មហាសេដ្ឋីដែលមានកូនច្រើន ពោល គឺចាប់ពី៩នាក់ឡើង ដែលទស្សនាវដ្ដី Forbes បានចុះ និងបង្កើតបញ្ជីឈ្មោះ គឺមានចម្រុះតាំងពីកំពូលមហាសេដ្ឋីអាមេរិក គឺលោក Elon…
មហាសេដ្ឋីដែលមានកូនច្រើន ពោល គឺចាប់ពី៩នាក់ឡើង ដែលទស្សនាវដ្ដី Forbes បានចុះ និងបង្កើតបញ្ជីឈ្មោះ គឺមានចម្រុះតាំងពីកំពូលមហាសេដ្ឋីអាមេរិក គឺលោក Elon Musk ឡើង ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីដែលមានកូនច្រើនជាងគេ ដែលកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពបានស្រាវជ្រាវទុកជាការកម្សាន្ត ។
១.លោក ស៊ូហៃ បាសវាន់ (Suhail Bahwan)
ជាមហាសេដ្ឋីដែលមានកូនច្រើនជាងគេ ដោយលោកកូនសរុបរហូតដល់១៥នាក់ ។ លោក ស៊ូហៃ បាសវាន់ ដែលមានដើមកំណើតនៅប្រទេសអូម៉ង់ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Suhail Bahwan Group ដែលជាក្រុមហ៊ុនធំជាងគេមួយ នៅក្នុងប្រទេសអូម៉ង់ ។ លោក គឺជាមហាសេដ្ឋីជី ដែលរោងចក្រជីរបស់លោក អាចមានសមត្ថភាពផលិតជីបាន១,៣លានតោនក្នុងមួយឆ្នាំ ។ ក្រៅពីនេះលោកក៏ជាម្ចាស់ក្រុមហ៊ុនចែកចាយរថយន្ត Nissan និង BWM នៅអូម៉ង់ផងដែរ ។

២.លោក ហ្វ្រេង វាឌឺស្លូត (Frank VanderSloot)
លោក ហ្វ្រេង វាឌឺស្លូត គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Melaleuca ដែលជាក្រុមហ៊ុនផលិត និងអ្នកលក់រាយតាមអ៊ីនធឺណិតនូវផលិតផលសុខភាពចំនួន៤៥០ប្រភេទ ។ សព្វថ្ងៃនេះលោកត្រូវបានគេដឹងថា ជាឪពុកដែលមានកូនសរុបដល់ទៅចំនួន១៤នាក់ ។

៣. លោក ហ្វារី វៀល( Farris Wilks)
លោក ហ្វារី វៀល មានកូនចំនួន១១នាក់ ។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធដែលមានតម្លៃសរុបចំនួន១,៣ ពាន់លានដុល្លារ ឧស្សាហកម្មប្រេង titan លោក គឺជា Petroleum Magnate និងជាគ្រូគង្វាលនៃព្រះវិហារផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា Assembly of Yahweh Seventh Day ក្នុងរដ្ឋតិចសាស់។ នៅក្នុងពេលសព្វថ្ងៃនេះ លោកត្រូវសង្ស័យថា ជាអ្នកដែលមានភាពស្និទ្ធស្នាលបំផុតជាមួយនឹងលោក ដូណាល់ ត្រាំ និងជាអ្នកផ្តល់ជំនួយយ៉ាងសកម្មដល់គណបក្សសាធារណរដ្ឋមួយរូប ។
៤. លោក ដេវីដ ឌូហ្វៀល (David Duffield)
លោក ដេវីដ ឌូហ្វៀល មានកូន១០នាក់ ជាស្ថាបនិកក្រុមហ៊ុនកម្មវិធី Workday និង PeopleSoft ។ លោក ដេវីដ ឌូហ្វៀល និងភរិយារបស់គាត់បានបង្កើតមូលនិធិ Maddie’s រកប្រាក់ចំណេញមួយ ហើយលោកតែងតែបានបរិច្ចាគប្រាក់ចំនួន២៥៥ លានដុល្លារជាជំនួយដល់ក្រុម ដែលផ្តោតលើសុខុមាលភាពសត្វ និងការលុបបំបាត់ជម្រកសម្លាប់សត្វពាសពេញសហរដ្ឋអាមេរិក ។
៥.លោក អេឡន ម៉ាស ( Elon Musk)
លោក អេឡន ម៉ាស ជាកំពូលមហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោក ហើយលោកក៏ជាកំពូលសេដ្ឋីដែលមានកូនច្រើនផងដែរ ។ មកដល់ពេលនេះ លោក អេឡន ម៉ាស ត្រូវបានគេដឹងថា មានកូន៩ នាក់។ លោកមានកូន៦នាក់ ជាមួយអ្នកនិពន្ធជនជាតិកាណាដា គឺលោក ស្រី ចាស្ទីន វិលសុន ( Justine Wilson) ដែលគាត់បានរៀបការ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ។ កូនដំបូងរបស់ពួកគេបានស្លា.ប់នៅអាយុ១០សប្តាហ៍ ។ បន្ទាប់មកប្តីប្រពន្ធមួយគូនេះ មានកូនភ្លោះ បន្ទាប់មកកូនភ្លោះបី ។ លោក អេឡន ម៉ាស ក៏មានកូនពីរនាក់ជាមួយតន្ត្រីករ Grimes ។ កូនទីមួយ កើតនៅខែមីនា ឆ្នាំ២០២០ និងលើកទីពីរនៅខែធ្នូ ឆ្នាំ ២០២១ ។ គាត់ក៏មានកូនភ្លោះនៅខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយសហសេវិក តេស្លាស ស៊ីវុន ហ្សីលីស ( Tesla Shivon) Zilis ដែលធ្លាប់ធ្វើការនៅ Neuralink ៕

ចែករំលែកព័តមាននេះ