ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូឌុបគ្នាគេចពីការពិនិត្យអាវុ.ធជាតិផ្ទុះ និងជាតិស្រវឹង នគរបាលតាមចាប់បាន និងដកហូតនកាំភ្លើ.ងខ្លី១ដើម

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ រួម​ជាមួយនឹង​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម ព្រមទាំង​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ត្រូវ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន​ពី​ការ​ត្រួតពិនិត្យ​អា​វុ​.​ធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង ។ ការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ រួម​ជាមួយនឹង​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម ព្រមទាំង​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ត្រូវ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន​ពី​ការ​ត្រួតពិនិត្យ​អា​វុ​.​ធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង ។

ការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១០៥ កែង​លេខ​១០៥A ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ច្បារមន បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ទី​០១-​ឈ្មោះ ធឹ​ម លី​ហ័​រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ ។ ចំណែក​ទី​០២-​ឈ្មោះ ផៃ ភក្តី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពី ។

ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន 1-​កាំភ្លើងខ្លី​ម៉ាក K-54 មាន​បង់​មួយ​គ្រា​.​ប់​ចំនួន​០២​គ្រា​.​ប់ ។ 2-​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ម៉ាក ( Realme ) ព័ណ៌​បៃតង 3-​ផៅ​វ័​រ​ប៊េ​ង ព័ណ៌​ខ្មៅ ចំនួន​១ 4-​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ព័ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ 5-​កាត​សមាជិក​ធានា​រ៉ាប់រង ២​សន្លឹក 6-​វី​សា កាត​១​សន្លឹក 7-​កាត​បើក​លុយ​វី​ង​ចំនួន​១​សន្លឹក 8-​ទូរស័ព្ទ​ដៃ​ណូ​គា​១២ ៨០(​ចុច​ពិល​)២​គ្រឿង 9-​ជំ​ពាម​១ មាន​គ្រាប់​ដែក មូល ចំនួន ៣​គ្រាប់ 10-​ដែកកេះ​ពណ៌​ស ១ 11-​កាំភ្លើងខ្លី ម៉ាក K-54 មាន​បង់​មួយ គ្រាប់ ២​គ្រាប់ ។ 12-​ទូរស័ព្ទ​ដៃ ស្មា​ត​ហ្វូ​ន ម៉ាក រៀល​មី​(Realme) ព័ណ៌​បៃតង 13-​ផៅ​វ័​រ​ប៊េ​ង ព័ណ៌​ខ្មៅ ចំនួន ១ 14-​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ព័ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ គ្មាន​ស្លាក​លេខ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​បាន​ដាក់​គោលដៅ​ចរាចរណ៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ជាតិ​ផ្ទុះ សារធាតុ​ញៀ​.​ន​នៅ​ពេល​យប់ នៅ​ចំណុច​គោលដៅ​ខាងលើ ពេល​នៅ​នោះ​ជនសង្ស័យ ក៏​បាន​បត់​ម៉ូតូ​គេច តែ​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ដេញ​តាម​ទើប​ឃាត់ខ្លួន​បាន បច្ចុប្បន្ន​ជន​ទាំង​២​ខាងលើ កំពុង​ធ្វើ​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ