ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ ដែល​បាន​សិក្សា​អំពី​សេដ្ឋកិច្ច​មួយ​បាន​អះអាង​ថា តម្លៃ​ស្បៀងអាហារ​នៅ​លើ​ពិភពលោក​នឹង​ស្រុត​ចុះ ដូច្នេះ​កម្ពុជា​នៅ​ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​កំពូល​ទាំង​១០ សូម​ត្រៀម​ជា​ពិសេស គឺ​បញ្ហា​តម្លៃ ។ការ​លើក​ឡើង​បែប​នេះ គឺ​ផ្អែក​ទៅ​តាម​របាយ​ការ​នៃ​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សិក្សា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​អុក​ស្វ័ត (Oxford Economics)…

តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ ដែល​បាន​សិក្សា​អំពី​សេដ្ឋកិច្ច​មួយ​បាន​អះអាង​ថា តម្លៃ​ស្បៀងអាហារ​នៅ​លើ​ពិភពលោក​នឹង​ស្រុត​ចុះ ដូច្នេះ​កម្ពុជា​នៅ​ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​កំពូល​ទាំង​១០ សូម​ត្រៀម​ជា​ពិសេស គឺ​បញ្ហា​តម្លៃ ។
ការ​លើក​ឡើង​បែប​នេះ គឺ​ផ្អែក​ទៅ​តាម​របាយ​ការ​នៃ​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សិក្សា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​អុក​ស្វ័ត (Oxford Economics) ។

ក្រុម​អ្នក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​នេះ​បាន​អះអាង​ថា សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន លែង​ជា​បញ្ហា​តម្លៃ​ស្បៀង​ទៀត​ហើយ ដោយសារ​តែ​ពេល​នេះ​តម្លៃ​ស្រូវ​សាឡី​ដែល​រុ​ស្ស៊ី​លក់ គឺ​កំពុង​ចាល់​នៅ​លើ​ទីផ្សារ​ហើយ​តម្លៃ​ដែល​រុ​ស្ស៊ី​លក់​ចេញ​ក៏​ថោក​ដែរ ខណៈ​ដែល​អ៊ុយ​ក្រែ​ន នៅ​ពេល​នេះ ក៏​អាច​នាំ​ចេញ​ផលិតផល​ស្បៀង​ជា​ស្រូវ​សាឡី និង​ពោត​របស់​ខ្លួន​បានជា​បន្តបន្ទាប់​ផង​ដែរ ទោះបីជា​កិច្ចព្រមព្រៀង​ការ​នាំ​ចេញ​ស្បៀង​សមុទ្រ​ខ្មៅ​ដែល​ផ្តួចផ្តើម​ដោយ​អង្គការសហប្រជាជាតិ​ដួល​រលំ កាលពី​ចុងឆ្នាំ​២០២៣​ក៏​ដោយ​ចុះ​។

ប្រភព​ដដែល​ក៏​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​តម្លៃ​ស្បៀង​នឹង​ស្រុត​ចុះ​នៅ​ពេល​ខាង​មុខ​ក៏​ដោយសារ​តែ​ដោយ​ឃើញ​តម្លៃ​ស្បៀង​មាន​ស្ថាន​ភាពល្អ នៅ​ពី​ចុងឆ្នាំ​២០២៣ កសិករ និង​ប្រទេស​ផលិត​ស្បៀង​នានា បាន​ខិតខំ​ពង្រីក​សក្តានុពល​ផលិត ដែល​នាំ​អោយ​ទិន្នផល​ចាល់​នៅ​លើ​ទីផ្សារ ។

តាម​ការ​សិក្សា​របស់​ស្ថាប័ន​នេះ តម្លៃ​ស្បៀង​ពិភពលោក​នឹង​ស្រុត​ចុះ នៅ​ចុងឆ្នាំ​២០២៤ ដូច្នេះ​តម្លៃ​ស្រូវ​អង្ករ​ក៏​អាច​នឹង​ប៉ះពាល់ ទោះបីជា​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​ស្រូវ​សាឡី​ក៏​ពិតមែន ប៉ុន្តែ​កម្ពុជា គឺជា​ប្រទេស​ផលិត​អង្ករ​នាំ​ចេញ​អង្ករ និង​នាំ​ចេញ​ពោត​ផង​ដែរ ។ ដំណឹង​បែប​នេះ អាច​អោយ​អ្នក​ទទួលទាន​នៅ​ជុំវិញ​ពិភពលោក ត្រេកអរ​ក្រោយ​ពេល​ដែល​ពួក​គេ​រស់នៅ​ក្នុង​សភាព​ដ៏​តានតឹង ដោយសារ​តែ​ស្បៀង​ជួប​វិបត្តិ​អតិផរណា​ជា​បន្តបន្ទាប់ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​វា គឺជា​ដំណឹង​ដែល​ប្រទេស​ផលិត​ស្បៀង និង​នាំ​ចេញ​ស្បៀង​ដូច​ជា កម្ពុ​ជាមួយ​គួរតែ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា ដើម្បី​រក្សា​តម្លៃ និង​ពង្រឹង​បរិមាណ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​កើន​ដែល ។

តាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២៤​នេះ កម្ពុជា​អាច​សម្រេច​បានការ​នាំ​ចេញ​អង្ករ​សរុប​ចំនួន​១៦៦​ពាន់​តោន នៅ​ក្នុង​ទឹកប្រាក់​សរុប​ជិត​១២៤ លាន​ដុល្លារ​ធ្លាក់​ចុះ​៥,៧ ភាគរយ ខណៈ​ដែល​ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​វិញ គឺ​បាន​ជាង​២,២២ លាន​តោន គិត​ជា​ទឹកប្រាក់​ជាង ៦០០ លាន​ដុល្លារ កើនឡើង​គួរសម ។ រីឯ​តម្លៃ​នៃ​អង្ករ​កម្ពុជា ក៏​ហាក់ដូចជា​ស្រុត​ចុះ​បន្តិច​ដែរ ដោយ​អង្ករ​ដែល​នាំ​ចេញ​គិតដល់​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០២៤ អង្ករ​នាំ​ចេញ​ថោក​បំផុត គឺ​មួយ​តោន​តម្លៃ ៦៧៥​ដុល្លារ ហើយ​ថ្លៃ​បំផុត គឺ​១.៤០០ ដុល្លារ​នៅ​ក្នុង​មួយ​តោន ។

ក្រៅពី​ស្រូវ និង​អង្ករ​ផលិតផល​ស្បៀង​ដែល​កម្ពុជា​បាន​ផលិត និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផ្សេង​ទៀត គឺ​អាច​មាន​ពោត សណ្តែក ល្ង ដំឡូង​មី និង​ម្សៅ​មី ជាដើម ដូច្នេះ​ប្រសិនបើ​តម្លៃ​ស្បៀង​នៅ​លើ​ពិ​ភ​បលោក​ស្រុត​ចុះ​ដូច​ជា ការ​ព្យាករណ៍​ខាងលើ​វា​ក៏​នឹង​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​លើ​ផលិតផល​ស្បៀង​ទាំងនេះ​ផង​ដែរ ។

សរុប​ម​មក នេះ គឺជា​ស្ថានភាព​ត្រួស​ៗ​មួយ​នៃ​បច្ចុប្បន្នភាព​ទីផ្សារ​ស្បៀង​ពិភពលោក និង​នៅ​កម្ពុជា ហើយ​ព័ត៌មាន​ទាំងនេះ គឺ​អាច​ចាត់​ទុក​ថា ជា​ព័ត៌មាន​មួយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​សិក្សា និង​ប្រៀបធៀប ដើម្បី​បន្ត​ស្រាវជ្រាវ​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឲ្យ​ត្រូវ​សភាពការណ៍ ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​កិត្យានុភាព និង​អនុភាព​ក៏​ដូច​ជា សក្តានុពល​នៃ​ការ​នាំ​ចេញ​ស្បៀង​របស់​កម្ពុជា ហើយ​ជា​ពិសេស គឺ​ប្រឹងប្រែង​ថែរក្សា​តម្លៃ​ដ៏​ល្អ​មួយ​សម្រាប់​កសិករ​កម្ពុជា ដែល​ពួក​គាត់​កំពុង​តែ​សប្បាយ​ចិត្តនឹង​ស្រូវ​ឡើងថ្លៃ​ជាង​មួយ​ឆ្នាំ​កន្លង​មក ។ សឹងតែ​រាល់​ឆ្នាំ​កសិករ​កម្រ​ញញឹម​ណាស់ លើកលែងតែ​នៅ​ក្នុងឆ្នាំនេះ​ពួក​គាត់​ញញឹម​កើត ពីព្រោះ​តែ​តម្លៃ​ស្រូវ​វា​ថ្លៃ លើស​ពី​ការ​រំពឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ