ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចហើយ​! ជនសង្ស័យ៦នាក់​ក្នុងចំណោម២០នាក់ ពាក់ព័ន្ធករណី​រំលោ.ភបូកនៅខេត្តសៀមរាប

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរ​នៃសាលាដំបូងខេត្ត សៀមរាប បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​៥​

ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរ​នៃសាលាដំបូងខេត្ត សៀមរាប បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​៥​នាក់ និង​ម្នាក់ទៀត លើក​លែងឱ្យនៅក្រៅឃុំ ក្នុង​ចំណោម​២០​នាក់ បាននាំគ្នា​រំលោ.ភ​សេ.ពសន្ថវៈបានសម្រេច(រំលោ.ភបូក) ទៅលើ​ក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តសៀម​រាប​នាំខ្លួនទៅតុលាការ​ខេត្តចាត់ការបន្តទៅតាមផ្លូវច្បាប់ ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដី​ថ្លែងការណ៍របស់​សាលាដំបូងខេត្តសៀមរាប។

ហេតុការណ៍​ឃាត់ខ្លួន​៦​នាក់​នោះបានកើតឡើងនៅក្នុងថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងក្រុងសៀមរាប។ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បាន​បំភ្លឺ​ករណី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Somaly Mam ម៉ែ ចាស់» និង​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន «ក្មេង​ស្រី អាយុ​១៥​ឆ្នាំ ត្រូវ​បាន​រំលោ.ភ​បូក​រហូត​ដល់​ទៅ​២០​នាក់ ។ ពេលនេះ​​សមត្ថ​កិច្ច​ចាប់​បាន​ជនល្មើស ខណៈពេលនោះឪពុក​បង្កើត​របស់ក្មេងស្រីរងគ្រោះ​ខឹង​ពេក​ក៏​វាយ​ទៅ​ជនបង្ក ហើយឪពុក​របស់ក្មេងស្រីរងគ្រោះ​ត្រូវ​ជាប់​ពន្ធនាគារ​ រីឯ​ជនល្មើស​១៤​នាក់ នៅ ក្រៅ​ឃុំ» ។

នៅ​ថ្ងៃនេះ​ដែរ បន្ទាប់​ពី​ក្រសក្រសួងយុត្តិធម៌ បានស្នើសុំឱ្យប្រធាន​សាលាដំបូង និង​អយ្យការ អម សាលាដំបូង​ខេត្តសៀមរាប ពិចារណា​ឡើង​វិញ លើ​ទិដ្ឋភាព​ច្បាប់ និង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់​លើ​ករណី​រំលោ.ភ​បំពា.ន​ផ្លូវភេទ​ជាក្រុមលើ​ក្មេង​ស្រី​ម្នាក់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុ​វ័​ន្ត ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ​២០២៤ នេះ និង​បន្ត​ការ​ស៊ើបសួរ​លើ​សំណុំរឿង នេះ​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​ពីសមត្ថកិច្ចបាន​ប្រាប់នៅល្ងាចថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ២០២៤ នេះថា ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានបញ្ជួនជន​សង្ស័យ​ទៅសាលាដំបូងខេត្តសៀមរាប ចំនួន៦នាក់ ករណីរំលោ.ភ​សេពសន្ថវ:(រំលោភបូក) ១-ឈ្មោះ អ៊ីម វណ្ណអ៊ីន ភេទប្រុស អាយុ១៥​ឆ្នាំ មុខរបរ (គ្មាន) ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ២-ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប។

៣-ឈ្មោះ ស្រីសុវណ្ណ មករា ភេទប្រុស អាយុ​១៥ឆ្នាំ មុខរបរ​សិស្ស ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ៤-ឈ្មោះ ឃុំ សាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបឹងដូនប៉ា សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។ ៥-ឈ្មោះ ឡុង សេងឡាយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ (គ្មាន)ទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង
៦-ឈ្មោះ ឌឿន បញ្ញាស័ក អាយុ​១៧ឆ្នាំ មុខរបរ​សិស្ស ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៤​នាក់ ដែល​ស្ថិតនៅក្រៅឃុំ ត្រូវបាន​កម្លាំងកងរាជអាវុធហត្ថ ខេត្ត កំពុង​បន្តនីតិវិធី​ស្រាវជ្រាវ​ចាប់ខ្លួន​យកមកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ