ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់​ស៊ីន​ជួប​តំណាង​ពួក​ឧទ្ទាម​ភូមា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ករណី​លោក​ថាក់​ស៊ីន​ជួប​សំណេះ​សំណាល​ជា​មួយ​​ក្រុម​អ្នក​តស៊ូ​​ភូមា​​​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោ​កមីន​អុង​ឡាំង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​រាប់​អាន​គ្នា​ជា​​​ឯក​ជន​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​មិន​មែន​ជា​ការ​ទាក់​ទង​គ្នា​នៅ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋា​ភិបាល​ថៃ​​ទេ​ និង​​មិន​មែន​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​ប្រទេស​ភូមា​នោះ​ដែរ​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​ថ្មី​របស់​ថៃ​​លោក​ម៉ារីស​​ សាំង​ងៀម​ពង្សា​(Maris Sangiampongsa)។ លោក​មិន​ប្រកែក​ទេ​ករណី​ដែល​លោក​ថាក់​ស៊ីន​ពិត​ជា​បាន​ជួប​អ្នក​តំណាង​ចលនា​តស៊ូ​ភូមា​​​។ ប៉ុន្តែ​​ជា​គោល​ជំហរ​របស់​រដ្ឋាភិបាល​ថៃ ថៃ​យល់​ថា​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ជា​រឿង​​​ផ្ទៃ​ក្នុង​​របស់​​ភូមា​។…

ទី​ក្រុង​បាងកក៖ ករណី​លោក​ថាក់​ស៊ីន​ជួប​សំណេះ​សំណាល​ជា​មួយ​​ក្រុម​អ្នក​តស៊ូ​​ភូមា​​​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោ​កមីន​អុង​ឡាំង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​រាប់​អាន​គ្នា​ជា​​​ឯក​ជន​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​មិន​មែន​ជា​ការ​ទាក់​ទង​គ្នា​នៅ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋា​ភិបាល​ថៃ​​ទេ​ និង​​មិន​មែន​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​ប្រទេស​ភូមា​នោះ​ដែរ​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​ថ្មី​របស់​ថៃ​​លោក​ម៉ារីស​​ សាំង​ងៀម​ពង្សា​(Maris Sangiampongsa)។

លោក​មិន​ប្រកែក​ទេ​ករណី​ដែល​លោក​ថាក់​ស៊ីន​ពិត​ជា​បាន​ជួប​អ្នក​តំណាង​ចលនា​តស៊ូ​ភូមា​​​។ ប៉ុន្តែ​​ជា​គោល​ជំហរ​របស់​រដ្ឋាភិបាល​ថៃ ថៃ​យល់​ថា​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ជា​រឿង​​​ផ្ទៃ​ក្នុង​​របស់​​ភូមា​។ ដូច្នេះ​ ថៃ​មិន​ត្រូវ​ការ​ចូល​ខ្លួន​ទៅ​ពាក់​ព័ន្ធ​ទេ​។ ​លោក​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​មនុស្ស​គ្រប់​គ្នា​ទទួ​លស្គាល់​ថា​លោ​កថាក់​ស៊ីន​ជា​បុគ្គល​ល្បី និង​មាន​អ្នក​ស្គាល់​គាត់​ច្រើន​។ អ្នក​នៅ​ប្រទេស​ភូមា​រហូត​ដល់​ទៅ​សង្ឃឹម​ថា​លោក​ថាក់​ស៊ីន​អាច​នឹង​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​របស់​ភូមា​ថែម​ទៀត​ផង​។

ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​សូម​បញ្ជាក់​​​ថា​ពួក​តស៊ូ​និយាយ​គ្នា​ជា​មួយ​លោក​ថាក់​ស៊ីន​ជា​រឿ​ង​​ផ្សេង​​។ ចំណែក​គោល​ជំហរ​របស់​រដ្ឋា​ភិបាល​ថៃ​ជា​រឿង​ផ្សេង​។ ​រដ្ឋាភិបាល​​ថៃ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ​។ សូម​រំលឹក​ថា​វិទ្យុ​វីអូអេ​ (VOA) ផ្សាយ​ជា​ភាសា​ភូមា​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​អ្នក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ថាក់​ស៊ីន​មក​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​ថាក់​ស៊ីន​ទើប​តែ​ជួប​អ្នក​តំណាង​ក្រុម​សម្ព័ន្ធ​ជាតិ​កាឈីន (Kachin) និង​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ (ដែល​គាំទ្រ​លោក​ស្រី​អង់​សាន​ស៊ូជី)។

បើ​តាម​ការ​ផ្សាយ​របស់​វីអូអេ​, កិច្ច​ជំនួប​នោះ​មិន​មែន​ជួប​គ្នា​និយាយ​រឿង​ឯក​ជន​ធម្មតា​ទេ ប៉ុន្តែ​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​​ប្រទេស​ភូមា​​។​ ក្រោយ​កិច្ច​ជំនួប​នោះ​មិន​យូរ​ប៉ុន្មាន ក៏​មាន​កិច្ច​ជំនួប​រវាង​លោ​ក​ថាក់​ស៊ីន​ និង​ក្រុម​ចលនា​តស៊ូ​នៅ​រដ្ឋ​សាន​ និង​អ្នក​តំណាង​កង​ទ័ព​សាន​។ កិច្ច​ជំនួប​ក្រៅ​ផ្លូវ​ការ​នោះ​​ធ្វើ​​​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឆាំង​វាយ​ដណ្ដើម​កាន់​កាប់​បាន​មួយ​រយៈ​ពេល​ខ្លី​នូវ​​​ទី​ក្រុង​មីយ៉ាវ៉ាឌី​​​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ថៃ​តែ​ម្ដង​។ នេះ​ជា​ទី​ក្រុង​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​ជា​យុទ្ធ​សាស្ត្រ​ដែល​អាច​រក​ប្រាក់​ចំណូល​ឱ្យ​ប្រទេស​ថៃ​​នៅ​ក្នុង​១​​ថ្ងៃ​ៗ​មិន​តិច​លាន​ដុល្លារ​នោះ​ទេ​។​

ដូច្នេះ ដើម្បីគូស​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ឡើ​ងវិញ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​សូម​បញ្ជាក់​ថាគោល​នយោបាយ​ការ​បរ​ទេស​របស់​ថៃ​នៅ​រក្សា​ទុក​ដដែល​​​។ ​មាន​ន័យ​ថា​​​អព្យាក្រឹត្យ​- ឥត​លម្អៀង​ ហើយ​ចង់​ឃើញ​ប្រទេស​ភូមា​មាន​​សន្តិ​ភាព ស្ថិរ​ភាព និង​ការ​​​បង្រួប​បង្រួម​ជាតិ​តាម​រយៈ​ការ​ចរ​ចា​ទ្វេ​ភាគី​រវាង​ប្រទេស​ភូមា និង​ប្រទេស​​​​សមាជិក​អាស៊ាន​​ដទៃទៀត​។ រដ្ឋ​មន្ត្រី​រូប​នេះ​យល់​ថា​បើ​​​សង្គ្រាម​​​​ភូមា​​នៅតែ​បន្ត​​អូស​បន្លាយ​រ៉ាំ​រ៉ៃដូច្នេះ​​​ទៀត​ ប្រទេស​ថៃ​នឹង​​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ពី​សង្គ្រាម​នេះ​។​

​លោក​បង្ហើប​ឱ្យ​ដឹង​ថា​​សព្វ​ថ្ងៃ​នេះ​គេ​កំពុង​តែ​ខិត​ខំ​​បញ្ចប់​ជម្លោះ​នេះ។ គ្រាន់​តែ​​លោក​​មិន​ចង់​​​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​​ពេក​ទេ​។ លោក​ម៉ារីស​បាន​ឡើង​​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ជំនួស​លោក​ផាន​ព្រី​ដែល​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ដោយ​សារ​លោក​អាក់​អន់​ចិត្ត​មិន​បាន​ទទួល​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ថ្មី​រូប​​នេះ​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​​យូរ​អង្វែង​ជាមួយ​លោក​ថាក់​ស៊ីន ហើយ​ក៏​ជា​អ្នក​ការ​ទូត​ជើង​ចាស់​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ