ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​របួសធ្ងន់ ខណៈជិះម៉ូតូទៅបុ.ក​រថយន្តកំពុង​សម្អាតផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន​របួសយ៉ាងធ្ងន់ធ្ងរ ខណៈជិះម៉ូតូទៅបុករថយន្តក្រុមហ៊ុនស៊ីនទ្រី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន​របួសយ៉ាងធ្ងន់ធ្ងរ ខណៈជិះម៉ូតូទៅបុករថយន្តក្រុមហ៊ុនស៊ីនទ្រីកំពុងបោសសំអាតតាមដងផ្លូវយ៉ាង​ពេញទំហឹង ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង​៥​និង៤០នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្បែរច្រកចូលបុរីប៉េងហួត តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគប់ ពាក់ស្លាកលេខ ភ្នំពេញ 1JU-2750 ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏បុករថយន្ត ក្រុមហ៊ុនស៊ីនទ្រីកំពុងបោសសំអាតតាមដងផ្លូវចំ​ផ្នែក​ខាងស្តាំយ៉ាង​ពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធ.ត់ ត្រូវបាននគរបាលប៉ុស្តិ៍និរោធ ទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ