ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន​១៤​នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជន​ក្លែង​ជា ចំនួន​១៤​នាក់ ដែល​ដើរ​បិណ្ឌបាត និង​បន្លំ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ នៅ​តាម​បណ្ដា​ខេត្ដ​-​រាជធានី ត្រូវ​ចៅក្រម សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ហើយ​នៅ​ថៃ្ង​ទី​២២…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជន​ក្លែង​ជា ចំនួន​១៤​នាក់ ដែល​ដើរ​បិណ្ឌបាត និង​បន្លំ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ នៅ​តាម​បណ្ដា​ខេត្ដ​-​រាជធានី ត្រូវ​ចៅក្រម សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ហើយ​នៅ​ថៃ្ង​ទី​២២ ខែមេសា ឆ្នាំ​២០២៤​នេះ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​បក​ស្បង់​ចីវរ​ចេញ​ភ្លាម​ៗ និង​ឃាត់ខ្លួន ។

ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​វត្ត​ត្រពាំង​ព្នៅ ស្ថិត​នៅ​ភូមិ​ស្នួល ឃុំ​អម​លាំង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

យោង​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ចៅក្រម នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន ១៤​នាក់ ដាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ និង​បន្ដ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង ជន​សមគំនិត ដែល​បាន​រត់គេច​ខ្លួន ចេញពី​វត្ដ​ត្រពាំង​ព្នៅ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ដកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ បន្ដ​ទៀត ។

តាម​ការ​បញ្ជាក់​ក្រុម​នេះ​មាន​អ្នក​រៀបចំ និង​ដឹក​ជញ្ជូន​ទៅ​គ្រប់កន្លែង និង​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​ទៀត​ផង ដើម្បី​ធ្វើ​សកម្មភាព​បន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត និង​រៃ​យក​បច្ច័យ​តាម​ទី​សាធារណៈ នា​ពេល​កន្លង​មក ។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង បានឱ្យ​ដឹង ក្រុម​ជន​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​បោកប្រាស់​ប្រជា​ពុទ្ធបរិស័ទ​នេះ មានឈ្មោះ ៖
១-​ឈ្មោះ ញឹ​ម គឹ​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។
២-​ឈ្មោះ សន ឌី​ណា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំ ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
៣-​ឈ្មោះ ញឹ​ង សុ​ជាតិ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ដងទង់​ខេត្តកំពត ។
៤-​ឈ្មោះ ឆេ​ង ភ័​ណ្ឌ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ម្នាស់ ស្រុក​ដងទង់ ខេត្តកំពត ។
៥-​ឈ្មោះ ភឹ​ម ពិសិដ្ឋ អាយុ​១៩​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្តកំពត ។
៦-​ឈ្មោះ ឃុំ រ៉ូ​ត អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
៧-​ឈ្មោះ ហន ម៉េ​ង​លី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ដុក​ឃ្ល​ខ ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
៨-​ឈ្មោះ ឆាន់ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
៩-​ឈ្មោះ យាយ សុភា​រុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​មាន ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​មាន​សា​ធាតុ​ញៀន​) ។
១០-​ឈ្មោះ ច្រាន់ ប៉ាវ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទទុង ឃុំ​ដងទង់ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
១១-​ឈ្មោះ ញឹន ព្រឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង ស្រុក​ដងទុង ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
១២-​ឈ្មោះ ញុ​ន សុខ​គា អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំ​នៀល ស្រុក​ដងទង់ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
១៣-​ឈ្មោះ ញ៉ ជឿន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បុះ​ញី​ញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូរ ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។
និង​ទី​១៤-​ឈ្មោះ អ៊ិ​ន ធី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​តា​អៀ​ក ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត (​មាន​សា​ធាតុ​ញៀន​) ។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរ​ស្រុក​ថ្ពង បាន​បន្ត​ទៀត​ថា ក្រុម​ជន​ក្លែងបន្លំ​ធ្វើ​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​យ៉ាង​អនាធិបតេយ្យ​នេះ បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ស្ដា​រិច មិន​ស្គាល់​ស្លាក​លេខ (​រត់គេច​ខ្លួន​) និង​ផាស​ស្អាប់​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1KE-2876 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួន បាន​ដឹក​ព្រះសង្ឃ​ក្លែងក្លាយ​មក​ចំណុច​កើតហេតុ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​ថ្ពង បាន​បន្ថែម​ទៀត នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្លែងបន្លំ​បាន គឺ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អម​លាំង បាន​រាយការណ៍​មក​ជំនាញ លោក​ក៏​បាន​ដឹកនាំ​កម្លាំង និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អម​លាំង​និង​ប្រជា​ការពារ​បង្ក្រាប​បាន​ក្រុម​ក្លែងបន្លំ​ឈ្មោះ​ខាងលើ និង​ដក​វត្ថុ​តាង​ដូច​ខាងក្រោម​មាន ៖ ១-​ស្បង់​ចីវរ ១៤​សម្រាប់​, ២-​បាត​ចំនួន​០៣, ៣-​ថង់យាម​ចំនួន​១៤, ៤-​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​, ៥-​ធៀប​បុណ្យ​ចំនួន​១២​សន្លឹក​៦-​កាត​សម្គាល់​ខ្លួន​ចំនួន​០៥, ៧-​ផាស​ស្អាប់​១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​។ នាំ​ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ទាំងអស់ មក​វត្ត​គិរី​មុន្នី​កោ​សី​(​ហៅ​វត្ត​ត្រពាំង​ត្រោក​)​ដើម្បី​បក​ស្បង់​ចីវរ រួច​ប្រគល់​មក​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​និ​តិ​វិធី​។ ក្នុង​នោះ​រក​ឃើញ​មនុស្ស​ចំនួន​៩​នាក់​មាន​សារធាតុ​ញៀន ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ (​សង្ឃ​ក្លែងក្លាយ​) ទាំង​១៤​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។ ហើយ​នៅ​ថៃ្ង​ទី​២២ ខែមេសា ឆ្នាំ​២០២៤​នេះ ចៅក្រម នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន ១៤​នាក់ ដាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ៕
«ចាប់​សង្ឃ​ក្លែងក្លាយ​១៤​នាក់ ​ក្រោយ​ដើរ​បិណ្ឌបាត​យ៉ាង​អនាធិបតេយ្យ​បំផុត»

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ