ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវដែកតភ្ជាប់ប្រទេសចិន ឡាវ ថៃ និង ម៉ាឡេស៊ី ចាប់ដំណើរការ ផ្តល់ផលចំណេញដ៏ច្រើន

1 អាទិត្យ មុន

ប្រទេសចិន ៖ រថភ្លើងដឹកទំនិញដំបូងរត់លើផ្លូវដែកតភ្ជាប់ប្រទេសចិន ឡាវ ថៃ និង ម៉ាឡេស៊ី បាន

ប្រទេសចិន ៖ រថភ្លើងដឹកទំនិញដំបូងរត់លើផ្លូវដែកតភ្ជាប់ប្រទេសចិន ឡាវ ថៃ និង ម៉ាឡេស៊ី បានចេញដំណើរពីទីក្រុង ឆឹងទូ (Chengdu) ខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន កាលពីពេលថ្មីៗនេះ ដែលក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយលើការតភ្ជាប់នៅក្នុងតំបន់។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ដែលចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

រថភ្លើងដែលផ្ទុកទូកុងតឺន័រចំនួន ៣០ ដែលមានម៉ូនីទ័រ LCD និងរថយន្តថាមពលថ្មី បានធ្វើដំណើរតាមខ្សែថភ្លើងចិន-ឡាវ ហើយបានបន្តរត់តាមផ្លូវដែកនៃប្រទេសឡាវ និងថៃ មុនពេលទៅដល់ប្រទេសម៉ាឡេស៊ី។ រថភ្លើងត្រូវចំណាយពេល៥ថ្ងៃ ដើម្បីទៅដល់ប្រទេសថៃ និង ៨ថ្ងៃ ដើម្បីទៅដល់ប្រទេសម៉ាឡេស៊ី ដោយចំណេញពេលដឹកជញ្ជូនស្មើនឹងពាក់កណ្ដាល បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលចេញពីទីក្រុង ឈីងចូវ (Qinzhou) នៃតំបន់ស្វយ័ត គ័ងស៊ី ជុង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងក្នុងបានបង្ហើបថា ផ្លូវរថភ្លើងដ៏សំខាន់នេះ នឹងពង្រីកបន្ថែមទៀតនូវសេវាផ្លូវដែករវាងប្រទេសឡាវ និង ចិន ដូច្នេះវានឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ី ផងដែរ។ ផ្លូវរថភ្លើងនេះ ក៏នឹងជួយពន្លឿនការអភិវឌ្ឍបណ្ដាញផ្លូវដែកក្នុងតំបន់ ដោយផ្តល់នូវការគាំទ្រថ្មី សម្រាប់អន្តរកម្មនៃសេដ្ឋកិច្ច និងកំណើនរវាងខេត្ត ស៊ីឈួន និងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ប្រទេសចិន និង ថៃ បានតភ្ជាប់បណ្ដាញផ្លូវដែករបស់ពួកគេ បើទោះបីជាមានខ្សែផ្លូវដែកតភ្ជាប់ប្រទេសឡាវ និង ចិន យ៉ាងណាក៏ដោយ ដោយការតភ្ជាប់នឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពីប្រទេសថៃ ទៅកាន់ភាគនិរតីនៃប្រទេសចិន មកនៅត្រឹម ១ ទៅ ២ថ្ងៃ ជំនួសឱ្យការដឹកជញ្ជូនតាមសមុទ្រ ដែលចំណាយរយៈពេលរហូតដល់១សប្តាហ៍៕ (ប្រភព ៖ VnExpress រូបភាព ៖ China Daily)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ