ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ១គ្រឿង​​បើកវ៉ាឡិច​ស៊ីស​ ក៏​ទៅបុ.ក​ឡាន​​១គ្រឿងទៀត ស្លា.ប់២នាក់ និងរបួសធ្ងន់ម្នាក់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ម៉ូតូមួយគ្រឿង​ឡើងវ៉ារថយន្តឡិច​ស៊ីសមកបុកជាមួយរថយន្តកាំម៉ារីសេរី

ខេត្ត​បន្ទាយមានជ័យ ៖ ម៉ូតូមួយគ្រឿង​ឡើងវ៉ារថយន្តឡិច​ស៊ីសមកបុកជាមួយរថយន្តកាំម៉ារីសេរីចាស់ពេញទំហឹង បណ្ដាលឱ្យ​ស្លាប់២នាក់ និងរបួសធ្ងនម្នាក់ ដែលហេតុការណ៍នេះ​បាន​កើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ មានជនរងគ្រោះ៣នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម ពាក់ផ្លាក់លេខ បន្ទាយមានជ័យ 1AZ-9058 បើកបរក្នុង​ទិសដៅពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណ ក្នុង​ទិសដៅ​ពីលិចមកកើតក្នុងល្បឿនលឿនបាន​បើក​វ៉ារថយន្តឡិចស៊ីស១គ្រឿងបើកបរស្របទិសគ្នា ក៏​ទៅបុករថយន្តមួយគ្រឿងម៉ាកកាម៉ារីស៊េរីចាស់ ពាក់ផ្លាកលេខ ​ភ្នំពេញ​2A.4167 ដែលបើកបរទិសដៅបញ្ច្រាស់ទិសគ្នាពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតពីកើតទៅ​លិច​បុក​ពេញទំហឹង បណ្ដាលឱ្យ​ស្លាប់២នាក់នៅនឹងកន្លែង និងម្នាក់​ទៀត​របួសធ្ងន់បាក់ជើងម្ខាងស្តាំត្រូវវបានសង្គ្រោះបន្ទាន់ ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេសង្កេត​ឃើញកម្លាំងនគរនបាលចរាចរណ៍ខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានចុះ​មកដល់ពិនិត្យវាស់វែង និង​បានឱ្យ​ដឹង​ថាមូលហេតុ​គ្រោះចរាចរណ៍កើតឡើងអាចបង្កដោយអ្នកជិៈម៉ូតូដែលឌុបគ្នា៣នាក់បើកបរលឿនឡើងវ៉ាជេងរថយន្តស្របទិសគ្នា មិនប្រយ័ត្នទៅបុករថយន្ត១គ្រឿងទៀតដែលបើកបរបញ្ច្រាសទិសគ្នាបណ្ដាលស្លាប់២នាក់និងរបួសម្នាក់និងរងការខូចខាតរថយន្ត១គ្រឿងម៉ូតូ១គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យវាស់វែងហើយ ជនរងគ្រោះម្នាក់ដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅដឹកសង្គ្រោះទៅកាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបុរី ​។ ចំណែក​សាកសពជនរងគ្រោះ២នាក់បានរកឃើញសាច់ញាតិត្រូវរថយន្តដដែលដឹកទៅជូនសាច់ញាតិសាកពបុរសរងគ្រោះនៅក្រុងសិរីសោភ័ណ និងសាកសពស្ត្រីរងគ្រោះនៅស្រុកមង្គលបុរី ហើយរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនគអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ