ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំងព្រឹកព្រលឹម ! ដួលរំលំដើមឈើទៀតហើយ នៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើមឈើ​យ៉ាង​ធំ​មួយ​ដើម (ដើមគីនិន ) ដែលប្រជាពលរដ្ឋតែងហៅថា ដើមគ្រា.ប់បែក សង្ស័យ​តែ​ពុក​ផុយ​ឬ​ស​កែវ​អស់​ទៅ​ហើយ ទើប​ដួល​រលំ​ទៅ​លើ​ផ្លូវ​បង្ក​អោយ​ការ​កកស្ទះ​ចរាចរណ៍ តែ​មិន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ដើមឈើ​យ៉ាង​ធំ​មួយ​ដើម (ដើមគីនិន ) ដែលប្រជាពលរដ្ឋតែងហៅថា ដើមគ្រា.ប់បែក សង្ស័យ​តែ​ពុក​ផុយ​ឬ​ស​កែវ​អស់​ទៅ​ហើយ ទើប​ដួល​រលំ​ទៅ​លើ​ផ្លូវ​បង្ក​អោយ​ការ​កកស្ទះ​ចរាចរណ៍ តែ​មិន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ឡើយ ។

ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ព្រលឹម ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ជាប់​នឹង​របង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​ដើរ​ហាត់ប្រាណ និង​ឧស្សាហ៍​ដើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​លេខ​៩០​នេះ ជា​រៀង​រាល់​ព្រឹក​តែ​ម្តង ។ ខណៈ​ពេល​មក​ដល់​វេលា​ម៉ោង​កើតហេតុ ស្រប​ពេល​នោះ​គាត់​កំពុង​ឈរ​និយាយ​គ្នា​ជាមួយ​អ្នកលក់​ភេសជ្ជៈ​ក្បែរ​នោះ ។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ឮ​សំឡេង​បាក់​ដើមឈើ​ឮ​យ៉ាង​ខ្លាំង ផ្អើល​អ្នក​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ រត់​ចេញ​មក​មើល​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​បាន​បញ្ជាក់​ថា មូលហេតុ​ដើមឈើ​យ៉ាង​ធំ​នេះ​ដួល​រលំ គឺ​ដោយសារ​តែ​ឬ​ស​កែវ​របស់​ដើមឈើ​នេះ​ពុក​ផុយ​អស់​ទៅ​ទើប​បណ្តាល​អោយ​ដួល​រលំ​បែប​នេះ ។ អាជ្ញាធរ​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បាន​បង្ក​អោយ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ លោក​ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ បាន​ចុះ​មក​ដល់ទី​តាំង​ផ្ទាល់ តែ​ម្តង ។ ភ្លាម​ៗ​លោក អភិបាល បាន​ទំនាក់ទំនង​ទៅ​ក្រសួង​សារ​ធា​រណការ​អោយ​ជួយ​ចុះ​មក​កាត់​ដើមឈើ​ខាងលើ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចុះ​មក​ដល់ រួច​ធ្វើការ​កាត់​ដើមឈើ​មួយ​ដើម​យ៉ាង​ធំ​នេះ​ចេញ និង​ដើម្បី​កុំអោយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ