ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះស្តុកក្រណាត់ទាំងព្រឹកនៅភ្នំពេញថ្មី សំណាងល្អពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យនាំគ្នាពន្លត់ទាន់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ស្តុក​ក្រណាត់​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ផ្សែងហុយ​ខ្មួលខ្មាញ់​តែ សំណាងល្អ​ប្រជាពលរដ្ឋ​ក្បែរ​ខាង រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ បណ្តាល​អោយ​រង​ការ​ខូចខាត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ស្តុក​ក្រណាត់​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ផ្សែងហុយ​ខ្មួលខ្មាញ់​តែ សំណាងល្អ​ប្រជាពលរដ្ឋ​ក្បែរ​ខាង រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ បណ្តាល​អោយ​រង​ការ​ខូចខាត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​ចេញពីផ្ទះ​ស្តុក​ក្រណាត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​នាំ​គ្នា​យក​ទុយោ​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ព្រមទាំង​ទាក់ទង​រថយន្ត​ពន្លត់​អ​គ្កិ​ភ័យ​ទៅ​អន្តរាគមន៍ ។

តាម​ម្ចាស់ផ្ទះ បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​គាត់​បាន​ដោត​ខ្សែភ្លើង​ដាំទឹក រួច​ក៏​បាន​ចេញ​មក​បោក​សំអាត និង​ជជែក​គ្នា​លេង​នៅ​ក្រៅ​ផ្ទះ​ស្រាប់តែ​ឃើញ​ឆាបឆេះ​សន្ធោសន្ធៅ និង​ផ្សែងហុយ​ទ្រលោម​ចេញពី​ក្នុងផ្ទះ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ជួយ​ពន្លត់ និង​ជញ្ជូន​អីវ៉ាន់​ចេញ ។

តាម​ម្ចាស់ផ្ទះ​រូប​នោះ មានការ​សង្ស័យ​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ដាំទឹក​ទុក​ចោល )​ហើយ​ឆេះ​រាលដាល​ទៅ​កំណាត់​ក្លាយជា​អគ្គិភ័យ​តែ​ម្តង ។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​នៅ​ក្បែរ​ខាង​ឡើយ ។ អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ក្រណាត់ រួម និង​សម្ភារៈ​មួយ ចំនួន បាន​រង​ការ​ខូចខាត ។ នេះ​ចាត់ទុកជា​សំណាង ដែល​រថយន្ត ទៅ​អន្តរាគមន៍​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ