រាជធានីភ្នំពេញ ៖ នារីម្នាក់ ត្រូវបានជនដៃដល់ ធ្វើសកម្មភាពចា.ក់ជាច្រើនកាំបិតចុងស្រួច បណ្តាលឱ្យស្លា.ប់ក្នុងថ្លុកឈាមក្នុងផ្ទះ រួចជនដៃដល់ បានអារ.ក និងចាក់សម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនបានស្លា.ប់តាមបំណងនោះទេ ត្រូវបានប្រជាពលរដ្ឋជិតខាង យកដំបងជួយវាយជនដៃដល់ បណ្ដាលឲ្យដួលដេកក្បែរគ្នា និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ចំណែកឯជនរងគ្រោះឈ្មោះ មាស លក្ខិណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែង កើតហេតុ។ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ អ្នកទាំង២មានកូនប្រុស២នាក់ ។
បើតាមអ្នករស់នៅជិតខាងកន្លែងកើតហេតុនោះ បាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងនៅក្រោមសំយ៉ាបផ្ទះខាងមុខ ចំណែកកូនៗរបស់នាងនៅក្នុងផ្ទប់លើផ្ទះ ហើយប្ដីរបស់នាងមិននៅផ្ទះទេ ព្រោះជាប់រវល់ទៅធ្វើការ។ ពេលនោះជនដៃដល់ខាងលើ ប្រដាប់ដោយកូនកាំបិតចុងស្រួច បានដើរចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ រួចចាក់ទៅលើនាងជាច្រើនកាំបិត បណ្ដាលឲ្យនាងដួលដេកស្លា.ប់នៅក្នុងថ្លុកឈាមភ្លាមៗតែម្ដង។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីចាក់សម្លា.ប់នាងរួចហើយ ជនជាឃា.តកររូបនោះអត់បានរត់ទៅណានោះទេ ក៏បានយកកូនកាំបិតនោះ ចាក់ពោះ និងអារ.កសម្លា.ប់ខ្លួនឯងតាមក្រោយដែរ ប៉ុន្តែមិនបានស្លា.ប់តាមបំណងនោះទេ គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។ បន្ទាប់មកត្រូវបានគេបញ្ជូនតាមរថយន្តពេទ្យនាំទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ចំណែកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវ អំពីដើមហេតុខាងលើនោះ និងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅធ្វើកោសល្យវិច័យផងដែរ ។
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ឃា.តករឈ្មោះ លឹម គីណែត ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី រកឃើញថា មានវិជ្ជមាននូវសារធាតុញៀ.នក្នុងខ្លួន ថែមទៀត ។
នៅវេលាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជនដៃដល់រូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ អស់រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត (ហ្វេសប៊ុក) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះ មានប្តី និងកូននោះទេ ហើយចំណែកខាងនាង ក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះ ខ្លួនក៏បានផ្ញើជាលុយកាក់ ឲ្យនាងជាហូរហែ ថែមទៀតផង ។
ជនដៃដល់ បានសារភាពទៀតថា ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះ បោកប្រាស់ទំនុកចិត្តខ្លួន។ ពេលនោះខ្លួនបានស៊ើបអំពីទីកន្លែងរស់នៅរបស់នាងដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លា.ប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។
បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃ ដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរ ខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម ១គ្រឿង ជិះទៅកាន់ផ្ទះនារីរងគ្រោះ រួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។
ចម្លើយសារភាពខាងលើនេះ គ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ច ដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី តែប៉ុណ្ណោះ ចំណែកឯដើមចម ពិតយ៉ាងណាទៀតនោះ មិនត្រូវបានគេដឹងឡើយទេ ព្រោះពេលនេះ គ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។
នៅថ្ងៃកើតហេតុ សមត្ថកិច្ច ក៏បានឆែកមើល កាមេរ៉ាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរ៉ាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យ បានជិះរថយន្ដម៉ាក TOYOTA PRIUS ពណ៌ក្រហម១គ្រឿង ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ។ បន្ទាប់មកបានចុះដើរ សំដៅទៅផ្ទះជនរងគ្រោះ ដោយនៅក្នុងដៃមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ បន្ទាប់មកទៀត ក៏បានផ្លោះរបងចូលទៅក្នុងផ្ទះនោះ ។
បន្តិចក្រោយមក ក៏ឮសំឡេងស្ត្រីរងគ្រោះ ស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយភ្លាមៗនោះរថយន្ត PRIUS បានបើកចេញទៅបាត់ ដែលអាចសន្និដ្ឋានបានថា មានអ្នកបើករថយន្តព្រូសនោះ ជូនឃា.តករទៅកាន់កន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា កាមេរាទី២ មុនពេលកើតហេតុបានឃើញឃា.តកររូបនោះដើរទៅមុខផ្ទះស្ត្រីរងគ្រោះ ខណៈដែលនាងកំពុងឈរប្រមូលសម្លៀកបំពាក់ដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់ ។ ពេលនោះបានឮសំឡេងនាងនិយាយទៅកាន់ឃា.តករនេះថា «មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត» ហើយជនដៃដល់ក៏បានផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ រួចដកកាំបិ.តចុងស្រួចចេញពីក្នុងថង់ពណ៌ខ្មៅ ចាក់នាងជាច្រើនកាំបិ.ត ព្រមទាំងចាប់អារ.ករហូតដល់ស្លា.ប់តែម្ដង ។
ក្រោយពេលសម្លា.ប់នាងរួចហើយ ឃាត.ករូបនោះក៏បានដោះអាវចេញ រួចយកកាំបិ.តចា.ក់ពោះ និងអា.រកខ្លួនឯង បណ្តាលឲ្យដួលដេកនៅក្បែរសពនារីរងគ្រោះ ប៉ុន្តែមិនស្លា.ប់គ្រាន់តែរបួសធ្ងន់ ។
បុរសម្នាក់ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ផ្ទះគាត់ និងផ្ទះជនរងគ្រោះ បានស្ថិតនៅជិតគ្នា ប៉ុន្តែមុនពេលកើតហេតុ រូបគាត់បានស្ថិតនៅក្នុងផ្ទះរហូតដល់ពេលកើតហេតុ បានឮសំឡេងស្ត្រីរងគ្រោះស្រែក ក្នុងសភាពឈឺចាប់។ គាត់ក៏ចេញទៅមើល ឃើញជនដៃដល់កំពុងចា.ក់ទៅលើនាង ហើយគាត់ស្រែកឆោឡោ ហៅឲ្យអ្នកជិតខាងជួយ ពេលនោះអ្នកជិតខាងខ្លះយកដំបង និងទៀតយកដុំថ្មគ.ប់ទៅលើជនសង្ស័យ ដើម្បីឲ្យបញ្ឈប់សកម្មភាព ប៉ុន្តែជននោះ មិនព្រមឈប់ឡើយ គឺចា.ក់នាងរងគ្រោះរហូតដល់ស្លា.ប់ បន្ទាប់មកជននោះបានដោះអាវ និងបានយកកាំបិតចា.ក់ពោះ និងអា.រកខ្លួនឯងដួលដេកទៅក្បែរសពនារីរងគ្រោះ តែម្ដង ៕
ចែករំលែកព័តមាននេះ