ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ៣០០លានដុល្លារ ​ដើម្បី​ដោះស្រាយ​ទឹក ជំនន់​៖ តើ​ធ្វើ​ដូច​ម្តេច?

1 អាទិត្យ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជាចំហ​រថា រាជរដ្ឋាភិបាល​បានផ្តល់​ទឹកប្រាក់​រហូត​ដល់​ទៅ​៣០០លាន​ដុល្លារ ​ដើម្បី​ដំណើរការ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​គម្រោងការ​បង្ការ​ និង​ការពារ​ទឹកជំនន់​កុំអោយ​លិច​រាជធានី​ភ្នំពេញ ​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចនយោបាយ ពាណិជ្ជកម្ម​ និង​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជាចំហ​រថា រាជរដ្ឋាភិបាល​បានផ្តល់​ទឹកប្រាក់​រហូត​ដល់​ទៅ​៣០០លាន​ដុល្លារ ​ដើម្បី​ដំណើរការ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​គម្រោងការ​បង្ការ​ និង​ការពារ​ទឹកជំនន់​កុំអោយ​លិច​រាជធានី​ភ្នំពេញ ​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចនយោបាយ ពាណិជ្ជកម្ម​ និង​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ថ្លែង​សុន្ទ​កថា ដោយ​បើកចំហរ​ពាក់ព័ន្ធ​នឹង ទឹក ប្រាក់​ដ៏​ច្រើន​នេះ នៅ​ក្នុងអំឡុងពេល​ចូលរួម​បិទ​សន្និបាត​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

ពាក់ព័ន្ធ​នឹង​គម្រោង​ទាំងនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ពេល​លោក​ដឹកនាំ​អ្នកជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ទាំងនេះ​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ពោល​គឺ​ថ្ងៃ​ទី៤ និងថ្ងៃ​ទី៥ ខែឧសភា ថា គម្រោង​នេះ ​កំពុង​តែ​ដំណើរការ ។

បើ​តាម​ការ​បង្ហើប​របស់​លោក​រដ្ឋមន្ត្រីគម្រោង​ទាំងនេះ គឺ​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​មួយ​ចំនួន នៅ​ខេត្ត​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​រួម​មាន គឺ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល និង តាកែវ ហើយ​គម្រោង​សំខាន់​ៗ​នៅ​ខេត្ត​ទាំង​ពីរ​នេះ​ បាន​សម្រេច​បាន​ប្រមាណ​ជា​លើស​ពី​៦០ ភាគរយ ។

ពាក់ព័ន្ធ​នឹង​គម្រោង​នៅ​ខេត្តកំពង់ស្ពឺ លោករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវវស្សា​បរិ មាណ​ទឹកភ្លៀង​ដ៏​ច្រើន បាន​ហូរ​ធ្លាក់​ពី​តំបន់​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ និង​ពី​តំបន់​ភ្នំក្រវាញ តាម​ព្រែក​នានា​ហូរ​ចូល​មក​ស្ទឹង​ព្រែក​ត្នោត​ធ្វើ​ឱ្យ​បរិមាណ​ទឹកស្ទឹង​ព្រែក​ត្នោត​កើនឡើង​ពី​១.៣០០​ទៅ​១.៧០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ខណៈ​សំណង់​ដោះ​ទឹក​នៅ​កំពង់ទួល​ទឹកថ្លា​នៅ​ផ្នែក​ខាងក្រោម​អាច​ដោះ​ទឹកបាន​ប្រមាណ៨៥០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី រួម​ផ្សំ​កម្ពស់​ទឹក​នៅ​តាម​អាង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ហក់​ឡើង​ខ្ពស់ និង​បរិមាណ​ទឹក​ដ៏​ច្រើន​ពី​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ជុំវិញ​ផង ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ជន់​លិច​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ និង​តំបន់​រណប និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា តប​តាម​ការ​ចង្អុលបង្ហាញ​ប្រកបដោយ​យុទ្ធសាស្ត្រ​ជាក់លាក់​របស់​សម្តេច​ធិ​បតី ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ក្នុង​អាង​ស្ទឹង​និង​ទន្លេ តាម​រយៈ​ការ​កំណត់​តំបន់​លិច​ទឹកជា​ប្រចាំ តំបន់​លិច​ទឹក​ហើយ​ និង​ស្រក​ទៅ​វិញ និង​តំបន់​លិច​ទឹក​ដោយសារ​ការ​អភិវឌ្ឍ​ផ្សេង​ៗ ក្រសួងបាន​រៀបចំ​នូវ​ផែនការ​គ្រប់គ្រង​ទឹកប្រើប្រាស់​ទឹក និង​បញ្ជា​ទឹក ព្រមទាំង​អភិវឌ្ឍ​ធ្វើ​ទំនើប​កម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដោះ​ទឹកជំនន់​ទឹកភ្លៀង និង​បង្វែរ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ទឹក​ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព​ដល់​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ត​ថា គម្រោង​ពង្វាង​ទឹក​នេះ ​មានការ​ស្តារ​ប្រឡាយ​ចំនួន​១០​ខ្សែ ប្រវែង​ប្រមាណ២៦០​គីឡូម៉ែត្រ និង​មានការ​សាងសង់​ស្ថានីយ​បូមទឹក ដើម្បី​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះ​ទឹក​ឱ្យ​បាន​ឆាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​វឌ្ឍនភាព​ការងារ​សម្រេច​បាន​ប្រមាណ៦០%​។

ដោយឡែក​ សម្រាប់​គម្រោង​នៅ​ខេត្តកណ្តាល លោក​បានចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ និង​ព្រែក​គង់​នៃ​គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំពង់​សំណាញ់ សង្កាត់​រកា​ខ្ពស់ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ និង​ព្រែក​គង់​ប្រវែង​៣៤​គីឡូម៉ែត្រ និង​មានមុខ​កាត់​ទទឹង​ពី​៨០​ទៅ​១០០​ម៉ែត្រ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹក ជំនន់​ទឹកភ្លៀង​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​តំបន់​រណប ដើម្បី​ជួយ​រំដោះ​ទឹក​ផ្នែក​ខាងលើ​ព្រ​លាន​យន្តហោះ​ថ្មី ដោយ​នាំ​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ត្រង់​ម្តុំ​ព្រែក​ហូរ​ និង​តំបន់ X1 វាង​ព្រ​លាន​យន្តហោះ​ចូល​ទៅ​បឹង​ជើង​លោង ព្រែក​អំបិល និង​ធ្លាក់​ទៅ​សមុទ្រ ហើយ​គម្រោង​នេះ​សម្រេច​បាន​៦៥​ភាគរយ​ហើយ ។

អត្ថបទសរសេរ ដោយ