ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ជិត​ព្រលាន​​យន្តហោះ​សៀមរាប​អង្គរ

2 ខែ មុន
  • សៀមរាប

ក្រុមហ៊ុន​ចិន កំពុង​គិត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ នេះ​បើ​តាម​ជំនួប​មួយ​រវាង​មន្ត្រី​រដ្ឋាភិបាល ជាមួយ

ក្រុមហ៊ុន​ចិន កំពុង​គិត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ នេះ​បើ​តាម​ជំនួប​មួយ​រវាង​មន្ត្រី​រដ្ឋាភិបាល ជាមួយ​ក្រុមហ៊ុន​ចិន ដែល​កំពុង​គ្រប់គ្រង និង​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា​។

លោក លូ សៀវ​ឡុ​ង (Lu Xiaolong) ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​នេះ បាន​លើក​ឡើង​នូវ​ចំណាប់អារម្មណ៍​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ពេល​លោក ជួប​ជាមួយនឹង​លោក ជា វុ​ទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ លោក លូ សៀវ​ឡុ​ង បាន​លើក​ឡើង​ថា ក្រុមហ៊ុន​កំពុង​ស្វែងរក​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច នៅ​ជិត​អាកាសយានដ្ឋាន ហើយ​ការ​វិនិយោគ​នោះ គ្រោង​នឹង​ផ្តោត​លើ​សកម្មភាព​ប​ថម​ចំនួន​៣ ដែល​រួម​មាន ៖ ការ​វិនិយោគ ថាមពល​កកើត​ឡើង​វិញ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​, ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។

ពាក់ព័ន្ធ​នឹង​ចំណាប់អារម្មណ៍​នេះ លោក ជា វុ​ទ្ធី បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន ដោយ​រំពឹង​ថា នៅ​ពេល​ក្រុមហ៊ុន បោះទុន​នោះ​វា​នឹង​ជួយ​ចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ពិសេស​ការ​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បាន​ជំរុញ ឱ្យ​ភាគី​ចិន ជួយ​ទាក់ទាញ​ទេសចរណ៍​ឱ្យមក​ទស្សនា​កម្ពុជា ឱ្យ​បាន​ច្រើន ពិសេស​ខេត្តសៀមរាប​។

នៅ​ក្នុង​ឱកាស​នោះ លោក ជា វុ​ទ្ធិ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​គិតគូរ​ក្នុង​ការ​វិនិយោគ កែ​ច្នៃ​កសិផល​កម្ពុជា ដើម្បី​បម្រើ​ឱ្យ​ការ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ ជា​ពិសេស​ការ​ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​តាម​រយៈ​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្ពុជា​។

មក​ដល់​ពេល​នេះ គេ​បានដឹង​ថា ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd គឺជា​ក្រុមហ៊ុន​ចិន ដែល​បាន​បោះទុន​១,១​ពាន់​លាន​ដុល្លារ កសាង និង​គ្រប់គ្រង​ប្រ​តិ​ប​តិ្ត​ការ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ