ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឆ្នាំមមី កុរ មមែ និងរោង អាចឡើងធ្វើធំ

1 អាទិត្យ មុន

ឆ្នាំ​ទាំង​៤​ខាងក្រោម​នេះ ឲ្យ​តែ​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ នោះ​អ្នក​នឹង​អាច​ចេញ​មុខមាត់​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំមមី អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ មិន​ថា​ ធ្វើ​រឿង​អ្វី​ទេ សុទ្ធតែ​ចង់បាន​លទ្ធផល​ល្…

ឆ្នាំ​ទាំង​៤​ខាងក្រោម​នេះ ឲ្យ​តែ​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ នោះ​អ្នក​នឹង​អាច​ចេញ​មុខមាត់​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ឆ្នាំមមី អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ មិន​ថា​ ធ្វើ​រឿង​អ្វី​ទេ សុទ្ធតែ​ចង់បាន​លទ្ធផល​ល្ អ​។ គេ​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះចាញ់​នឹង​ភាព​លំបាក​ឡើយ​ ។ នៅ​ពេល​ដែល​គេ​ជួបនឹង​បញ្ហាគេ​តែងតែ​រក​មធ្យោបាយ​ ដើម្បី​ដោះស្រាយ ដោយ​មិនមែន​គេចវេស​ឡើយ ​។ ម្យ៉ាងទៀត​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ឆ្លាត និង​រឹង​មាំ ​។ ដូចនេះ​គេ​ជា​មនុស្ស​ដែល​អាច​ក្តោប​ក្តាប់​អំណាច​នៅ​ថ្ងៃ​ណាមួយ​។

ឆ្នាំកុរ អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​សុទិដ្ឋិនិយម​។ អ្នក​ទាំងនោះ​នៅ​ពេល​ដែល​ជួបនឹង​រឿង​អ្វីមួយ គេ​តែងតែ​ប្រើ​ចិត្ត​ធម្មតា​ទៅ​ដោះស្រាយ​។ ដោយសារ​តែ​ច​រិ​ក​បែប​នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​អាច​សម្រេច​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំបាក​គ្រប់​បែប​យ៉ាង​។ ជាង​នេះ​ទៅ​ទៀត​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​រឹង​មាំ​ម្នាក់​នៅ​ពេល​ដែល​គេ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ទាំងនោះ​ ។ ឲ្យ​តែ​គេ​អាច​រក្សា​ចិត្ត​បែប​នេះ​ខិតខំ​ធ្វើ​ការងារ នោះ​គេ​នឹង​អាច​ក្លាយជា​អ្នក​ដែល​លេចធ្លោ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ​។

ឆ្នាំមមែ អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មានចិត្ត​ទន់ភ្លន់ និង​ចិត្តល្អ​ ។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មាន​មិត្ត​ច្រើន ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​មក​ជួយ​នៅ​ពេល​ដែល​គេ​មានទុក្ខ​លំបាក ​។ ជាង​នេះ​ទៅ​ទៀត​គេ​ក៏​មាន​អ្នក​តាម​ជួយ​ពីក្រោយ​ដែរ ហើយ​បូក​នឹង​ការ​ខិតខំ​ពុះពារ​របស់​ខ្លួន នោះ​គេ​នឹង​អាច​ក្លាយជា​អ្នក​ឈ្នះ​នៅ​ចុងបញ្ចប់ ​។

ឆ្នាំរោង អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មាន​ពេល​ខ្លះ​គេ​មិន​ចូល​ចិត្តរក​លុយ​ឡើយ អាច​និយាយ​បាន​ថា​គេ​ជា​មនុស្ស​ដែល​ខ្ជិល​ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ដឹង​ថា​លុយ​គឺ​សំខាន់ គេ​នឹង​ខិតខំ​រក​ជា​មិន​ខាន​។ ទោះបីជា​ក្នុង​រយៈពេល​នៃ​ការ​រក​លុយ​មាន​ឧបសគ្គ​យ៉ាងណា​ក៏​ដោយ ក៏​គេ​អាច​ដោះស្រាយ​ដោយ​ងាយ​ដែរ​។ ដូចនេះ​គេ​អាច​ក្លាយជា​អ្នក​ដែល​ដឹកនាំ​អ្នក​ដទៃ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ