ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ៖ ជន​អនាធិបតេយ្យ​មួយ​ក្រុម នៅ​តែ​បន្ត​ចូល​ទន្ទ្រាន​កាន់កា.ប់​ដី​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់

2 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា កន្លង​មក​មាន​ជន​អនាធិបតេយ្យ​មួយ​ក្រុម ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​កម្មសិទ្ធិឯកជន ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ទំនប់​រលក…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា កន្លង​មក​មាន​ជន​អនាធិបតេយ្យ​មួយ​ក្រុម ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​កម្មសិទ្ធិឯកជន ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ធ្វើការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុម​នេះ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​កោតក្រែង​ចំពោះ​ផ្លូវច្បាប់​នោះ​ឡើយ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​ថា ចំពោះ​ករណី​ខាងលើ​នេះ គឺ​មិន​ត្រឹមតែ​ជា​ការ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ទីតាំង​ដី​ឯកជន​ប៉ុណ្ណោះ​ទេ គឺ​ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ឯកជន​ថែម​ទៀត ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មេខ្លោង​បាន​ចំនួន​០២​រូប​ហើយ និង​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បញ្ជូន​ទៅ​តុលាការ ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចាញ់បោក​មេខ្យល់ ញុះញង់​ឱ្យ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ឯកជន ឬ​ដី​របស់​រដ្ឋ និង​សូម​ដកខ្លួន​ចេញ​ជា​បន្ទាន់ ដោយសារ​ទ​ង្វើ​នេះ គឺជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​មុខ​ទោសទណ្ឌ ដោយ​គ្មាន​ការ​លើកលែង ៕

អត្ថបទសរសេរ ដោយ