ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ក្រុម​កាំ.បិ.ត.​បុ័ងតោ​CKV​ឫស្សី​កែវ​វា.យ​កម្ទេច​ម៉ូតូ​ក្រុម​CID SSK​សែន​សុខ​ប្ល.ន់​​ស្លាក​លេខ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​ក្មេង​ទំនើង​កាំបិតប៉័ងតោ​CKV​ឫស្សី​កែវ​៤​នាក់ ក្នុង​ចំណោមបក្សពួក​ជាង​១២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​ក្រុម​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​(​ប្រើ​កាំបិត​បុ័ងតោ​កាប់​ម៉ូតូ​ប្លន់​យក​ស្លាក​លេខ​)​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​មូលដ្ឋាន សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​ក្មេង​ទំនើង​កាំបិតប៉័ងតោ​CKV​ឫស្សី​កែវ​៤​នាក់ ក្នុង​ចំណោមបក្សពួក​ជាង​១២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​ក្រុម​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​(​ប្រើ​កាំបិត​បុ័ងតោ​កាប់​ម៉ូតូ​ប្លន់​យក​ស្លាក​លេខ​)​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​មូលដ្ឋាន សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​តែ​២​ថ្ងៃ​។


ជនសង្ស័យរូប​នោះ ១-គី​ម ចំរើន ភេទ​អាយុ​១៨​ឆ្នាំ ជា​សិស្ស , ២-​ឈ្មោះ​សុខ សុភា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ជា​សិស្ស , ៣-​ឈ្មោះ​ហ៊ុន គង់​បែង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ជា​សិស្ស និង​៤-ឈ្មោះ​ឈុំ កែវ សុវណ្ណ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​សិស្ស​។

តាម​នគរបាល​ខណ្ឌ​សែន​សុខបានអោយ​ដឹង​ថា ជនសង្ស័យជា​ក្រុមក្មេង​ទំនើង ប្រើ​កាំបិតប៉័ងតោ CKV​ឫស្សី​កែវ ហើយត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​សែន​សុខ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហួរ​ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ កាលពី​វេលា ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០២៤ នៅ​ចំណុច ហាង​កាហ្វេ​«​សាលា​៩៩៩៩» ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​(​ប្រើ​កាំ​បិទ​បុ័ងតោ​កាប់​ម៉ូតូ​ប្លន់​យក​ស្លាក​លេខ​)​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង២​និង​២៨​នាទីរសៀលថ្ងៃ​ទី​២៤ ​ខែមេសា ឆ្នាំ ២០២៤ ជនសង្ស័យ១​ក្រុម មាន​គ្នា ១២​នាក់ ប្រដាប់​ដោយ​កាំបិតប៉័ងតោ​ជិះ​ម៉ូតូ​ចំនួន​៦​គ្រឿង បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា កាប់​និង​វាយ ទៅ​លើម៉ូតូ​ម៉ាក ឡេ​ត ស៊េរី​២០១៩​មួយ​គ្រឿង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ កំពង់ធំ​១L.៦៩១៥ ដែល​មាន​ម្ចាស់​ឈ្មោះ​ថា​ត សុ​វិសាល ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ ។​នៅ​ក្នុង សកម្មភាព បណ្តាល​ម៉ូតូ​ខួច​ខាត​ធ្ងន់ធ្ងរ ហើយ ក្រុម​ជនសង្ស័យ បាន​ប្លន់​កា​បាំង​ម៉ូតូ​,​ស្លាក​លេខ និង​កូនសោរ​ម៉ូតូ​ហើយ​ជិះ​គេចខ្លួន​បាត់​។

​តាម​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ ក៍បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​គោក​ឃ្លាង ហើយ សមត្ថកិច្ច ស្រាវជ្រាវ ឈាន​ទៅ​សហការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៤​នាក់ នៅ​ហាង​កាហ្វេ ហើយ​ឈាន​ទៅ​ឆែកឆេរ បន្ទប់​ជួល ជនសង្ស័យ នៅ​សង្កាត់​ឬ​ស្សី​កែវ ដកហូត​បាន​កាំបិតប៉័ងតោ​ចំនួន ដែល​ជនសង្ស័យ ប្រើ​កាប់​មក​លើ​ម៉ូតូ ជន​រង​គ្រោះ ។​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ