រកឃើញកូនផ្សោតកើតថ្មី១ក្បាលទៀតនៅអន្លង់កាំពី ខេត្តក្រចេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាដំណឹងមួយរីករាយមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
រាជធានីភ្នំពេញ ៖ ជាដំណឹងមួយរីករាយមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
រាជធានីភ្នំពេញ ៖ ជាដំណឹងមួយរីករាយមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលបានបញ្ជាក់ថា គេទើបបានរកឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅអន្លង់កាំពី ខេត្តក្រចេះ។
បើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កូនផ្សោតដែលទើបនឹងកើតនេះ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥និង១០នាទីនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។
គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
ជាមួយគ្នានេះក្រសួងកសិកម្មក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ នៅពេលបានប្រទះឃើញវត្តមានសត្វផ្សោត ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕
ចែករំលែកព័តមាននេះ