ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.យ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក ​សាយ​ភាយ​​​ក្លិន ​បង្កផលប៉ះពាល់ និងមានអ្នកសន្ល.ប់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក ​(​យីហោ គី​ម ជី​)​ សាយភាយ​ក្លិន​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក ​(​យីហោ គី​ម ជី​)​ សាយភាយ​ក្លិន​បណ្តាលឱ្យ​​មាន​អ្នក​ដួល​ស​ន្ល​​ប់​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​រថយន្ត​សង្គ្រោះ ​និង​កម្លាំង​ជួយ​អន្តរាគមន៍​ដែល​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

នៅ​ពេល​ដែល​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹក​សាយភាយ​ក្លិន​ប៉ះ​ពាល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ គេសង្កេតឃើញ​វត្តមាន​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​និង​ង​ភិ​បាល​ក្រុង​សិរី​សោភ័ណ និង​ស្នងការ​រង​នគរបាល​ខេត្ត​បាន​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​និង​កម្លាំង​ជួយ​អន្តរាគមន៍​ច្រើន​នាក់​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​នៅ​ពេល​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក​(​យីហោ គី​ម ជី​)​សាយភាយ​ក្លិនឈួល​ចូល​ភ្នែក​និង​ច្រមុះ​ឃើញ​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង ​ខ្លះ​​មាន​អាកា​រៈ​ផ្សារ​ភ្នែក​និង​ថប់ដង្ហើម​ទើប​ផ្អើល​ឆោឡោ​ដែល​សាយភាយ​ក្លិន​រហូត​ជិត​៥០០​ម៉ែត្រ បាន​រាយការណ៍​ជូន​អាជ្ញាធរ​ចុះ​ជួយ​អន្តរាគមន៍​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ទឹក​ក្នុង​រោង​សិប្បកម្ម​ទឹក​និង​រថយន្ត​សង្គ្រោះ​ដឹក​បុគ្គលិក​សិប្បកម្ម​ទឹក​ម្នាក់​ដួល​សន្លប់​ទៅ​មន្ទី​ពេទ្យ​និង​កម្លាំង​បាន​ជ័យ​អន្តរាគមន៍​។

កម្លាំង​នគរបាល​បង្កា​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​មាន​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក​(​យីហោ គី​ម ជី​)​ បណ្តាលឱ្យ​​សាយភាយ​ក្លិន​ប៉ះពាល់​ប្រជាពលរដ្ឋ ហើយ​កម្លាំង​ជំនាញ​បាន​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ស្រុក​/​ក្រុង​ចំនួន​៧​គ្រឿង​ដែល​ប្រើប្រាស់​ទឹក​អស់​២១​ឡាន​ និង​កម្លាំង​១២០​នាក់​សហការ​ជាមួយ​អគ្គី​ភ័យ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ជួយ​អន្តរាគមន៍ ហើយ​មូលហេតុ​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​ អាច​អាកាសធាតុ​ក្តៅ​ពេក​រឺ​ធុង​ចាស់​ខុស​បច្ចេកទេស​ទើប​បង្ក​ធ្លាយ​ធុង​សាយភាយ​ក្លិន​ប៉ៈ​ពាល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​កោត​ស​សើរ​និង​ថ្លែង​អំណរ​​គុណ​ចំពោះ​កងកម្លាំង​ទាំង​បី​ស្ថាប័ន​មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ជា​ច្រើន​រយ​នាក់​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាង​១០​គ្រឿង​បាន​ជួយ​អន្តរាគមន៍​នៅ​ពេល​ធ្លាយ​ធុង​ឧស្ម័ន​សិប្បកម្ម​ផលិត​ទឹកកក​(​យីហោ គី​ម ជី​) ​បណ្តាលឱ្យ​​សាយភាយ​ក្លិន​ប៉ៈ​ពាល់ត្រូវ​បាន​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ជូន​ដល់​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ