ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​បន្ត​វា.យ​ប្រហារ​ហ្កា​ហ្សា​ទោះ​បី​កំពុង​ចរ​ចា​គ្នា​យ៉ាង​ណា​ក្ដី

1 អាទិត្យ មុន

ទី​ក្រុង​គែ៖ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​តំបន់ហ្កាហ្សា​យ៉ាង​ខ្លាំង​ក្លា​ទន្ទឹម​នឹង​ការ​ចរ​ចា​ក៏​កំពុង​ផុល​ផុស​ផង​ដែរ​នៅ​ទីក្រុង​គែ​ប្រទេស​អេហ្ស៊ីប​ក្រោម​ការ​​សម្រប​សម្រួល​ពី​ប្រទេស​អេហ្ស៊ីប និង​កាតា​។ ចរចា​បាន​ត្រឹម​តែ​ចរ​ចា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​សាច់​ការ​ជា​ដុំ​កំភួន​នៅ​ឡើយ​​ទេ​។​ ក្រុម​ហាម៉ាស់​ដាក់​លក្ខ​ខណ្ឌ​មួយ​ «បើ​ចង់​ឱ្យ​ខ្លួន​ចុះ​កិច្ច​ព្រម​ព្រៀង​លុះ​ត្រា​តែ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នៅ​តំបន់​ហ្កាហ្សា​»។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ាឡេស្ទីន​ដែល​ចូល​រួម​កិច្ច​ចរ​ចា​​​។​ យោង​តាម​មន្ត្រី​ប៉ាឡេស្ទីន​ម្នាក់​, ​ក្រុ​ម​ហាម៉ាស់​តាំង​ចិត្ត​ថា​រាល់​កិច្ច​ព្រម​ព្រៀង​គ្នា​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​​អ្វី​ដោះ​ដូរ​គ្នា​​​។…

ទី​ក្រុង​គែ៖ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​តំបន់ហ្កាហ្សា​យ៉ាង​ខ្លាំង​ក្លា​ទន្ទឹម​នឹង​ការ​ចរ​ចា​ក៏​កំពុង​ផុល​ផុស​ផង​ដែរ​នៅ​ទីក្រុង​គែ​ប្រទេស​អេហ្ស៊ីប​ក្រោម​ការ​​សម្រប​សម្រួល​ពី​ប្រទេស​អេហ្ស៊ីប និង​កាតា​។ ចរចា​បាន​ត្រឹម​តែ​ចរ​ចា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​សាច់​ការ​ជា​ដុំ​កំភួន​នៅ​ឡើយ​​ទេ​។​ ក្រុម​ហាម៉ាស់​ដាក់​លក្ខ​ខណ្ឌ​មួយ​ «បើ​ចង់​ឱ្យ​ខ្លួន​ចុះ​កិច្ច​ព្រម​ព្រៀង​លុះ​ត្រា​តែ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នៅ​តំបន់​ហ្កាហ្សា​»។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ាឡេស្ទីន​ដែល​ចូល​រួម​កិច្ច​ចរ​ចា​​​។​

យោង​តាម​មន្ត្រី​ប៉ាឡេស្ទីន​ម្នាក់​, ​ក្រុ​ម​ហាម៉ាស់​តាំង​ចិត្ត​ថា​រាល់​កិច្ច​ព្រម​ព្រៀង​គ្នា​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​​អ្វី​ដោះ​ដូរ​គ្នា​​​។ កិច្ច​ព្រម​ព្រៀង​លើក​នេះ​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​។ អ៊ីស្រាអែល​ត្រូវ​តែ​ដក​កង​ទ័ព​ពី​តំបន់​ហ្កាហ្សា​។ ប៉ុន្តែ​អ៊ីស្រាអែល​អត់​ដែល​បាន​និយាយ​ថា​ខ្លួន​នឹង​ដក​កង​ទ័ព​ទាល់​តែ​សោះ​។ អ៊ីស្រាអែល​ទាម​ទារ​ឱ្យ​ហា​ម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង។ ទោះ​បី​ដោះ​លែង​មិន​បាន​ទាំង​អស់​ក៏​ត្រូវ​ដោះ​លែង​មួយ​ចំនួន​ដែរ​នៅ​ក្នុង​ចំណាប់​ខ្មាំង​នៅ​សល់​១៣០​នាក់​ទៀត​។​

មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​ចូល​រួម​កិច្ច​ប្រជុំ​​​ឱ្យ​សញ្ញា​ថា​ខ្លួន​នឹង​បន្ត​​​យុទ្ធ​នា​ការ​បោស​សម្អាត​ក្រុម​ហាម៉ាស់​រហូត​ដល់​អស់​ទាំង​ស្រុង​​​។ ​​មន្ត្រី​ប៉ាឡេស្ទីន​ម្នាក់​ទៀត​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ការ​ចរ​ចា​គ្នា​នេះ​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​​ព្រោះ​អ៊ីស្រាអែល​មិន​​គាំទ្រ​បទ​ឈប់​បាញ់​ទេ​។ ទោះ​ជា​មិន​ទាន់​សម្រេច​បាន​ផ្លែ​ផ្កា​អ្វី​ក៏​ដោយ​ ​ក្រុម​​ហាម៉ាស់​រក្សា​ទុក​​​អ្នក​ចរ​ចា​របស់​ខ្លួន​នៅ​ទី​ក្រុង​គែដដែល​​​ក្រែង​លោ​មាន​ការ​​វិវត្ត​ថ្មី​។ ​ហាម៉ាស់​​​សង្ឃឹម​ថា​​​​​អ៊ីស្រាអែល​អាច​នឹង​ដូរ​គោល​ជំហរ​របស់​ខ្លួន​​។​

​ចរ​ចា​គ្នា​បណ្ដើរ ​អ៊ីស្រាអែល​​ឆ្លៀត​​វាយ​ប្រហារ​បណ្ដើរ​​ទៅ​លើ​តំបន់​ហ្កាហ្សា​ដោយ​​ប្រើ​ប្រាស់​យន្ត​ហោះ​ និង​រថ​ក្រោះ​​បណ្ដាល​ឱ្យ​​មនុស្ស​ស្លាប់​ និង​របួស​មួយ​​​ចំនួន​។ សង្គ្រាម​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​នេះ​បាន​ឆក់​យក​ជីវិត​ជន​ជាតិ​ប៉ាឡេស្ទីន​​ជាង​៣៤៦​​០០ម៉ឺន​នាក់ និង​របួស​ជាង​៧៧០០០​នាក់​។ ​កាតា​ និង​អេហ្ស៊ីប​កំពុង​ជួយ​សម្រុះ​សម្រួល​ការ​ចរ​ចា​ ខណៈ​ដែល​​​ទី​ក្រុង​​វ៉ាស៊ីន​តោន​​​,​​​​ក្រុ​ម​បស្ចិម​ប្រទេស និង​អ៊ីស្រាអែល​​ចាត់​ទុក​ហាម៉ាស់​ជា​អង្គ​ការ​​​ភេរវ​កម្ម​ និង​​​​ជំរុញ​ឱ្យ​ហាម៉ាស់​​ទទួល​យក​​​កិច្ច​ព្រម​ព្រៀង​។​

អ៊ីស្រាអែល​ឱ្យ​តម្រុយ​ថា​បើ​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​មិន​បាច់​ច្រើន​ពេក​ទេ​ត្រឹម​តែ​២០​ទៅ​៣៣​នាក់​ អ៊ីស្រាអែល​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​ដែល​កំពុង​ជាប់​ឃុំ​នៅ​អ៊ីស្រាអែល​រាប់​រយ​នាក់​ ហើយ​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​​គ្នា​ពី​រ​បី​អាទិត្យ​។ ប៉ុន្តែ​ហាម៉ាស់​មិន​ចង់​បាន​បែប​នេះ​ទេ​។ បាន​ការ​អី​ឈប់​បាញ់​គ្នា​ត្រឹម​តែ​១​ភ្លែត?​​ ហាម៉ាស់​​ចង់​ឈប់​បាញ់​គ្នា​ជា​រៀង​រហូត​។ មើល​ទៅ​ហាម៉ាស់​ហាក់​លែង​ចង់​បាញ់​គ្នា​ទៀត​ហើយ​នៅ​ក្នុង​សង្គ្រាម​ដែល​ខ្លួន​ជា​អ្នក​ចាប់​ផ្ដើម​មុន​។​​​​

បើ​ហាម៉ាស់​ដោះ​លែង​ម្ភៃ​សាម​សិប​នាក់​តាម​ការ​ស្នើ​សុំ​របស់​អ៊ីស្រាអែល​​មាន​ន័យ​ថា​នៅ​សល់​ចំណាប់​ខ្មាំង​១០០​នាក់​ទៀត​។ ចំណាប់​ខ្មាំង​ខ្លះ​បាន​ស្លាប់​ហើយ​។ ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​យល់​ថា​បើ​អ៊ីស្រាអែល​ចង់​បាន​បែប​ហ្នឹង​លុះ​ត្រា​តែ​ចរ​ចា​គ្នា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដាច់​ដោយ​ឡែក​១​ទៀត​។ ​អ៊ីស្រាអែល​​​កំពុង​ទទួល​សម្ពាធ​យ៉ាង​ខ្លាំង​​។ ​មនុស្ស​ហែ​បាតុកម្ម​កាន់​តែ​ខ្លាំង​ក្លា​ដើម្បី​ទាម​ទារ​ឱ្យ​លោក​ណឺតាន់​​យ៉ាហ៊ូ​​ទទួល​យក​បទ​ឈប់​បាញ់​ ហើយ​នាំ​យក​ចំណាប់​ខ្មាំង​ត្រឡប់​មក​ផ្ទះ​​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ