ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខឃាតករ! បុរសជាប្តី​សម្លា.ប់ប្រពន្ធ យក​ស.ព​ទៅទម្លា.ក់ទឹកទន្លេជាង​១ខែមុន

1 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ចាប់ខ្លួនបានហើយឃាតកសម្លា.ប់ប្រពន្ធ យកសាកសពទៅទម្លាក់ចោលក្នុងទឹកទន្លេ

ខេត្តកណ្ដាល ៖ ចាប់ខ្លួនបានហើយឃាតកសម្លាប់ប្រពន្ធ យកសាកសពទៅទម្លាក់ចោលក្នុងទឹកទន្លេជាង១ខែមុន ពាក់ព័ន្ធនិងភ្លើងប្រចណ្ឌ ដែលជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ជាប្រចាំ និងធ្លាប់ជាប់ពន្ធនាគារ៣ ឆ្នាំ ទៀតផង ។

ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចនគរបាល ស្រុកស្អាង សហ ការជាមួយការិយាល័យជំនាញព្រហ្មទណ្ឌ ខេត្ត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតក ដែលប្រព្រឹត្តអំពើឃាតកម្មសម្លាប់ស្ត្រីម្នាក់ជាប្រពន្ធ ហើយយកសាក សពទៅទម្លាក់ចោលក្នុងទឹកទនេ ។

ជនសង្ស័យឈ្មោះ ម៉េង ថាន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល (ជាប្ដីជនរងគ្រោះ) ជនរងគ្រោះឈ្មោះ ប្រាក់ ស្រីទូច អាយុ៣១ ឆ្នាំ ។

សូមជម្រាបថា កាលពីរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ប្ដីប្រពន្ធខាងលើនេះ បានមានទំនាស់ឈ្លោះទាស់ទែងគ្នារហូតដល់យប់ក៏ស្ងាត់បាត់ឈឹងទៅ ។ លុះព្រឹកឡើងឈានចូលថ្ងៃទី៣០ ខែដដែល ម្ដាយ​ជនរងគ្រោះបានប្រទះឃើញសពកូនស្រីគាត់ អណ្ដែតនៅក្នុងទឹកទន្លេ ដោយសង្ស័យថាជាអំពើឃាតកម្ម ពេលឃើញដូច្នោះ ស្ត្រីជាម្ដាយបានទូរសព្ទទាក់ទងរាយការណ៍ប្ដឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីឱ្យជ្រាបជាព័ត៌មាន និងជួយអន្តរាគមន៍លើករណីឃាតកម្មនោះ ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា និងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង បានសហការជាមួយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល និងការិយាល័យបច្ចេកទេស ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ថែទាំងកំណត់បានមុខសញ្ញា ជនសង្ស័យពាក់ព័ន្ធអំពើឃាតកម្មនោះ ។

ការស្រាវរបស់សមត្ថកិច្ចបានប្រើរយៈពេលជាង១ខែ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំង​នគរ​បាលជំនាញព្រហ្មទណ្ឌស្រុក និងខេត្ត សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភំ្នពេញ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ រូបគេ និងជនរងគ្រោះជាប្ដីប្រពន្ធ បានមានទំនាស់ឈ្លោះប្រកែកគ្នានៅលើគ្រែក្នុងផ្ទះ ដោយខ្លួនបានចោទប្រកាន់ប្រពន្ធថា លួចមានទំនាក់ទំនងស្នេហាជាមួយប្រុស (ប្ដីដើម) ។ ក្នុងជម្លោះដដែលនោះជនសង្ស័យ បានព្រមានជនរងគ្រោះហាមមិនឱ្យទាក់ទងជាមួយអតីតប្ដីដើមទៀតទេ ថែមទាំងពោលពាក្យថា”បើអញយកមិនបានអាណាក៏យកមិនបានដែរ“ ។ បន្ទាប់ពីនិយាយរួចជនសង្ស័យក៏ បានស្ទុះទៅយកខ្សែនីឡុង ដែលទុកនៅលើជញ្ជាំងផ្ទះសម្រាប់រែកស្ពែទៅលក់ យកមកធ្វើសកម្មភាពរឹតកជនរងគ្រោះ ដែលកំពុងអង្គុយលើគ្រែ បណ្ដាលថប់ដង្ហើមស្លាប់ភ្លាមៗ ។

បន្ទាប់ពីជនរងគ្រោះស្លាប់ហើយ ជនសង្ស័យបានយកភួយគ្របសាកសព រួចលីយកទៅទម្លាក់ក្នុងទន្លេក្នុងទឹកទន្លេក្រោយផ្ទះ ដែលមានចម្ងាយប្រហែល ១០ម៉ែត្រពីកន្លែងកើតហេតុ ។ ពេលទៅដល់មាត់ច្រាំង ជនសង្ស័ យក៏រអិលជើងធ្លាក់សាកសពពីលើស្មាចូលក្នុងទឹកទន្លេ ដោយឃើញសពប្រពន្ធអណ្ដែតនៅក្បែរច្រាំងច្បាស់ពេក ជនសង្ស័យក៏បានយកឈើឫស្សីរុញជនរងគ្រោះទៅក្នុងទឹកជ្រៅ ដើម្បីកុំឱ្យគេមើលឃើញ រួចគេចខ្លួនតែម្ដងទៅ ។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកខ្សែនីឡុងចងរឹ.តក​សម្លាប់ជន​រងគ្រោះជាប្រពន្ធ រួចយកសពទៅបោះទម្លាក់ចូលក្នុងទន្លេប្រាកដមែន មូលហេតុដោយសារភ្លើងប្រច័ណ្ឌ ។

ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល៣​ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ដោយយោងទៅលើពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ និងចម្លើយសារភាពពាក់ព័ន្ធបទល្មើសជាក់ស្តែង សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្ដាល បានកសាងសំណុំរឿងបញ្ជូន​ជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ