សង្គ្រាមអីុស្រាអែល-អីុរ៉ង់ ៖ តើបណ្ដាទីតាំងនុយក្លេអ៊ែរអីុរ៉ង់ដែលអាមេរិកវាយប្រហារកាលពីថ្ងៃទី២២មិថុនាដោយគ្រាប់បែកពិសេស ពិតជារងការកម្ទេចអស់មែនឬ0x017d7 តាមការវាយតម្លៃដំបូងៗរបស់់ភ្នាក់ងារសើុបការណ៍អាមេរិក ដកស្រង់ផ្សាយកាលពីថ្ងៃទី២៤មិថុនាដោយទូរទស្សន៍CNN ថា បណ្ដាសមាសភាពសំខាន់ៗមិនរងការបំផ្លាញឡើយ។
Le site nucléaire de Fordo au sud de Téhéran a été la cible d’une charge complète de bombes américaines dans la nuit de samedi à dimanche. (Photo d’archives). ការវាយតម្លៃនោះពិតជាផ្ទុយគ្នានឹងការអះអាងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលថា ការវាយប្រហាររបស់អាមេរិកបានកម្ទេចទាំងស្រុង ទីតាំងចម្រាញ់នុយក្លេអ៊ែរទាំងនោះរបស់អីុរ៉ង់។
កាលពីយប់ថ្ងៃទី២១មក២២មិថុនា កងទ័ពអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អីុរ៉ង់ស្ថិតនៅNATANZ ISPAHANនិងFARDO ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនB-2ដែលទម្លាក់គ្រាប់បែកប្រឆាំងរូងក្រោមដីជ្រៅប្រភេទGBU -57ប្រឆាំងទីតាំងទាំងនោះ ពិសេសទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូមFARDO។ ប៉ុន្តែតាមការវាយតម្លៃរបស់ផ្នែកសើុបការណ៍អា មេរិកថា ការវាយប្រហារកម្ទេចជាពិសេសតែបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងលើ ដែលរងការខូចខាតធ្ងន់ធ្ងរ។
សេតវិមានបានបដិសេធការអះអាងទាំងនោះដែលផ្សាយបន្តដោយCNN ដោយវាយតម្លៃថា ការវាយតម្លៃននេះពិតជាខុសទាំងស្រុង។ អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីតអះអាងថា ការទម្លាយការវាយតម្លៃនោះ គឺជាការប៉ុនប៉ងយ៉ាងច្បាស់កាច់កុងលោកប្រធានាធិបតីត្រាំ។ តាមបណ្ដាញសង្គមលោកស្រីលីវីតបន្តថា គ្រប់គ្នាសុទ្ធតែដឹងចំពោះអ្វីដែលកើតមាន ពេលដែលយើងទម្លាក់គ្រាប់បែក ពិសេសដល់១៤គ្រាប់ត្រូវចំៗគោលដៅដែលពិតជាកម្ទេចអ្វីៗអស់គ្មានសល់។
ចំណែកទីភ្នាក់ងារសើុបការណ៍របស់មន្ទីរប៉ង់តាហ្គោនថា ការទម្លាក់គ្រាប់បែកទាំងនោះអាចគ្រាន់តែពន្យើតពេល យ៉ាងច្រើនប៉ុន្មានខែកម្មវិធីនុយក្លេអ៊ែរអីុរ៉ង់។ ការវាយតម្លៃដំបូងនោះរហូតដល់បញ្ជាក់ថា ផ្នែកដ៏ធំនៃឡចម្រាញ់អ៊ុយរ៉ានីញ៉ូមមិនរងការប៉ះពាល់ឡើយ៕
ចែករំលែកព័តមាននេះ