ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីកគី បឺនការ​ពារខ្សែ​ក្រវាត់​ស្ថាប័ន​WBO​ប្រឆាំង នីកគី ឃុក ថ្ងៃទី16 កក្កដា

14 ឆ្នាំ មុន

រីកគី បឺន​ដែល​ជា​ម្ចាស់​ជើង​ឯក​ស្ថាប័ន​WBOក្នុង​ប្រភេទទម្ងន់​Super Featherweight នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​ នីកគី ឃុក ​នៅ​សង្វៀន​​ក្រុង​លី​វើ​ភូល ​ប្រទេស​អង់​គ្លេស ​ថ្ងៃទី​១៦​ខែ​កក្កដា​ ខាង​មុខ​។
សម្រាប់​កីឡាករ​រីកគី បឺន ​នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើក​ទី​៣ហើយ​។

រីកគី បឺន​ដែល​ជា​ម្ចាស់​ជើង​ឯក​ស្ថាប័ន​WBOក្នុង​ប្រភេទទម្ងន់​Super Featherweight នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​នីកគី ឃុក ​នៅ​សង្វៀន​​ក្រុង​លី​វើ​ភូល ​ប្រទេស​អង់​គ្លេស ​ថ្ងៃទី​១៦​ខែ​កក្កដា​ ខាង​មុខ​។
សម្រាប់​កីឡាករ​រីកគី បឺន ​នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើក​ទី​៣ហើយ​។ គេ​បាន​និយាយ​ថា​៖«ជានិច្ច​កាល​វា​ជា​ឱកាស​យ៉ាង​ពិសេស​មួយ​នៅ​ពេ​ល​ដែលមាន​ការ​ជួប​គ្នា​រវា​ង​កីឡាករ​អង់​គ្លេស​និង​ស្កុតឡែន​។ ការ​ប្រកួត​នេះ​​នឹង​មិន​ខុស​ប្លែក​ពី​លើក​មុន​ៗ​ទេ​។ ខ្ញុំ​មិន​ធ្លាប់​បាន​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ជា​មួយ​កីឡាករ​អង់​គ្លេស​​ទេ​ពី​មុន​មក​»។ ក្រៅ​ពី​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​នៅ​ខែ​កក្ក​ដា​ខាង​មុខ​នេះ កីឡាករ​ស្កុត​ឡែន​រូបនេះគ្រោង​ន​ឹង​ប្រកួត​ជា​មួយ​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​Mzonke Fanaនៅ​ចុង​រដូវ​ក្តៅ​នេះ​ផងដែរ​។​ កីឡា​ករ​Fana គឺ​ជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន​IBF។
ចំណែក​កីឡាករ​អង់​គ្លេស​នីកគី ឃុក​វិញ​ នេះ​គឺជា​ការ​ឡើង​សង្វៀន​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​​លើក​ទី​១បន្ទាប់​ពី​បាន​អវត្ត​មាន​ដោយ​សាររបួស​អស់​២ឆ្នាំ​។​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ​គេ​ទើប​តែ​បាន​យក​ឈ្នះ​កីឡាករ​យូ​សេហ្វ អាល់​ហាមី​ឌី​ក្នុង​ទឹក​ទី​៦ ​ក្នុង​ការ​ប្រកួត​ដែល​មិន​មែន​ដណ្តើម​ខ្សែ​ក្រវាត់​។
កីឡាករ​នីកគី ឃុក​ គឺ​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ និង​កីឡាCommonwealth។​ ប៉ុន្តែ​ចាប់​តាំង​​ពីបរាជ័យ​របូត​បាត់​ខ្សែ​ក្រវាត់​ស្ថាប័ន​WBO ប្រភេទទម្ងន់​​់​Super Featherweightឆ្នាំ​២០០៩​មក ​រូប​គេ​មិន​បាន​បង្ហាញ​មុខ​នៅ​លើ​សង្វៀន​ប្រកួត​​ទេ។ កាល​ឆ្នាំ​២០០៩​នោះ​ ឃុក​បាន​បរា​ជ័យ​​ក្រោម​កណ្តាប់​ដៃកីឡាករ​ព័រតូរីកូ​រ៉ូ​ម៉ាន់ ម៉ាទី​​នេស​ ហើយដល់​​ឆ្នាំ​២០១០​បឺន​វាយ​យក​បាន​ខ្សែ​ក្រវាត់​នោះពី​កីឡាករ​ម៉ាទី​នេស។
ឃុក​ដែល​បច្ចុប្បន្ន​មាន​អាយុ​៣១ឆ្នាំ​បាន​និយាយ​ថា​៖«ខ្ញុំ​នៅ​តែ​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​បរាជ័យ​នៅ​រាត្រី​នោះ​(ថ្ងៃ​សៅរ៍ឆ្នាំ​២០០៩)​។ វិធី​តែ​មួយ​គត់​ក្នុង​ការ​ព្យាបាល​ការ​ឈឺ​ចាប់​នេះ​គឺ​ត្រូវ​តែ​យក​ឈ្នះ​កីឡាករ​រីកគី បឺន​។ បឺន​ធ្វើ​បាន​ល្អ​ក្នុង​នាម​ជាជើង​ឯក​ តែ​សូម​ជឿ​ជាក់​លើ​ខ្ញុំ​។ ខ្ញុំ​នឹង​ដណ្តើម​យក​ខ្សែ​ក្រវាត់​នោះ​មក​វិញ​ឲ្យ​ខាង​តែ​បាន​។​ ខ្ញុំ​​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​ស្កុតឡែន អាឡិច អាទ័រ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​WBOនេះ​។ ដូច្នេះ​ខ្ញុំ​ក៏​អាច​វាយ​ឈ្នះ​កីឡាករផ្សេង​ទៀត​បាន​ដែរ​»។​
សូម​រំ​លឹក​ថា កីឡាករ​នីកគី ឃុក​ គឺជា​អតី​ត​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថាប័ន​WBOក្នុង​ប្រភេទទម្ងន់​់​Super Featherweight។ គេ​វាយ​បាន​ខ្សែ​ក្រវាត់​នេះ​ពី​កីឡាករ​ស្កុតឡែន​អាឡិច អាទ័រ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៨ ។
និយាយ​ពី​ឯតទគ្គកម្ម​ប្រកួត​  រីកគី បឺន​ធ្លាប់​ប្រកួត​បាន​៣៣លើក​ក្នុង​នោះ​​ឈ្នះ​៣១លើក​ចាញ់​​២លើក មិន​ដែល​ស្មើ​ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៨លើក​។ ចំណែក​កីឡាករ​នីកគី ឃុក​វិញ ​គេ​មាន​ឯតទគ្គកម្ម​ឈ្នះ​គូ​ប្រកួត​២៩លើក​ក្នុង​ចំនួន​ប្រកួត​សរុប​៣១លើក​។ ធ្លាប់​ចាញ់​គូ​ប្រកួត​២លើក​ដូច​បឺន​ដែរ​ ប៉ុន្តែ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំ​នួន​១៦​លើក​ ៕