ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំហឹង​នឹង​អង់គ្លេស​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អា.វុ.ធ​ខ្លួន​បា.ញ់​ចូល​ទឹក​ដីរុស្ស៊ី

2 អាទិត្យ មុន

ទីក្រុងម៉ូស្គូ៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូបញ្ចេញប្រតិកម្មធ្ងន់ៗតបទៅនឹងពាក្យសម្ដីប៉ុន្មានម៉ាតចុងក្រោយរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីដ កាំម៉្រុន ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ នៅក្នុងឱកាសនោះ លោកកាំម៉្រុនរំលេចឱ្យឃើញចំណុចមួយថាអង់គ្លេសមិនជំទាស់ទេបើអ៊ុយក្រែនចង់ប្រើប្រាស់អាវុធរបស់អង់គ្លេសបាញ់ចូលទឹកដីរុស្ស៊ី។ ត្រង់ចំណុចនេះហើយដែលអ្នកនាំពាក្យវិមានក្រឹមឡាំងចាត់ទុកថាជាពាក្យសម្ដីដ៏គ្រោះថ្នាក់។ លោកកាំម៉្រុនសន្យាផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនគិតជាទឹកប្រាក់៣ពាន់លានផោននៅក្នុងមួយឆ្នាំៗដោយឥតកំណត់ពេលវេលាទេ។…

ទីក្រុងម៉ូស្គូ៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូបញ្ចេញប្រតិកម្មធ្ងន់ៗតបទៅនឹងពាក្យសម្ដីប៉ុន្មានម៉ាតចុងក្រោយរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីដ កាំម៉្រុន ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ នៅក្នុងឱកាសនោះ លោកកាំម៉្រុនរំលេចឱ្យឃើញចំណុចមួយថាអង់គ្លេសមិនជំទាស់ទេបើអ៊ុយក្រែនចង់ប្រើប្រាស់អាវុធរបស់អង់គ្លេសបាញ់ចូលទឹកដីរុស្ស៊ី។

ត្រង់ចំណុចនេះហើយដែលអ្នកនាំពាក្យវិមានក្រឹមឡាំងចាត់ទុកថាជាពាក្យសម្ដីដ៏គ្រោះថ្នាក់។ លោកកាំម៉្រុនសន្យាផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនគិតជាទឹកប្រាក់៣ពាន់លានផោននៅក្នុងមួយឆ្នាំៗដោយឥតកំណត់ពេលវេលាទេ។ អ៊ុយក្រែនចង់ហារមាត់ស្នើសុំពេលណាបានពេលហ្នឹង។ លោកថ្លែងថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធអង់គ្លេស។

ប៉ុន្មានអាទិត្យចុងក្រោយនេះ រុស្ស៊ីវាយប្រហារកាន់តែខ្លាំងដោយគ្រាប់មីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងផ្គត់ផ្គង់អគ្គិសនី និងថាមពល។ ប្រមុខការទូតអង់គ្លេសហាក់ដូចជាប្រើសម្ដីខ្លាំងជាងសមភាគីអាមេរិករបស់ខ្លួន។ អាមេរិកកំណត់ច្បាស់ៗថារាល់អាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនដែលបញ្ជូនទៅឱ្យអ៊ុយក្រែនគួរណាស់វាយប្រហារតែលើមូលដ្ឋានកងទ័ពរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនបានហើយដើម្បីការពារខ្លួន។ បានសេចក្ដីថាអាមេរិកមិនគាំទ្រ ឬលើកទឹកចិត្តឱ្យអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីទេ។

កាលពីពេលកន្លងមក អ៊ុយក្រែនធ្លាប់បញ្ជាក់ថាខ្លួនធ្លាប់វាយចូលទឹកដីរុស្ស៊ីមែន។ ប៉ុន្តែជាអាវុធរបស់អ៊ុយក្រែនសុទ្ធសាធ។ ឧទាហរណ៍ អ៊ុយក្រែនប្រើដ្រូនវាយប្រហារទីតាំងចម្រាញ់ប្រេងឆៅ និងផ្លូវរថភ្លើង។ អ្នកនាំពាក្យវិមានក្រឹមឡាំងចាត់ទុកថាពាក្យពេចន៍របស់លោកកាំម៉្រុនពោរពេញដោយគ្រោះថ្នាក់។ «ពាក្យសម្ដីនេះជាចេតនាបង្កហេតុដោយផ្ទាល់ (រវាងអឺរ៉ុប និងរុស្ស៊ី) ដោយសារជម្លោះអ៊ុយក្រែន។ ការនិយាយពាក្យនេះចេញមកអាចនឹងធ្វើឱ្យសន្តិសុខជាតិរបស់អឺរ៉ុបមានគ្រោះថ្នាក់»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រីម៉ារីយ៉ាក៏ថ្លែងបន្ថែមពីលើវិមានក្រឹមឡាំងថានេះជាលើកទី១ដែលអ្នកនយោបាយបស្ចិមប្រទេសទទួលស្គាល់ដោយត្រង់ៗនូវអ្វីដែលជាអាថ៌កំបាំងជាយូរមកហើយ «បស្ចិមប្រទេសកំពុងធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីជាសម្ងាត់ដោយខ្ចីដៃជនជាតិអ៊ុយក្រែនសម្រាប់ប្រើប្រាស់»។ លោកស្រីថ្លែងថារុស្ស៊ីនឹងចាត់វិធានការឆ្លើយតបបើសិនអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អង់គ្លេសបាញ់ចូលទឹកដីរុស្ស៊ី។

លោកស្រីម៉ារីយ៉ាដាក់ជាសំណួរថាបើសិនគេនិយាយច្បាស់ៗដល់ប៉ុណ្ណឹងហើយ ហើយយើងនៅតែមិនព្រមដឹង មិនព្រមយល់ទៀត លោកស្រីក៏មិនដឹងធ្វើម៉េចដែរ។ ជាពិសេស ពាក្យសម្ដីដែលចេញពីប្រទេសមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ (ដូចជាអង់គ្លេស)។ យើងតែងតែឆ្លើយតបជានិច្ច។ ប៉ុន្តែឆ្លើយតបក៏ត្រូវគិតដល់អារម្មណ៍របស់ជនជាតិអង់គ្លេស និងអឺរ៉ុបផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ