ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ចៅអធិការវត្តស្វាយមីង ព្រមនិមន្តចេញពីវត្តហើយ ដើម្បីបញ្ចប់អធិករណ៍

5 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទប្រមាណជាង៥០០នាក់បាននាំគ្នាដឹងព្រះចៅអធិការ

ខេត្តត្បូងឃ្មុំ ៖ តាម​ប្រភពព័ត៌មាន​ចុងក្រោយពីប្រធានមន្ទីរធម្មការខេត្តបញ្ជាក់ថា ចំពោះដំណើរការប្រជុំដោយធ្វើឡើងនៅក្នុងបរិវេណវត្តស្វាយមីងចាប់ពីវេលាម៉ោង២រសៀលថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ ក្នុងនោះមានការចូលរួមពីលោកអភិបាលស្រុកអូរាំងឪ ព្រះអនុគណ ការិយាល័យធម្មការស្រុក លោកមេឃុំ មន្ត្រីសាលាស្រុក ញោមប្រុសស្រីរបស់លោកនេន៨នាក់ លោកម៉ៅ ឌុង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីក្រុមគណៈកម្មការចម្រុះតំណាងប្រជាពលរដ្ឋទាំង៨នាក់ បានយល់ព្រមចេញទៅ​ក្រៅកន្លែង​ប្រជុំ។ គួររំលឹកថា ចៅអធិការ​វត្ត​ស្វាយមីង ស្រាយ​បំភ្លឺ ក្រោយ​រង​ការ​ចោ​.​ទ​ប្រកាន់​វា​.​យ​ធ្វើ​បា​.​បលោក​នេន

ចំពោះទោសកំហុសរបស់ព្រះចៅអធិការវត្តស្វាយមីង មិនមានរហូតដល់បារាជិកដែលទាមទារឱ្យផ្សឹកនោះទេគឺបានហើយមុនទៅគង់នៅសាលាអនុគណស្រុកអូររាំងឪជាបណ្ដោះសន្ន ជាមួយនោះក៏មានការផ្ដល់សិទ្ធិឱ្យសាលាអនុគណស្រុក ដើម្បីរៀបចំជ្រើសរើសព្រះសង្ឃអង្គណាមួយដែលមានបញ្ញាឆ្លាតវាងវៃ ដើម្បីដឹកនាំធ្វើជាចៅអធិការវត្តស្វាយមីងស្ដីទី បើសិនជាព្រះសង្ឃអង្គនោះដឹកនាំល្អគណៈ​កម្មការអាចារ្យវត្តពុទ្ធបរិស័ទចំណុះជើងវត្តអាចនឹងបោះឆ្នោតជ្រើសរើសជាចៅអធិការពេញសិទ្ធិតែម្ដង។

សូមបញ្ជាក់ថាចៅអធិការវត្តចាស់មុននឹងចាកចេញពីវត្តនេះគឺគណៈកម្មការបានណែនាំឱ្យព្រះសង្ឃធ្វើការកែប្រែចិត្តនិងឥរិយាបថឱ្យបានល្អបើសិនជានៅថ្ងៃខាងមុខមានវត្តណាមួយខ្វះចន្លោះប្រហោងនោះនឹងអាចឱ្យនិមន្តទៅធ្វើជាចៅអធិការវត្តតែម្ដង ។ ចំពោះដំណើរការប្រជុំវិញត្រូវបានបញ្ចប់នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល ក្នុងបរិយាកាសដោះស្រាយដោយសន្តិវិធី។

ជាមួយនោះ គេក៏បានឃើញញោមរបស់លោកនេនថ្វាយបង្គំចៅអធិការវត្តស្វាយមីង ដោយមានទាំងបង្ហូរទឹកភ្នែករលាយរលោងអាឡោះអាល័យ ហើយការ​និមន្ត​ចេញនេះគឺដើម្បីបញ្ចប់អធិករណ៍ក្នុងទីអារាមនេះតែម្ដង ។

សូមរំលឹកឡើងវិញថា ប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទប្រមាណជាង៥០០នាក់បាននាំគ្នា​ប្តឹង​ព្រះចៅអធិការវត្តស្វាយមីងដែលមានទីតាំងស្ថិតនៅ ឃុំអំពិលតាពក ស្រុកអូរាំងឪ ដោយសារព្រះចៅអធិការអង្គនេះបានប្រើអំពើហិង្សាវាយធ្វើបាបលើលោកនេន រហូតដល់អភិបាលរងខេត្តហ្នឹងប្រធានមន្ទីរធម្មការខេត្តចុះធ្វើការស្រាវជ្រាវលើករណីនេះផងដែរ។ ចំពោះករណីនេះត្រូវបានគេចែកចាយតាមបណ្ដាញសង្គមទៀតផង។ អ្វីដែលឆាប់អារម្មណ៍គេឃើញមានញោមរបស់លោកនេនខ្លះថ្វាយបង្គំចៅអធិការវត្តដោយមានបង្ហូរទឹកភ្នែកទៀតផង។

លោកហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ មេសាឆ្នាំ២០២៤ថា ក្រោយពីមានហេតុការណ៍ល្បីថាព្រះចៅអធិការវត្តស្វាយមីង បានប្រើអំពើហិង្សាវាយធ្វើបាបលើលោកនេន ត្រូវបានលោកម៉ៅ ឌុង អភិបាលរងខេត្តរួមទាំងស្ថាប័នជំនាញមន្ទីរធម្មការខេត្តនិងអង្គភាពពាក់ព័ន្ធបានចុះស៊ើបអង្កេតដោយធ្វើឡើងកាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៤គឺបានសួរភាគីខាងរងគ្រោះនិងព្រះចៅអធិការវត្តដើម្បីរកមូលហេតុពិត។

ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ បានរំលឹកថា កាលពីជាងមួយឆ្នាំមុន ដោយសារតែបាត់បច្ច័យជាហេតុធ្វើឱ្យព្រះចៅអធិការវត្តព្រះនាមឈីម ឆាយ ព្រះជន្ម៣១ព្រះវស្សា បានខឹង ហើយក៏ដាំទឹកក្ដៅដោយឱ្យលោកនេនជាច្រើនអង្គជ្រលក់ម្រាមដៃចូលទៅក្នុងទឹកនោះ ប្រសិនបើអង្គណាដែលជ្រលក់ទៅមិនរលាកបញ្ជាក់ថាមិនបានលួចបច្ច័យតែបើអង្គណាជ្រលក់ទៅរលាកនោះបង្ហាញថាអង្គនោះបានលួចបច្ច័យ ។ ដោយសារតែទង្វើមិនគប្បីនេះធ្វើឱ្យញោមប្រុសញោមស្រីរបស់លោកនេនខឹងសម្បារក៏បាននាំគ្នាប្ដឹងមកអាជ្ញាធរដើម្បីឱ្យអន្តរាគមន៍។ ហើយក្រោយមកទៀតនៅពេលដែលព្រះចៅអធិការប្រដៅលោកនេនអង្គណាមួយគឺបានយកខ្សែភ្លើងវាយលើលោកនេនអង្គនោះបណ្ដាល​ឱ្យឈឺចាប់លើរាងកាយ។ហើយការសម្រេចធ្វើអ្វីមួយគឺចៅអធិការអង្គនេះតែងតែអត្តនោម័តិ មិនបានពិភាក្សាជាមួយគណៈកម្មការវត្តឱ្យបានទូលំទូលាយនោះទេ។

សូមបញ្ជាក់ថា ក្រោយពីមានបាតុភាពបែបនេះកើតឡើងការិយាល័យធម្មការស្រុកអូរាំងឪបានធ្វើការប្រជុំដោះស្រាយនាពេលកន្លងទៅដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរហូតដល់ជាង៥០០​នាក់ គឺព្រះចៅអធិការយល់ព្រមនិមន្តចេញពីវត្ត ។ តែដល់ពេលខាងថ្នាក់ខេត្តរួមជាមួយមន្ទីរធម្មការនិងសាសនាខេត្តចុះធ្វើការស្រាវជ្រាវដោយលើកឡើងថាប្រជាជនមិនមានចំនួនច្រើនដូចការអះអាងបែបនេះចៅអធិការវត្ត។បានសម្រេចចិត្តថាមិននិមន្តចេញពីវត្តវិញដោយរង់ចាំសេចក្តីសម្រេចពីថ្នាក់លើ។

ព្រះតេជគុណឈីម ឆាយ ចៅអធិការវត្តស្វាយមីង មានថេរដីកាឱ្យដឹងនារសៀលថ្ងៃទី៣០មេសាថា ចំពោះការចោទប្រកាន់មកលើព្រះអង្គរឿងលោកនេនប្រាំពីរអង្គជ្រលក់ម្រាមដៃទឹកកតៅក្នុងកូនកែវនោះ គឺមានពិតមែនតាំងទីពីរទៅបីឆ្នាំមុនម៉្លេះ តែទឹកមិនក្ដៅពេកទេ។ដោយនៅក្បែរនោះមានទឹកត្រជាក់មួយបោយពេលជ្រលក់ទៅឃើញថាមាននេនមួយអង្គរលាកម្រាមដៃរឿង​បាត់បច្ច័យនេះ មិនមែនរបស់ចៅអធិការទេគឺរវាងលោកសង្ឃដែលគង់នៅក្នុងវត្តតែម្ដង។

ចំពោះរឿងយកខ្សែភ្លើងវាយលើលោកនេនក៏មិនពិតគឺព្រះអង្គយកឌុយខ្សែបញ្ចូលទូរសព្ទវាយ។ត្រូវខ្នងលោកនេនតែបន្តិចបន្តួចជាការប្រដៅឱ្យល្អប៉ុណ្ណោះ ។ ចំពោះស្នាមមេដៃប្រជាពលរដ្ឋនិងពុទ្ធបរិស័ទរហូតដល់ជាង៥០០នាក់នោះព្រះអង្គ បានសង្កេតឃើញថាក្នុងនោះមានអ្នកខ្លែងបន្លំស្នាមមេដៃព្រះអង្គស្នើសុំឱ្យមន្ទីរធម្មការខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គ។ តាមពិតទៅរឿងដែលកើតឡើងគឺជារឿងតូចតាចតែប៉ុណ្ណោះគ្មានរឿងអ្វីធំដុំនោះទេ ហើយក៏គ្មានលិខិតស្នាមណាមួយដែលបានបញ្ជាក់ឱ្យព្រះអង្គនិមន្តចេញពីវត្តដែរ។ជាក់ស្ដែងនារសៀលថ្ងៃទី៣០​មេសាឆ្នាំ ២០២៤មន្ទីរធម្មការខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនិងចុះដោះស្រាយរឿងវិវាទដោយធ្វើឡើងនៅវត្តស្វាយមីងតែម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ