បុ.កតិចតួចមិនព្រមឈប់ដោះស្រាយ បើករត់ ត្រូវពលរដ្ឋតាមឃាត់ផ្អើលសង្កាត់ផ្សារដេប៉ូ២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បើករថយន្តកៀររថយន្តមួយគ្រឿងទៀត ខូចខាត
រាជធានីភ្នំពេញ ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បើករថយន្តកៀររថយន្តមួយគ្រឿងទៀត ខូចខាត
រាជធានីភ្នំពេញ ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បើករថយន្តកៀររថយន្តមួយគ្រឿងទៀត ខូចខាត តិចតួច មិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់ ក៏ទៅប៉ះអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវ ប្រជាពលរដ្ឋខឹងនាំគ្នាដេញតាមឃាត់ និងវាយបំបែកកញ្ចក់រថយន្តខ្ទេច និងបម្រុងវាយទាំងម្ចាស់រថយន្ត តែសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាន់ពេលវេលា ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ១៣៤ កែងផ្លូវ២៣៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-5674 បើកបរដោយបុរសជនជាតិម៉ាឡេស៊ីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ រថយន្តខាងបានបើកប៉ះ រថយន្ដគេមួយគ្រឿងម៉ាក Alphard នៅក្នុងសង្កាត់បឹងកេងកង២ រលាត់ថ្នាំបន្តិចបន្តួច មិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់ទៅប៉ះម៉ូតូកង់បីមួយគ្រឿង ក៏ត្រូវម្ចាស់រថយន្ត និងម៉ូតូ កង់បីប្រដេញតាមឃាត់ដែរ ប៉ុន្តែរថយន្ត ALPHARD តាមមិនទាន់ នៅសល់តែម៉ូតូកង់បីប្រដេញតាមរហូតមកដល់មុខផ្សារដេប៉ូរថយន្ដបង្កក៏ឈប់ ។
តាមប្រភពដដែលបានបន្តថា លុះបានមួយសន្ទុះ ក៏បន្តបើករត់ទៀត ក៏ត្រូវប្រជាពលរដ្ឋជាអ្នកដឹក ជញ្ជូនអនឡាញជាច្រើនជួយប្រដេញតាមឃាត់រហូតមកដល់ចំណុចកើតហេតុ នៅផ្លូវ១៣៤ រថយន្តបង្ក ក៏ត្រូវប្រជាពលរដ្ឋឃាត់ជាប់ ដោយខឹងសម្បារ និងម្ចាស់រថយន្តគ្មានទំនួលខុសត្រូវ ប្រជាពលរដ្ឋ បានបញ្ចេញកំហឹង ដោយវាយកម្ទេចកញ្ចក់រថយន្តបែកខ្ទេចទាំងសង្ខាង និងបម្រុងវាយទាំងម្ចាស់រថយន្តទៀត តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកទាន់ក្រុមប្រជាពលរដ្ឋទាំងនោះបានចែកគ្នារត់បាត់ អស់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែមិនមានភាគីខាងណាអះអាងថា ខ្លួនជាជនរងគ្រោះឡើយ ឃើញតែរថយន្តរងគ្រោះត្រូវប្រជាពលរដ្ឋវាយបែកកញ្ចក់ខ្ទេចហើយម្ចាស់រថយន្តបង្កបានសំណូមពរសមត្ថកិច្ច មិនប្តឹងផ្ដល់អ្វីឡើយ ដោយសុំយករថយន្តទៅ ជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ