ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រមូល​ជនអនាថា​រាប់​សិប​នាក់ ​បញ្ជូន​ទៅ​មណ្ឌល​សំចត ​និង​មណ្ឌល​បន្សាប​គ្រឿ.ងញៀ.ន  

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនអនាថា​មាន​ប្រុស​មាន​ស្រី​រាប់​សិប​នាក់ ដែល​ស្នាក់​នៅ​យ៉ាងអនា​​ធិ​ប​តេ​យ្យ​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​កំពុង​ដើរ​គៀងគរ​ប្រមូល​ដឹក​បញ្ជូន​ទៅ​ដាក់​ក្នុង​​«​មណ្ឌល​សំចត​»ក្នុងស្រុក​សង្កែ និងមួយ​ចំនួន​បញ្ជូន​ទៅ​ដាក់​នៅ​«​មណ្ឌល​បន្សាប​គ្រឿងញៀន​»នៅ​ព្រឹក​ថ្ងៃ​ទី២០ តុលា​ ។  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អធិការ​ក្រុង​បាត់ដំបង ដែល​កំពុង​ចុះ​ប្រមូល​ក្រុម​ជនអនាថា​ទាំងនោះ​ ។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​ថា  គិត​ត្រឹម​​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​២០ តុលា នេះ ​កម្លាំង​របស់​លោក និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ចុះ​ប្រមូល​ក្រុម​ជន​អនាធិបតេយ្យ មាន​ប្រុស មាន​ស្រី​បាន​ចំនួន​ជាង​៥០​នាក់​ហើយ​ ។

​លោក​ថា ជនអនាថា​ទាំងនោះ អ្នកខ្លះ​ទើប​ចេញពី​មណ្ឌល​កែប្រែ ឬ​មណ្ឌល​សំ​ចត ឬ មណ្ឌល​បន្សាប​គ្រឿងញៀន  ហើ​ត​អ្នកខ្លះ​ទៀត​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ ។  ពួក​គេ​បាន​មក​ស្នាក់​នៅ​រាយ​ប៉ាយ​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​បែបអនា​ធិ​ប​តេ​យ្យ​ ។  ដូច្នេះ​ហើយ​ទើប​លោកស្នងការ​ខេ​ត្ត និង​លោក​អភិបាលខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ត្រូ​ត​ពិនិត្យ ​ដើម្បី​កែស​ម្រូ​ល​ស្ថានភាព និង​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ចៀស​វាង​បង្ក​ឲ្យ​ភាព​អនា​​ធិ​ប​តេ​យ្យ ឬ​អាច​ឈាន​ដល់​ការ​បង្ក​ឲ្យ​មាន​បទល្មើស​នានា​កើតឡើង​ដោយ​យថាហេតុ​ ។

​នេះ​មិនមែន​ជា​លើក​ដំបូង​​ទេ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ប្រមូល​ក្រុម​ជនអនាថា ដែល​ពុំ​មាន​ប្រវត្តិ​ច្បាស់លាស់ ​មក​ស្នាក់​នៅ​គ្មាន​របៀប គ្មាន​សណ្ដាប់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង​ ។ កម្លាំង​សមត្ថកិច្ចនៃ​អធិការ​ក្រុង​បាត់ដំបង ធ្លាប់​ចុះ​ប្រមូល​ច្រើន​លើក ច្រើន​សារ​ហើយ​ ។  ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​នានា​ទៅ​តាម​ស្ថានភាព​ផ្ទាល់ខ្លួន​ជាក់ស្ដែង​ ។ 

បើ​តាម​ការ​ផ្ដល់​ចម្លើយ​បឋម  ពួក​គេ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹក​មក​ពី​តាម​ខេត្ត​ផ្សេង​ៗ ​យក​មក​ទម្លាក់​ចោល​នៅ​ក្នុង​ក្រុង​បាត់ដំបង  រីឯ​អ្នកខ្លះ​ទៀត ​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​នេះ​​តែ​ម្ដង​ ។  ពួក​គេ​ខ្លះ ​ជា​អ្នក​ប្រើប្រាស់ថ្នាំ​ញៀន  រីឯ​អ្នកខ្លះ​ ជា​ជន​មាន​សតិ​មិន​ប្រ​ក្រ​តី​ ខណៈ​ជន​ខ្លះ​ទៀត​ ជា​ជនអនាថា​គ្មាន​ប្រវត្តិ​ច្បាស់លាស់ ហើយ​ក៏​អាច​ជា​មុខសញ្ញា​​ប្រ​ព្រឹ​ត្តបទ​ល្មើស​ផង​ដែរ  ដែល​បាន​មក​ស្នាក់​នៅ​យ៉ាង​ច្របូកច្របល់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ ។

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ដែរ​ថា  ពេល​នេះ ​កម្លាំង​បាន​និង​កំ​ពូ​ង​ដើរ​ប្រមូល​នៅឡើយ​ ។  ក្រោយ​ពី​ប្រមូល​អស់ពី​ក្នុង​ស្ថានីយ​រថភ្លើង  យើង​នឹង​ត្រួត​ពិនិត្យ​មើល​ពី​ស្ថានភាព​ពួក​គេ  បើជា​ជន​មាន​សតិ​មិន​ប្រ​ក្រ​តី​ត្រូវ​បញ្ជូន​ទៅ​ដាក់ «​មណ្ឌល​សំចត​» របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ដែល​មា​នទី​តាំងនៅ​ស្រុក​សង្កែ  ប៉ុន្តែ​បើជា​ជន​ប្រើប្រាស់ថ្នាំ​ញៀន យើង​នឹង​បញ្ជូន​ទៅ​កាន់​​«​មណ្ឌល​បន្សាប​គ្រឿងញៀន​»  ហើយ​បើ​មាន​មាន​​ជន​ខ្លះ​រក​ឃើញ​ថា  មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ ​ពួក​គេ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ត្រូវ​ចាត់ការ​តាម​នីតិវិធី ​។  ប៉ុន្តែ​យ៉ាងណា  បើ​តាម​លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ ​កម្លាំង​របស់​លោក​ប្រមូល​ក្រុម​ជនអនាថា មាន​ប្រុស មាន​ស្រី បាន​ជាង​៥០​នាក់​ហើយ   ហើយ​កំពុង​សួរនាំ និង​ត្រួ​ត​ពិនិត្យ​ពី​ស្ថានភាព​ពួក​គេ​ដែរ មុន​នឹង​បញ្ជូន​ពួក​គេ​ទៅ​ដាក់​តាម​គោលដៅ​ ៕