ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​មិន​ខ្វល់​នឹង​បទ​ឈប់​បា​ញ់​ព្រោះ​កំពុង​ជាប់​ដៃ​វា.យ​ហាម៉ាស់

1 អាទិត្យ មុន

ទី​ក្រុង​យេរូសាឡឹម៖​ ​​នៅ​ទី​បំផុត​ ក្រុម​ហាម៉ាស់យល់​ព្រម​ទទួល​យក​​​បទ​ឈប់​បាញ់​​ដែល​ស្នើ​ឡើ​ងដោយ​​ប្រទេស​អេហ្ស៊ីប និង​កាតា​ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល​ជម្លោះ​​​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ីស្រាអែល​មិន​ទាន់​ទទួល​សំណើ​ដែល​មិន​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទេ​ ហើយ​អ៊ីស្រាអែល​ប្រកាស​វាយ​លុក​ទ័ព​ជើង​គោក​ចូល​ទី​ក្រុង​រ៉ាហ្វា​​។ ​អ៊ីស្រាអែល​​ថ្លែង​ថា​ខ្លួន​មិន​មែន​បិទ​ផ្លូវ​ចរ​ចា​គ្នា​ ហើយ​ច​ង់​តែ​ធ្វើ​សង្គ្រាម​ទេ​។ ប៉ុន្តែ​ខ្លួន​កំពុង​ជាប់​ដៃ​វាយ​ក្រុម​ហាម៉ាស់​សិន​ដើម្បី​បោស​សម្អាត​ពួក​គេ​ឱ្យ​អស់​​​។​​…

ទី​ក្រុង​យេរូសាឡឹម៖​ ​​នៅ​ទី​បំផុត​ ក្រុម​ហាម៉ាស់យល់​ព្រម​ទទួល​យក​​​បទ​ឈប់​បាញ់​​ដែល​ស្នើ​ឡើ​ងដោយ​​ប្រទេស​អេហ្ស៊ីប និង​កាតា​ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល​ជម្លោះ​​​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ីស្រាអែល​មិន​ទាន់​ទទួល​សំណើ​ដែល​មិន​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទេ​ ហើយ​អ៊ីស្រាអែល​ប្រកាស​វាយ​លុក​ទ័ព​ជើង​គោក​ចូល​ទី​ក្រុង​រ៉ាហ្វា​​។ ​អ៊ីស្រាអែល​​ថ្លែង​ថា​ខ្លួន​មិន​មែន​បិទ​ផ្លូវ​ចរ​ចា​គ្នា​ ហើយ​ច​ង់​តែ​ធ្វើ​សង្គ្រាម​ទេ​។ ប៉ុន្តែ​ខ្លួន​កំពុង​ជាប់​ដៃ​វាយ​ក្រុម​ហាម៉ាស់​សិន​ដើម្បី​បោស​សម្អាត​ពួក​គេ​ឱ្យ​អស់​​​។​​

ថ្វី​ដ្បិត​កិច្ច​ខិត​ខំ​ផ្នែក​ការ​ទូត​លើក​នេះ​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​ជា​ដុំ​កំភួន និង​មិន​ទាន់​សម្រេច​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​​វា​ជា​ក្ដី​សង្ឃឹម​ថា​ដំណោះ​ស្រាយ​នៅ​តែ​មាន​​​។ ឥឡូវ​នេះ ​ក្រុម​ហាម៉ាស់​បាន​បោះ​ដៃ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ហើយ​នៅ​ឡើយ​តែ​អ៊ីស្រាអែល​បែរ​ជា​ធ្វើ​ព្រងើយ​ៗ​ទៅ​វិញ​។​ កាល​ពី​ល្ងាច​មិញ ​អ៊ីស្រាអែល​ប្រកាស​​​​​វាយ​លុក​ចូល​​ទី​ក្រុង​​រ៉ាហ្វា​ខាង​កើត​។ ​​រថ​ក្រោះ​អ៊ីស្រាអែល​​ក៏​​បើក​ចូល​ទី​ក្រុង​នេះ​។ ពេល​ខ្លះ​​​វាយ​លុក​ចូល​ជ្រៅ​ជិត​ដល់​ព្រំ​ដែន​អេ​ហ្ស៊ីប​។​​​ អ៊ីស្រាអែល​អំពាវ​នាវ​ឲ្យ​​ជន​ស៊ី​វិល​ប៉ាឡេស្ទីន​​​ចាក​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​ដើម្បី​ទៅ​តាំង​ទី​លំនៅ​នៅ​ក្នុង​​កន្លែង​សុវត្ថិ​ភាព​​​។

បន្ទាប់​ពី​​​ក្រុម​ហាម៉ាស់​​យល់​ព្រម​ឈប់​បាញ់​ជា​ឯក​តោ​ភាគី​មិន​យូរ​ប៉ុន្មាន​ ​អ៊ីស្រាអែល​ក៏​​​​​​វាយចូល​​​ទី​ក្រុង​រ៉ាហ្វា​​តែ​ម្ដង។ ​ថ្វី​ដ្បិត​សំណើ​នេះ​មិន​ដូច​​​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​អ៊ីស្រាអែល​​មិន​បោះ​បង់​ចោល​ការ​ចរ​ចា​គ្នា​ទេ​។ មាន​ន័យ​ថា​​វាយ​ប្រហារ​គ្នា​ផង​ និង​ចរ​ចា​គ្នា​ផង​។ ​អ៊ី​ស្រាអែល​នឹង​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​​អេហ្ស៊ីប​​។ ប្រទេស​​កាតា​ក៏​​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​​អេហ្ស៊ីប​ផង​ដែរ​។​​

លោក​បៃដិន​បាន​និយាយ​​​ទូរ​ស័ព្ទ​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ និង​បញ្ជាក់​ឡើង​វិញ​ថា​លោក​នៅ​តែ​បារម្ភ​ចំពោះ​យុទ្ធ​នា​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​រ៉ាហ្វា​។ ​ក្រសួង​ការ​បរទេស​អាមេរិក​ប្រាប់​​​​ថាខ្លួន​​​កំពុង​ពិនិត្យ​មើល​គោល​ជំហរ​របស់​ក្រុម​ហាម៉ាស់​ និង​​ត្រៀម​​ពិគ្រោះ​​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​​។ ​គេ​ដឹង​ថា​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​បាន​ជំរុញ​ឱ្យ​ក្រុម​ហាម៉ាស់​ទទួល​យក​​កិច្ច​ព្រម​ព្រៀង​​មួយ​​ដែល​គេ​មិន​ទាន់​ដឹង​ថា​តើ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ហាម៉ាស់​ប្រកាស​ទទួល​យក​នេះ ឬ​ក៏​​កិច្ច​ព្រម​ព្រៀង​ផ្សេង​?​​

​​យោង​តាម​ការ​បង្ហើប​ឱ្យ​​ដឹង​ពី​ប្រទេស​អេ​ហ្ស៊ីប, សំណើ​នោះ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​ជា​ច្រើន​ដង​។ នៅ​ក្នុង​សម័យ​អន្តរ​កាល​នោះនឹង​មាន​ការ​ដោះ​លែង​​​ចំណាប់​ខ្មាំង​​បន្តិច​ម្ដង​ៗ​ជា​លក្ខណៈ​រំលស់​​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រា​អែល​ត្រូវ​យល់​ព្រម​ដក​​​ទ័ព​ពី​​​ហ្កាហ្សា​។ បន្ទាប់​មក ភាគី​ទាំង​ពីរ​នឹង​ចរចា​គ្នា​បន្ថែម​ទៀត​ដើម្បី​រក្សា​ភាព​ស្ងប់​ស្ងាត់​រយៈ​ពេល​យូរ​​។ ក្រុម​ហាម៉ាស់​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​។ អ៊ីស្រាអែល​នឹង​​ដក​​ទ័ព​ថយ​កាន់​តែ​ឆ្ងាយ​ពី​តំបន់​ហ្កាហ្សា​។

ក្រុម​ហាម៉ាស់​ទាម​ទារ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​វាយ​ប្រហារ​ និង​ដក​កង​ទ័ព​​​ទាំង​អស់​បើ​ចង់​ឃើញ​ចំណាប់​ខ្មាំង​មាន​ជីវិត​ត្រ​ឡប់​ទៅ​វិញ​​។​ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ចង់​បាន​បែប​ហ្នឹង​ទេ​។ អ៊ីស្រាអែល​ចង់​បាន​ចំណាប់​ខ្មាំង​មក​វិញ ហើយ​ចង់​បោស​សម្អាត​ក្រុម​ហាម៉ាស់​។ ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ៊ីស្រាអែល​ ​ចំណាប់​ខ្មាំង​​១៣០​នាក់​​មិន​អាចយក​មក​ត​ថ្លៃ​ជា​មួយ​ខ្លួន​បាន​ឡើយ​។ អ៊ីស្រាអែល​​មិន​ទទួល​យក​ការ​បបួល​គ្នា​ចរ​ចា​ និង​ដោះ​ដូរ​របៀប​នេះ​ទេ​, អ៊ីស្រាអែល​ចង់​កម្ចាត់​​ក្រុម​ហាម៉ាស់​ឱ្យ​​ដល់​ឫស​គល់​។

​​លោក​ណឺតាន់​យ៉ាហ៊ូ​កំពុ​ងតែ​​ពិបាក​សម្រេច​ចិត្ត​​។ នៅ​ជ្រុង​ម្ខាង​ លោក​កំពុង​ទទួល​គំនាប​​ពី​ក្រុ​មជ្រុល​និយម​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ជា​មួយ​គ្នា​ដែល​​ទាម​ទារ​ឱ្យ​លោក​​​​វាយ​ប្រហារ​ទី​ក្រុង​រ៉ាហ្វា​​។ បើ​​លោក​ទទួល​យក​បទ​ឈប់​បាញ់​ ពួក​គេ​នឹង​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ ទុក​ឱ្យ​រដ្ឋាភិបាល​រលាយ ហើយ​​លោក​ណឺតាន់​យ៉ាហ៊ូ​អស់​តំណែង​នាយក​រដ្ឋ​មន្ត្រី​​​​។ ប៉ុន្តែ​នៅ​ជ្រុង​ម្ខាង​ទៀត​ លោក​ក៏​ទទួល​រង​សម្ពាធ​ពី​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ដែល​ចង់​ឱ្យ​លោក​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហាម៉ាស់​។

ពួក​គេ​​​នៅ​តែ​សង្ឃឹម​ថា​ថ្ងៃ​ណា​១​ចំណាប់​ខ្មាំង​នឹង​វិល​មក​វិញ​។ ​គ្រាន់​តែ​ថា​​​​​អ៊ីស្រាអែល​​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​ធ្វើ​ឱ្យ​​ពួក​គេ​បារម្ភ​​ឆាក​ជីវិត​របស់​ចំណាប់​ខ្មាំង​​​​កាន់​តែ​ខិត​ទៅ​រក​មាត់​ជ្រោះ​មរណៈ​​ ឬ​អាច​និយាយ​បាន​ថា​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​​។ ស្រួល​មិន​ស្រួល ក្រុម​​ហាម៉ាស់​​សំឡេះ​ពួក​គេ​​ចោល​​​។ ឬ​មិន​ដូច្នេះ​ទេ ពួក​គេ​អាច​នឹង​ស្លាប់​នៅ​ពេល​​ប្រយុទ្ធ​គ្នា​​។ ​ឥឡូវ​នេះ​មិន​ដឹង​ធ្វើ​ម៉េច​ទេ។ ​មាន​តែ​តាម​យថា​កម្ម​តែ​​ប៉ុណ្ណោះ​​ព្រោះ​​លោក​ណឺតាន់​យ៉ាហ៊ូ​​និយាយ​រួច​ហើយ​ថា​​ទាល់​តែ​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​ទើប​អាច​បោស​សម្អាត​ក្រុម​ហាម៉ាស់​​។ អ៊ីស្រាអែល​​ថា​សម្បុក​ចុង​ក្រោយ​របស់​​ហាម៉ាស់​ និង​ក្រុម​ដទៃ​ទៀត​គឺ​នៅ​រ៉ាហ្វា​ហ្នឹង​ហើយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ