ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ភោជនីយដ្ឋាន «​ម្ហូប​ធម្មជាតិ​» អស់​ចំនួន​៦​ខ្យូ​ស​ទាំងស្រុង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ខ្យូ​ស​ផឹកស៊ី ចំនួន​៦ ក្នុង​ចំណោម​៩ ស្ថិត​នៅ​ក្នុង​ភោជនីយដ្ឋាន «​ម្ហូប​ធម្មជាតិ​» ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ដែល​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ផ្ដើម​ចេញពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ភ្លាម​ៗ​នោះ…

រាជធានី​ភ្នំពេញ ៖ ខ្យូ​ស​ផឹកស៊ី ចំនួន​៦ ក្នុង​ចំណោម​៩ ស្ថិត​នៅ​ក្នុង​ភោជនីយដ្ឋាន «​ម្ហូប​ធម្មជាតិ​» ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ដែល​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ផ្ដើម​ចេញពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ភ្លាម​ៗ​នោះ ត្រូវ​បាន​អ្នក​ភូមិ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ពន្លត់​រលត់​ទៅ​វិញ មិន​មានការ​រាល​ដល់​កន្លែង​ផ្សេង​ទៀត​ឡើយ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៤ ហើយ​ភោជនីយដ្ឋាន «​ម្ហូប​ធម្មជាតិ​» នោះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​អ្នក​ភូមិ​ព្រៃ​ទា បាន​ប្រាប់​ថា ភោជនីយដ្ឋាន​មួយ​នេះ មាន​លក់​ស៊ុប ម្ហូប​កុម្ម៉ង់ គ្រឿងក្លែម​គ្រប់មុខ និង​មាន​ខ្យូ​ស​(​កញ្ចុះ​) ឫស្សី​សម្រាប់​ភ្ញៀវ​ចូល​ទៅ​អង្គុយ​លេង​ផង​ដែរ ហើយពី​មុន​ឃើញ​លក់ដាច់​គួរសម​ដែរ ប៉ុន្តែ​ក្រោយមក​ស្រាប់​ផ្អាក​លក់​ទៅ​វិញ មួយ​រយៈពេល​មក​ហើយ ដោយ​ពុំ​ដឹង​ថា លក់​លែង​ដាច់​ក្ស័យធន ឬ​ក៏​មាន​បញ្ហា​អី​នោះ​ទេ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ឃើញ​មាន​មនុស្ស​៥ ទៅ​៦​នាក់ ចូល​ទៅ​អង្គុយ​លេង​នៅ​ក្នុង​ខ្យូ​ស ប៉ុន្តែ​ពុំ​ដឹង​ថា ក្រៅពី​អង្គុយ​លេង​អ្នក​ទាំងនោះ​ធ្វើ​អ្វីខ្លះ​ទេ ។

អ្នក​ភូមិ​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ពេល​កើតហេតុ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ខ្យូ​ស ឡើង​សន្ធោសន្ធៅ ហើយ​អ្នក​អង្គុយ​លេង​ទាំងនោះ​បាន​នាំ​គ្នា​រត់​បាតជើង ស ព្រាត​តែ​ម្ដង ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ភ្លាម​ៗ​នោះ ពួក​គាត់​បាន​នាំ​គ្នា​ដងទឹក ជះ​ពន្លត់​ដែរ ប៉ុន្តែ​ភ្លើង​មិន​រលត់​ឡើយ និង​បាន​ឆេះ​ឆ្លង​ពី​ខ្យូ​ស​១ ទៅ​ខ្យូ​ស​១​ទៀត ជា​បន្តបន្ទាប់ ចំនួន​៦​ខ្យូ​ស ។ រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​៧១១ ទៅ​ជួយ​បាញ់​ពន្លត់​ទើប​រលត់ តែ​ខ្យូ​សទាំង​៦​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​ក្លាយទៅជា​ផេះ​ផង់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ