ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញដំរី១ក្បាលជាប់ផុ.ងក្នុងភក់ ស្ថិត​ក្នុងសភាពអស់កម្លាំ.ងជាខ្លាំង

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វដំរីញីមួយក្បាលត្រូវបានក្រុមអភិរក្សប្រទះឃើញ ជាប់ផុងក្នុងភក់ក្នុងសភាព

ខេត្តមណ្ឌលគិរី ៖ សត្វដំរីញីមួយក្បាលត្រូវបានក្រុមអភិរក្សប្រទះឃើញ ជាប់ផុងក្នុងភក់ក្នុងសភាពអស់កម្លាំងជាខ្លាំង ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា មានដំរីព្រៃញីជាប់ភក់នៅចំណុចអូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្រុមមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយមន្ត្រីអង្គការWWFខេត្តមណ្ឌលគិរី វើការសង្គ្រោះសត្វដំរីញីមួយក្បាល ដោយយកគ្រឿងចក្រស្ទួចលើកដំរីចេញពីភក់។

សេចក្ដីរាយការណ៍បន្តថា ក្នុងពេលចុះប្រតិបត្តិការដឹកជញ្ជូនសត្វដំរីលើកចេញពីភក់ទៅដាក់កន្លែងមានសុវត្ថិភាព និងក្រុមការងារបានដាក់ចំណី និងទឹកឱ្យដំរីស៊ី និងផឹកទឹក។ ក្រុមការងារក៏បានពិនិត្យឃើញថា ដំរីញីនេះមានស្នាមរបួសជើងមុខធ្ងន់ធ្ងរ បច្ចុប្បន្នគ្រូពេទ្យ មកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងព្យាបាលបន្ថែម ។

សូមបញ្ជាក់ថា នៅព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរី នៅសេសសល់សត្វដំរីព្រៃពួជអាស៊ីច្រើនជាគេលើពិភពលោក ហើយមួយរយៈពេលចុងក្រោយនេះ សត្វដំរី ព្រៃទាំងនោះតែងបង្ហាញខ្លួនជិតៗភូមិរបស់មនុស្ស។ពេលខ្លះពួកវាចូលរកចំនី និងរកប្រភពទឹកផឹក តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គ្រាន់មានការប៉ះពាល់ដល់ផលដំណាំខ្លះរបស់អ្នកស្រុក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ