- ភ្នំពេញ
លោកគ្រូ គូ សុភាព បានមានសង្ឃដីកាថា បើមនុស្សក្នុងពិភពលោក បោះបង់ ព្រហ្មវិហារធម៌ចោល ពិភពលោកនឹងរលាយហើយ។
លោកគ្រូ គូ សុភាព បានមានសង្ឃដីកាថា បើមនុស្សក្នុងពិភពលោក បោះបង់ ព្រហ្មវិហារធម៌ចោល ពិភពលោកនឹងរលាយហើយ។
លោកគ្រូ គូ សុភាព បានមានសង្ឃដីកាថា បើមនុស្សក្នុងពិភពលោក បោះបង់ ព្រហ្មវិហារធម៌ចោល ពិភពលោកនឹងរលាយហើយ។
នេះបើតាមវីដេអូខ្លីមួយ អំពីព្រហ្មវិហារធម៌ ដែលលោកគ្រូ គូ សុភាព បានផូសនៅ ក្នុងហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមេសា។
លោកគ្រូ បានលើកឧទាហរណ៍សម័យប៉ុលពត ដែលមនុស្សមិនមានព្រហ្មវិហារធម៌ បានធ្វើអោយឆេះប្រទេសកម្ពុជា។
ប៉ុន្តែផ្ទុយទៅវិញ លោក គ្រូ គូ សុភាព បានពន្យល់ថា បើសិនជាមនុស្សមាន ព្រហ្មវិហារធម៌ ពេលនោះ វានឹងនាំដល់ការចម្រុងចម្រើនជាមិនខាន។
លោក គ្រូ បានមានសង្ឃដីកាថា បើពិភពលោកនៅថែរក្សា ព្រហ្មវិហារធម៌ ពេលនោះ វានឹងត្រជាក់ត្រជុំ។ ទាំងឪពុកម្តាយ មានព្រហ្មវិហារធម៌ចំពោះកូន។ គ្រូមានព្រហ្មវិហារធម៌ចំពោះសិស្ស។ អ្នកដឹកនាំត្រូវមានព្រហ្មវិហារធម៌ ចំពោះ ប្រជានរាស្ត្រ ហើយប្រធានក្រុមហ៊ុន និងប្រធានស្ថាប័នមានព្រហ្មវិហារធម៌ ចំពោះកូនចៅ។ ពេលនោះ វានឹងត្រជាក់ ហើយចម្រុងចម្រើន។
ព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធ រួមមាន ៖ មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ ធម៌ដ៏បរិសុទ្ធ ដែលបានអប់រំចិត្តមនុស្សឱ្យមានក្តីសុខ ព្រមទាំងអប់រំការប្រព្រឹត្តិរបស់មនុស្សឱ្យដើរមកផ្លូវកណ្តាល ជាផ្លូវត្រឹមត្រូវប្រកប ដោយការមេត្តា និងការបង្ហាញក្តីស្រលាញ់ ចំពោះគ្រប់មនុស្ស និងសព្វសត្វទាំងពួង។
អ្នកដែលគោរពទៅតាមព្រហ្មវិហារធម៌ទាំង៤ រមែងជាមនុស្សដែលមានការគោរព ស្រលាញ់ រាប់អាន និងមានក្តីមេត្តាប្រកបដោយភាពស្មោះស្ម័គ្រ ចំពោះមនុស្សទូទៅដោយមិនរើសអើង ថែមទាំងធ្វើឱ្យ ជីវិតកាន់តែមានភាពល្អប្រសើរឡើងទៀតផង។
នៅក្នុងនោះដែរ ព្រហ្មវិហារធម៌ មិនមែនសម្រាប់តែបុគ្គលណាម្នាក់នោះទេ តែអាច យកមកអនុវត្តអប់រំទូន្មានជាទូទៅសម្រាប់មនុស្សគ្រប់រូប មិនថាតែប្រជាពលរដ្ឋ ធម្មតា មាតាបិតា កូនចៅ មេដឹកនាំប្រទេស ស្តេចគ្រប់គ្រងផែនដី និងសូម្បី សេចក្តីស្នេហាផងដែរ។
១.មេត្តា
មេត្តា តាមន័យព្រះពុទ្ធសាសនាបានន័យថា ជាសេចក្តីល្អ សេចក្តីស្រលាញ់ ការរាប់អាន និងចង់ឱ្យអ្នកដទៃបានសុខ។
២.ករុណា
ករុណា ន័យក្នុងព្រះពុទ្ធសាសនាបានន័យថា សេចក្តីសណ្តោស អាណិតអាសូរ ការជ្រោមជ្រែង និងការជួយសម្រាលទុក្ខលំបាក ឬក្តីឈឺចាប់របស់អ្នកណាម្នាក់។
៣. មុទិតា
មុទិតា គឺជាសេចក្តីអំណរ ការអបអរសាទរ និងការសម្តែងក្តីសប្បាយ រីករាយអស់ពីចិត្ត ពីថ្លើមចំពោះមនុស្សដែលនៅជុំវិញ។
៤.ឧបេក្ខា
ឧបេក្ខា មានន័យថា ការតាំងចិត្តជាកណ្តាល មិនលម្អៀង ការមិនគេចវេស មានចិត្ត ស្មោះត្រង់មិនវៀចវេរ និងការផ្តល់សេរីភាព។
ចែករំលែកព័តមាននេះ