ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង ​និង​មាស​កញ្ជ្រោល​យ៉ាងណា ដោយសារ​ការ​បា.ញ់​ផ្លោង​រវាង​អ៊ី​ស្រា​អែ​ល ​និង​អ៊ី​រ៉​ង់?

1 ឆ្នាំ មុន

ទោះជា​ការ​វា​.​យ​ប្រហារ​គ្នា​តាម​អាកាស​ទៅ​វិញ​ទៅ​មករ​វាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សង​ក្តី វា​បាន​ធ្វើ​អោយ​កក្រើក​ដល់​តម្លៃ​ប្រេង និង​តម្លៃ​មាស នៅ​លើ​ទីផ្សារ​អន្តរជាតិ ។ តម្លៃ​ប្រេង​ឆៅ​ដែល​បាន​ស្រុត​ចុះ​ក្រោយ​ឡើង​ដល់​៩០​ដុល្លារ​នៅ​ក្នុង​មួយ​បារ៉ែល​មួយ​ដង្ហើមចង្រិត​នោះ បាន​ស្ទុះ​កម្រើក​ឡើង​ខ្លាំង​ពោល​ដល់​ទៅ​៣​ភាគរយ​ភ្លាម​ៗ ក្រោយ​ពី​មាន​ព័ត៌មាន​នៃ​ការ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ខណៈ​ដែល​ជម្លោះ​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​អារម្មណ៍​វិនិយោគិន…

ទោះជា​ការ​វា​.​យ​ប្រហារ​គ្នា​តាម​អាកាស​ទៅ​វិញ​ទៅ​មករ​វាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សង​ក្តី វា​បាន​ធ្វើ​អោយ​កក្រើក​ដល់​តម្លៃ​ប្រេង និង​តម្លៃ​មាស នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

តម្លៃ​ប្រេង​ឆៅ​ដែល​បាន​ស្រុត​ចុះ​ក្រោយ​ឡើង​ដល់​៩០​ដុល្លារ​នៅ​ក្នុង​មួយ​បារ៉ែល​មួយ​ដង្ហើមចង្រិត​នោះ បាន​ស្ទុះ​កម្រើក​ឡើង​ខ្លាំង​ពោល​ដល់​ទៅ​៣​ភាគរយ​ភ្លាម​ៗ ក្រោយ​ពី​មាន​ព័ត៌មាន​នៃ​ការ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ខណៈ​ដែល​ជម្លោះ​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​អារម្មណ៍​វិនិយោគិន និង​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​ទីផ្សារ ។

តម្លៃ​នេះ​បាន​ស្ទុះ​ឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​អ៊ី​ស្រា​អែ​ល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើការ​វា​.​យ​ប្រហារ​លើ​មូលដ្ឋាន​យោធា​អ៊ី​រ៉​ង់ នៅ​ទីក្រុង​អី​ហ្វ​សា​ហាន (Ifsahan) ដែល​ពិភពលោក​ដឹង​ថា ជា​មូលដ្ឋាន​ទ័ពអាកាស និង​ជា​កន្លែង​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់ ។

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅ​ទីក្រុង​នោះ គឺជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​ប្រទេស​អ៊ី​រ៉​ង់ ដោយនៅ​ទីនោះ​អ៊ី​រ៉​ង់​បាន​ជួល​អ្នក​វិទ្យាសាស្ត្រ​ប្រមាណ​៣.០០០ នាក់ ។ ក្រោយ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ពី​ការ​វា​.​យ​ប្រហារ​តម្លៃ​ប្រេង​បាន​ស្ទុះ​ឡើង ប៉ុន្តែ​បាន​ថមថយ​បន្តិច​មក​នៅ​ត្រឹម​ជិត​៨៩​ដុល្លារ នៅ​ក្នុង​មួយ​បារ៉ែល ខណៈ​ដែល​តម្លៃ​មាស​វិញ គឺ​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា ២.៤១១ ដុល្លារ​នៅ​ក្នុង​មួយ​អោន ឬ​៣២០០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ។

លោក រូស មូល (Russ Mould) នាយក​ផ្នែក​វិនិយោគ AJ Bell បាន​និយាយ​ថា ប្រសិនបើ​ជម្លោះ​គ្មាន​ការ​សម្រប​ស​ម្រូ​ល ហើយ​ភាគី​ជម្លោះ​នៅ​តែ​ឆ្លើយ​តប​ទៅ​វិញ​ទៅ​មក​នោះ តម្លៃ​ប្រេង និង​មាស គឺ​មិនបាច់​និយាយ​នោះ​ទេ ។

អ្នកវិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន IG បាន​និយាយ​ថា ទីផ្សារ​ហិរញ្ញវត្ថុ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​បំផុត​នៅ​ពេល​ដែល​ភាព​តានតឹង​បាន​កំពុង​តែ​កើត​មាន​ឡើង​កាន់តែ​ខ្លាំង​ឡើង​នៅ​មជ្ឈិមបូព៌ា បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទុះ និង​ការ​វា​.​យ​ប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ។

កាលពី​ថ្ងៃ​ទី​១៣ ខែមេសា អ៊ី​រ៉​ង់​បាន​បញ្ចេញ​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​កាំជ្រួច​ចំនួន​ជាង​៣០០ គ្រាប់​វា​.​យ​ប្រហារ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល តែ​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា ៩៩​ភាគរយ​នៃ​ការ​វា​.​យ​ប្រហារ​ត្រូវ​បាន​ទប់ស្កាត់ ។ ការ​វា​.​យ​ប្រហារ​នេះ​អ៊ី​រ៉​ង់​បាន​និយាយ​ថា ជា​ការ​សងសឹក​ចំពោះ​ការ​វា​.​យ​ប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ទៅ​លើ​អគារ​កុងស៊ុល​អ៊ី​រ៉​ង់ នៅ​ក្នុង​ប្រទេស​ស៊ី​រី កាលពី​ដើមខែ​នេះ​ដែល​បាន​ស​ម្លា​.​ប់​មនុស្ស​ចំនួន​១២​នាក់ ។ ដោយឡែក​ការ​វា​.​យ​ប្រហារ​ដោយ​អ៊ី​ស្រា​អែ​ល​លើ​ទីក្រុង​អ៊ី​ហ្វ​សា​ហាន់​ខាង​អ៊ី​រ៉​ង់​បាន​អះអាង​ថា ក៏​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយឡែក​សំឡេង​ផ្ទុះ គឺ​គ្រាន់តែ​ផល​នៃ​ការ​ទប់ស្កាត់​ដ្រូ​ន​របស់​អ៊ី​ស្រា​អែ​ល​ប៉ុណ្ណោះ ។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ហាងឆេង​មាស​នៅ​កម្ពុជា​នៅ​ក្នុង​មួយ​តម្លៃ​សម្រាប់​មាស​ដែល​ល្អ​ជាងគេ​តម្លៃ​ទិញ​ចូល​បាន​កើនឡើង​ដល់​២.៨៨០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ខណៈ​ដែល​មាស​គុណភាព​អន់​ជាងគេ គឺ​មួយ​តម្លឹង​២០២០​ដុល្លារ ។ រីឯ​តម្លៃ​ប្រេងឥន្ធនៈ​វិញ គឺ​ប្រេងម៉ាស៊ូត​ថ្លៃ​៤.២៥០​រៀល ប្រេងសាំង​ធម្មតា ៤.៥០០ រៀល និង​ស៊ុប​ពែ គឺ​៥.១៥០ រៀល​នៅ​ក្នុង​មួយ​លី​ត្រ ។

អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា តម្លៃ​នេះ​នឹង​ប្រែប្រួល​ផ្អែក​តាម​ចរន្ត និង​ទីផ្សារ​ក៏​ដូច​ជា ដំណើរការ​ស្តុក​នៃ​ប្រេង និង​មាស​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ជា​ទូទៅ​នៅ​ពេល​ដែល​ទីផ្សារ​ពិភពលោក​ប្រែប្រួល​មិនយូរ​ទេ ពេល​ដែល​អស់​ស្តុក​តម្លៃ​នៅ​ក្នុងស្រុក​នឹង​ប្រែប្រួល​តាម​នោះ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ