ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាត់មុខហួសហេតុពេក! កីឡាការិនីឆ្នើម និង​ចាយសម្រស់ម្នាក់ រងការរិះគ.ន់ដូចទឹកបា.ក់ទំនប់

3 អាទិត្យ មុន

ប្រទេសចិន ៖ កីឡាការិនីរត់ប្រណាំងចិន Wu Yanni ត្រូវបានបណ្ដាអ្នកនិយមលេងបណ្ដាញទំនាក់

ប្រទេសចិន ៖ កីឡាការិនីរត់ប្រណាំងចិន Wu Yanni ត្រូវបានបណ្ដាអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមចិនរិះគន់យ៉ាងចាស់ដៃ ចំពោះការផាត់មុខខ្លាំងហួសហេតុ និងការស្លៀកពាក់មិនសមរម្យបញ្ចេញសាច់ខ្លាំងពេក អំឡុងពេលការរត់ចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍ Diamond League នៅក្នុងប្រទេសចិន ដែលនាងបានបញ្ចប់ទៅនៅចំណាត់ចុងក្រោយគេ។

ប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា កីឡាការិនី Wu Yanni គឺជាអត្តពលិកដ៏ឆ្នើមវិញ្ញាសាត់ផ្លោះរបា១០០ម៉ែត្ររបស់ប្រទេសចិន ប៉ុន្តែធ្វើមិនបានល្អនៅព្រឹត្តិការណ៍ Diamond League ឆ្នាំនេះ ដែលរដូវកាលទី១៥ ការប្រកួតកីឡាប្រចាំឆ្នាំ ដែលរៀបចំដោយសមាគមអន្ដរជាតិនៃសហព័ន្ធកីឡាអត្តពលកម្ម ដែលហៅថា World Athletics ។

នៅក្នុងព្រឹត្តិការណ៍ Diamond League ដែលធ្វើឡើងនៅទីក្រុង សែវមិន (Xiamen) ភាគអាគ្នេយ៍ខេត្ត ហ្វូជៀន (Fujian) កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ កីឡាការិនី Wu Yanni បានបញ្ចប់នៅចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមកីឡាការិនី១០នាក់ ដោយប្រើថិរវេលា ១៣.៤វិនាទី ខណៈដែលចំណាត់ថ្នាក់លេខ ១ បានលើកីឡាការិនីព័រតូរីកូ Jasmine Camacho-Quinn ប្រើថិរវេលាត្រឹម ១២.៤៥វិនាទី។

ប្រកួតក្នុងព្រឹត្តិការណ៍ដដែល ប៉ុន្តែធ្វើឡើងនៅទីក្រុងសៀងហៃឯណោះវិញ កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ កីឡាការិនី Wu Yanni ក៏បានបញ្ចប់នៅចំណាត់ថ្នាក់ចុងក្រោយផងដែរ ដោយប្រើថិរវេលា១៣.១៥វិនាទី ខណៈកីឡាការិនី Camacho-Quinn នៅតែបានចំណាត់ថ្នាក់លេខ១ ប្រើថិរវេលា ១២.៦៣វិនាទី។

នៅលើបណ្ដាញសង្គមយក្សចិន Weibo អ្នកគាំទ្រជនជាតិចិនជាច្រើននាក់បានរិះគន់កីឡាការិនី Wu Yanni ចំពោះការផាត់មុខហួសហេតុពេក ពាក់ខ្សែក ចិញ្ចៀន ខ្សែដៃ នាឡិកាដៃ ជាពិសេសពាក់រោមភ្នែកក្លែងក្លាយ អំឡុងការប្រកួត Diamond League។ អ្នកផ្សេងទៀតថែមទាំងប្រៀបធៀបការប្រកួតរបស់កីឡាការិនីវ័យ២៦ឆ្នាំរូបនេះថា ការដើរបង្ហាញម៉ូតលើទីលាន ហើយបានសរសើរបណ្ដាអ្នកថតរូបថា ផ្តោតតែលើការប្រកួត និងអត្តពលិកពិតប្រាកដប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការស្លៀកឈុតដ៏តឹងបញ្ចេញសាច់ និងវាលខ្នងរបស់កីឡាការិនី Wu Yanni អំឡុងពេលប្រកួតក៏បានរងការរិះគន់យ៉ាងខ្លាំងផងដែរ។

ម្ចាស់គណនីម្នាក់បានបញ្ចេញមតិថា នាងមិនខ្វល់ពីលទ្ធផលនោះទេ នាងខ្វល់ និងចូលចិត្តស្លៀកសម្លៀកបំពាក់សិចស៊ីតែប៉ុណ្ណោះ។ មតិមួយចំនួនទៀតបានលើកឡើងថា ជិតអាយុ២៧ឆ្នាំហើយ ដោយគ្មានពេលច្រើន ឬសមត្ថភាពក្នុងការកែលម្អទម្រង់ប្រកួតរបស់នាង ប៉ុន្តែ Wu Yanni កំពុងទាញយកអត្ថប្រយោជន៍ពីការចូលរួមក្នុងការប្រកួតធំៗ ដើម្បីបង្កើនការទាក់ទាញពាណិជ្ជកម្មរបស់នាង។

ទោះយ៉ាងណាក៏ដោយ ថ្វីដ្បិតតែធ្វើមិនបានល្អនៅព្រឹត្តិការណ៍ Diamond League ប៉ុន្តែ Wu Yanni នៅតែឡើងដល់លេខ ៣៩ ពិភពលោក និងជាអត្តពលិកចិនដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេសម្រាប់វិញ្ញាសាត់ផ្លោះរបា១០០ម៉ែត្រផ្នែកនារី។ នៅពីក្រោយ Wu Yanni គឺកីឡាការិនី Lin Yuwei ដែលមានអាយុ៤៣ឆ្នាំ ហើយមិនបានចូលរួមក្នុងព្រឹត្តិការណ៍ Diamond League។ នៅចុងខែនេះ កីឡាការិនី Wu Yanni នឹងបន្តក្លាយជាអត្តពលិកចិនតែម្នាក់គត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកម្មវិធី Kinami Michitaka ឆ្នាំ ២០២៤ នៅប្រទេសជប៉ុន លើវិញ្ញាសាត់ឧបសគ្គ​១០០​ម៉ែត្រ។

លើសពីនេះទៀត នាងនឹងត្រូវប្រឈមមុខជាមួយអត្តពលិកដ៏ឆ្នើមជប៉ុនជាច្រើនរូបដូចជា កីឡាការិនី Asuka Terada ម្ចាស់ជើងឯកជប៉ុនកាលពីឆ្នាំមុន កីឡាការិនី Yumi Tanaka ម្ចាស់ជើងឯក​ទគ្គកម្មកីឡារត់ចម្ងាយ៦០ម៉ែត្ររបស់អាស៊ី និងកីឡាការិនី Mako Fukube ដែលបានបំបែកឯកទគ្គកម្មថ្នាក់ជាតិផងដែរ។

ក្រៅពីការរិះ ក៏មានអ្នកគាំទ្រជាច្រើននាក់បានគាំទ្រ និងលើកទឹកចិត្តដល់កីឡាការិនី Wu Yanni ផងដែរ។ ជាក់ស្តែង គេហទំព័រព័ត៌មាន 163 បានអត្ថាធិប្បាយដោយសរសើរ Wu Yanni ថាក្លាហានជាងកីឡាការិនី Lin Yuwei ដោយត្រូវប្រកួតប្រជែងតែម្នាក់ឯងនៅបរទេស ហើយប្រឈមមុខនឹងសម្ពាធក្នុងស្រុកច្រើន ភាពក្លាហានរបស់ Wu Yanni ពិតជាគួរឱ្យកោតសរសើរណាស់។

គួរបញ្ជាក់ថា កីឡាការិនី Wu Yanni អាយុ២៦ឆ្នាំ កើតនៅខេត្តស៊ីឈួន (Sichuan) បានចាប់ផ្តើមអាជីពនៅទីក្រុង Neijiang នៃខេត្តស៊ីឈួន មុនពេលផ្លាស់ទៅសាកលវិទ្យាល័យកីឡានៅទីក្រុង​ប៉េកាំង។ នាងត្រូវបានគេដាក់ឈ្មោះថា «ទេពធីតាអត្តពលកម្មរបស់ប្រទេសចិន» ហើយបានល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារបុគ្គលិកលក្ខណៈខាងក្រៅរបស់នាង និងស្នាមសាក់ជាច្រើន ដែលនាង និងអ្នកគាំទ្ររបស់នាងជឿថា ជានិមិត្តរូបនៃទំនុកចិត្តរបស់នាង៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ