ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អតីតមន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ ករណី​បា.ញ់បោះ​សេរី​ ចំនួន​៥​គ្រាប់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត អតីតមន្ត្រី​យោធា​ម្នាក់ បម្រើ​ការងារ​នៅ​អង្គភាព​បញ្ជូន​សារ នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត អតីតមន្ត្រី​យោធា​ម្នាក់ បម្រើ​ការងារ​នៅ​អង្គភាព​បញ្ជូន​សារ នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤​នេះ ការ​បញ្ជូន​ខ្លួន​អតីតមន្ត្រី​យោធា​រូប​នោះ បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស ស្តី​ពី​ការ​លប់ឈ្មោះ​នាយទាហាន របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចំពោះ​វរៈ​សេនី​ត្រី ផាត ផា​ន​ណូ អត្តលេខ​០៦៩៣០១ ជំនួយការ នាយកដ្ឋាន​បញ្ជូន​សារ ចេញពី​ក្របខ័ណ្ឌ នៃ​កង​យោធពលខេមរភូមិន្ទ ក្រោយ​ពី​អតីតមន្ត្រី​យោធា​នោះ​ផ្ទុះអាវុធ​ចំនួន ៥​គ្រាប់ នៅ​ក្នុង​អាណាចក្រ​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ សំណុំរឿង​ជនសង្ស័យ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង “​ប្រចាំការ​” បើក​ការ​ស៊ើបសួរ​ពី​បទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ “​បាញ់បោះ​សេរី​” និង​ប្រើប្រាស់​គ្រឿងញៀន ។

សូម​ជម្រាប​ថា កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ខណ្ឌ​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នោះ បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ។

មន្ត្រី​យោធា​នោះ​មានឈ្មោះ ផាត ផា​ន​ណូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ និង​មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់ នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើការ​ដកហូត អាវុធ​ខ្លី ១​ដើម ម៉ាក​CZ P.០៧ (​បង់​០១) គ្រាប់​ចំនួន​១០​គ្រាប់ និង​សំបក​គ្រាប់​ផ្ទុះ​រួច ចំនួន​០៥ នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៧ DE០ ផ្លូវ​2២៣៨ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ។

ក្រោយ​កើតហេតុ ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ឋ ស្រ៊ា​ង មេបញ្ជាការ​រង​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​វៈ​សេនីយ៍​ឯក សយ ចាន់​ឌី មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ក្រោម​ឱវាទ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​បាញ់បោះ​សេរី​នោះ នាំ​ទៅ​កាន់​ទីបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ ។

មន្ត្រី​អាវុធហត្ថ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផាត ផា​ន​ណូ បញ្ជាក់​ថា រូបគេ​សព្វថ្ងៃ បម្រើ​ការងារ​នៅ​កង​យោធពល​ខេ​ម​ភូមិន្ទ អង្គភាព​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ ហើយ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ បាន​ទៅ​បម្រើ​ការ​ផ្នែក​សន្តិសុខ​កន្លែង​ក្លិប​កំសាន្ត​មួយ​ឈ្មោះ នឹក​X នៅ​ពេល​យប់ អស់​រយៈពេល​ប្រហែល​២​ទៅ​៣​ខែ​មក​ហើយ ។ លុះដល់​នៅ​ថ្ងៃខែ​ខាងលើ ខ្លួន​ចេញពី​កន្លែងធ្វើការ ដោយ​ជិះ​ម៉ូតូ​ទៅ​ដល់​មុខ​ផ្ទះ ស្រាប់តែ​ឃើញ​ក្មេង​ស្ទាវ​១​ក្រុម ប្រហែល​៣.៤ នាក់ រត់​ចេញពី​ផ្លូវឌឿងហែម សំដៅ​មក​រក​ខ្លួន មិនដឹង​ជា​មាន​បំណង​អ្វី ឃើញ​ដូច្នោះ ខ្លួន​ក៍​ដក​អាវុធ​ខ្លី ពី​ចង្កេះ​បាញ់​ឡើង​លើ​ចំនួន​៥​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​មាន​របួស​អ្នក​ណា​ម្នាក់​ទេ ពេល​នោះ​ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ បាន​រត់​បាត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ហើយ​ខ្លួន​ក៍បាន​ចាក់សោរ​ទ្វា​ផ្ទះ​បំណង​ចូល​ទៅ​សំរាក​។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ទៅ​ហៅ និង​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ករណី​ផ្ទុះអាវុធ​កាលពី​យប់​នោះ ។

ជន​បង្ក​បាន​ប្រាប់​មន្ត្រី​អាវុធហត្ថ​ទៀត​ថា កន្លង​មក​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២៤ ខ្លួន​ធ្លាប់​បាន​ផ្ទុះអាវុធ​ម្តង នៅ​ក្នុងផ្ទះ​ចំនួន ១​គ្រាប់ មូលហេតុ​ដោយសារ​ក្នុង​គ្រួសារ មិន​ខ្វាយខ្វល់​ពី​សុខភាព​របស់​ខ្លួន ទើប​ខ្លួន​តូចចិត្ត​ចង់​បាញ់​សម្លាប់​ខ្លួនឯង ហើយក៍​បាញ់​ឡើង​លើ​ចំនួន ១​គ្រាប់ តែ​មិន​បណ្ដាល​របួស​អ្នក​ណា​ទេ​។ អាវុធ​ខ្លី​ម៉ាក CZ P.07 នេះ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ នៅ​ម្ដុំ​ក្លិប​ក​ម្សា​ន នឹក X ក្នុង​តម្លៃ​១,៥០០​ដុល្លារ​អា​មេ​រិ​ក តាំងពី​ទិញ​អាវុធ​ខ្លី​នេះ​មក ខ្លួន​ពុំដែល​បាន​ជួប​បុរស​នោះ​ទេ ចំពោះ​លេខ​ទូរ​សព្ទ​ក៍​គ្មាន​ដែរ ។

ក្រោយ​ពី​សាកសួរ​បឋម សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង (​អាវុធ គ្រាប់​) ទៅ​កា​រិ​យាយ​ល័យ​ជំនាញ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ទីបញ្ជាការ​កង​រាជរាជ​ធានី​ភ្នំពេញ ដើម្បី​បន្ត​តិ​វិធី ៕

អត្ថបទសរសេរ ដោយ