ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធំ២គ្រឿង​បុ.កគ្នា ស្លា.ប់២នាក់ និងរបួស ៣នាក់

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានស្លា.ប់ៗ និង៣នាក់ទៀតបានរងរបួស

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានស្លា.ប់ៗ និង៣នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នា ។

ហេតុការណ៍ខាងលើ​នេះ​បានកើតឡើងវេលាម៉ោង១០យប់​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ​៦ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចបាន​​ឱ្យដឹងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៤ ​ម្សិលមិញ​នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3.A-3551 (ទិសដៅពីលិចទៅកើត) និង​រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3.A-3413 (ទិសដៅស្រប​គ្នា) បណ្តាលឱ្យ​ស្លាប់មនុស្សចំនួន២នាក់ របួសស្រាលចំនួន៣នាក់។

តាម​ប្រភព​បានបន្ថែម​ថា ជនរងគ្រោះ​ចំនួន​៥​នាក់ ក្នុងនោះ​ ១-ឈ្មោះ ឆែម សាន ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកបររថយន្តពាក់ស្លាលេខកំពង់ធំ3A-3413 (ស្លា.ប់) ។ ២-ឈ្មោះ ញឹប ស្រីស្រស់ ភេទស្រី អាយុ​៣០ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា (អ្នករួមដំណើរ​ស្លាប់) ។ ៣-ឈ្មោះ ណន សម្បត្តិ ភេទប្រុសអាយុ ៣២ឆ្នាំទីលំនៅភូមិ ឃុំជាមួយគ្នា របួសស្រាល ។ ៤-ឈ្មោះ ផុន យិន ភេទប្រុសអាយុ ២៧ឆ្នាំទីលំនៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសស្រាល ។

៥-ឈ្មោះ សុខ សល់ ភេទប្រុសអាយុ ៣៥ឆ្នាំទីលំនៅភូមិបុស្សវែង ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសស្រាល។ សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្តពាក់ស្លាកលេខកំពង់ចាម 3A-3551 បានគេចខ្លួនបាត់ក្រោយកើតហេតុ។ ចំពោះវត្ថុតាង រថយន្តទាំង ០២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍នីតិវិធីបន្ត។

បច្ចុប្បន្ន ស.ព​ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញ​ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក​ជនរងគ្រោះ​ដែលត្រូវរបួសស្រាល​បាន​ចេញពី​ពេទ្យ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ