ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទី​របង្ហាញ​មរតក​សង្គ្រាម​នៅ​កម្ពុជា​តម្លៃ​១៧​លាន​ដុល្លារ​កំពុង​ដំណើរការ​ទៅ​មុខ

1 អាទិត្យ មុន
  • ភ្នំពេញ

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជាបាន​អះអាង​ថា ដំណើរការកសាង​សារមន្ទី​របង្ហាញ​មរតក​សង្គ្រាម​នៅ​កម្ពុជា​ដែល​មានឈ្មោះ​ថា «សារមន្ទីរ​តេ​ជោ​សន្តិភាព​ខេត្តសៀមរាប »បាន​កំពុង​តែ​វឌ្ឍនភាព​ទៅ​មុខ ។ លោក​បាន​ឲ្យ​ដឹង​ថា អាវុធ​អស់​ប្រសិទ្ធភាព​ប្រើប្រាស់​ដែល​ជា​សំណល់​នៃ​សង្គ្រាមស៊ីវិល​នៅ​កម្ពុ​ជាមួយ​ចំនួន​​បាន​កំពុង​តែ​ត្រូវ​យក​មក​រៀបចំ​ក្នុង​សារមន្ទីរ​តេ​ជោ​សន្តិភាព…

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជាបាន​អះអាង​ថា ដំណើរការកសាង​សារមន្ទី​របង្ហាញ​មរតក​សង្គ្រាម​នៅ​កម្ពុជា​ដែល​មានឈ្មោះ​ថា «សារមន្ទីរ​តេ​ជោ​សន្តិភាព​ខេត្តសៀមរាប »បាន​កំពុង​តែ​វឌ្ឍនភាព​ទៅ​មុខ ។

លោក​បាន​ឲ្យ​ដឹង​ថា អាវុធ​អស់​ប្រសិទ្ធភាព​ប្រើប្រាស់​ដែល​ជា​សំណល់​នៃ​សង្គ្រាមស៊ីវិល​នៅ​
កម្ពុ​ជាមួយ​ចំនួន​​បាន​កំពុង​តែ​ត្រូវ​យក​មក​រៀបចំ​ក្នុង​សារមន្ទីរ​តេ​ជោ​សន្តិភាព ដើម្បី​ដាក់​បង្ហាញ​មនុស្ស​ជំនាន់​ក្រោយ​ៗ​បាន​ស្វែង​យល់​រំលឹក​ពី​រសជាតិ​នៃ​សង្គ្រាម​ផង និង​ដើម្បី​ពង្រឹងស្មារតី​ចូលរួម​គោរព​ស្រលាញ់​ និង​ការពារ​សន្តិភាព​ដែល​រកបាន​មក​វិញ​ដោយ​លំបាក​បំផុត​ផង ។

សារមន្ទីរ​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​កំពុង​តែ​សាងសង់​ក្រោម​ជំនួយ​ដោយ​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​តម្លៃ ២.៤៥២​លាន​យ៉េន ស្មើ​និង​ប្រមាណ​១៧​លាន​ដុល្លារ នៅ​ក្នុង​គម្រោង​រួម​ជាមួយនឹង​ការ​សាងសង់​ជា​អគារ​ហ្វឹកហ្វឺន​សកម្មភាព​បោសសំអាត​មីន​ផង​ដែរ ។

សារមន្ទីរ​មួយ​នេះ ត្រូវ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​១២​ហិ​កតា ស្ថិត​ឃុំ​ត្រពាំង​ធំ ស្រុក​បាគង ខេត្តសៀមរាប ក្បែរផ្លូវ​ចូល​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី និង​ផ្លូវជាតិ​លេខ​៦A ។
មក​ដល់​ពេល​នេះ ​ទោះបីជា​កម្ពុជា​បាន​ទទួល​សន្តិភាព​អស់​រយៈពេល​២៦​ឆ្នាំ​មក​ក៏​ពិតមែន ប៉ុន្តែ​សំណល់​នៃ​សង្គ្រាមស៊ីវិល​មាន​មីន គ្រាប់​មិន​ទាន់​ផ្ទុះ និង​គ្រាប់បែក​បន្សល់​ទុក​ដោយ​អន្តរ​គម​ន៍​យោធា​កងទ័ព​បរទេស​ជា​ពិសេស​គឺ​សហរដ្ឋអាមេរិក​នៅ​ឥណ្ឌូចិន នៅ​តែ​បាន​រក​ឃើញ និង​សម្លាប់​ជីវិត ក៏​ដូច​ជា​ធ្វើ​ឲ្យ​រ​បូស​ពលរដ្ឋ​កម្ពុជា​ជា​បន្តបន្ទាប់ ។

អត្ថបទសរសេរ ដោយ