ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តាហិអត្តនោនាថោ (បទកាកគតិ)

12 ឆ្នាំ មុន

អត្តាហិអត្តនោនាថោ
(បទកាកគតិ)

-ព្រះពុទ្ធសម្តែង ត្រូវជួយខ្លួនឯង មុនឱ្យព្រះជួយ
ពេលនេះខ្ញុំស្មេរ សរសេរទាំងព្រួយ បទកំណាព្យមួយ
ទៅតាមប្រាជ្ញា ។
-ខ្មែរយើងសព្វថ្ងៃ ត្រូវពួកចោរថៃ ឈ្លានពានរដ្ឋា
ប្លន់យកទឹកដី ប្រាសាទដូនតា នៃជាតិខេមរា
ថារបស់ខ្លួន ។
-ខ្មែររងរងា ពឹងលោកនានា មិនបានមាំមួន
សៀមបា.ញ់ប្រល័យ ច្រើនលើកផ្ទួនៗ ខ្លះរត់គេចពួន
ខ្លះមរណា ។
-ច្នេះខ្មែរត្រូវប្រឹង ស្មារតីឱ្យរឹង ស្មាប្រកៀកស្មា
សាមគ្គីកុំស្ងៀម ទប់សៀមបច្ចា ការពាររដ្ឋា
ប្រាសាទខ្មែរល្បី ។

អត្តាហិអត្តនោនាថោ
(បទកាកគតិ)

-ព្រះពុទ្ធសម្តែង    ត្រូវជួយខ្លួនឯង       មុនឱ្យព្រះជួយ
ពេលនេះខ្ញុំស្មេរ    សរសេរទាំងព្រួយ    បទកំណាព្យមួយ
                     ទៅតាមប្រាជ្ញា ។
-ខ្មែរយើងសព្វថ្ងៃ    ត្រូវពួកចោរថៃ    ឈ្លានពានរដ្ឋា
ប្លន់យកទឹកដី        ប្រាសាទដូនតា    នៃជាតិខេមរា
                       ថារបស់ខ្លួន ។
-ខ្មែររងរងា              ពឹងលោកនានា    មិនបានមាំមួន
សៀមបាញ់ប្រល័យ    ច្រើនលើកផ្ទួនៗ    ខ្លះរត់គេចពួន
                          ខ្លះមរណា ។
-ច្នេះខ្មែរត្រូវប្រឹង    ស្មារតីឱ្យរឹង    ស្មាប្រកៀកស្មា
សាមគ្គីកុំស្ងៀម     ទប់សៀមបច្ចា    ការពាររដ្ឋា
                     ប្រាសាទខ្មែរល្បី ។
-បើខ្មែរមាំរឹង        លោកនានានឹង    ស្ទុះស្ទាលកលៃ
បើខ្មែរទន់ជ្រាយ    ខ្មែរខ្ចាយក្សិណក្ស័យ    បាត់ពីលោកិយ
                     ឮល្បីត្រឹមឈ្មោះ ៕
  ​ និពន្ធដោយលោក ពុត វ៉ារី មន្ត្រីការិយាល័យលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា