ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​មួយ​រូប គឺ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ សំបូរ ម៉ា​ណ្ណា​រ៉ា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ពន់ពេក​គឺ​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​តម្លៃ គឺ​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណ្ណា​រ៉ា ទីប្រឹក្សា​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ដោយ​លោក បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង ៥​និង…

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ពន់ពេក​គឺ​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​តម្លៃ គឺ​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណ្ណា​រ៉ា ទីប្រឹក្សា​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ដោយ​លោក បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង ៥​និង ៤០នាទីព្រឹកថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុង​ជន្មា​ន​យុ​៦៧ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ​រោគាពាធ​។

មរណភាព​លោក​សាស្ត្រាចារ្យ បាន​ធ្វើ​អោយ​មានការ​តក់ស្លុត​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ ពិសេស​និស្សិត​បញ្ញា​វន្ត​ខ្មែរ ដែល​ធ្លាប់​បាន​រៀន និង​ទទួល​បានការ​បណ្តុះបណ្តាល​ពី​លោក​សាស្ត្រាចារ្យ ។

យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​នេះ ក៏​បាន​ចែករំលែក​ដំណឹង​មរណភាព​នេះ និង​បាន​ភ្ជាប់​នូវ​ខ្លឹមសារ​រំលែក​ទុក្ខ និង​សោកស្តាយ ហើយ​ចាត់​ទុក​ថា នេះ​ជា​ការ​បាត់បង់​នូវ​ធនធាន​បញ្ញវ័ន្ត​ខ្មែរ ផ្នែក​ប្រវត្តិសាស្ត្រមួយ​រូប ដែល​លោក​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​។ សព​របស់​លោក​នឹង តម្កល់​ទុក​ធ្វើបុណ្យ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា នៅ​ផ្ទ​លេខ១ ផ្លូវ៥A សង្កាត់​សំបួរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។

មន្ត្រីរាជការ​មិត្ត​ភ​ក្ត​របស់​សាស្ត្រាចារ្យ​បាន​សម្តែង​សោកស្តាយ​ពន់ពេក​ណាស់​ចំពោះ​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​គឺ​សាស្ត្រាចារ្យ​។

អ្នក​ទាំងអស់​គ្នា​បាន​សរសេ​យ៉ាង​ដូច្នេះ​ថា​ «​ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​សុគតិភព​កុំបី​ខាន​ឡើយ»​។
សូម​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា បាន​ទៅ​កាន់​សុគតិភព​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ