ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ពន្ធនាគារ ដោយសារ​ឆក់​កាបូប ចេញ​មក​វិញ ឆក់​ទូរ​សព្ទ​ដៃ ជាប់​ខ្នោះ​ម្តងទៀត

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ទើបនឹង​ចេញពី​ពន្ធនាគារ ដោយសារ​ឆក់​កាបូប បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​នារី​ម្នាក់​បាន​សម្រេច តែ​រត់​មិន​រួច ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ទើបនឹង​ចេញពី​ពន្ធនាគារ ដោយសារ​ឆក់​កាបូប បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​នារី​ម្នាក់​បាន​សម្រេច តែ​រត់​មិន​រួច ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​២ បាន​សហការ​ជាមួយ​ជន​រង​គ្រោះ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរ​សព្ទ​ដៃ​) កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​០០​នាទី នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៤០២ កែង​ផ្លូវ​១៩៣ ភូមិ​៣ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ រស់ ហ្សូ​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មុខសញ្ញា​ចាស់ ទើប​ចេញពី​ពន្ធនាគារ​) ។

វត្ថុ​តាង​ចាប់​យក ៖
១-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០២៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1KP-7505 (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ។
២-​ទូរ​សព្ទ​ដៃ ០១​គ្រឿង ម៉ាក IPHONE 13 PRO MAX ពណ៌​ទឹកសមុទ្រ (​ជា​របស់​ជន​រង​គ្រោះ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​) ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ