ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញម៉ូតូ១គ្រឿងនិងស្បែកជើង១គូលើស្ពាន​ព្រែកសំរោង សង្ស័យមានអ្នកធ្វើរឿងអកុ​ស.ល

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទះឃើញម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូនៅលើស្ពានព្រែកសំរោង សង្ស័យ

រាជធានីភ្នំពេញ ៖ ប្រទះឃើញម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូនៅលើស្ពានព្រែកសំរោង សង្ស័យមានអ្នកលោ.តទឹក បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងករណីខាងលើនេះ ពុំមានអ្នកណាឃើញហេតុការណ៍ច្បាស់លាស់នោះទេ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋ​ជិះ​ម៉ូតូឆ្លងកាត់ទីនោះ ក៏ស្រាប់​តែប្រទះឃើញម៉ូតូម៉ាកស៊ុយស៊ូគីស្មាស មួយគ្រឿង អត់មានស្លាកលេខ រួមទាំងស្បែកជើងមួយ​គូ ​និង​កាបូបស្ពាយមួយ ​ព្រមទាំង​​មួកសុវត្ថិភាព ទូរស័ព្ទអិនចុចពិលមួយនៅលើស្ពាន ដោយមិនឃើញមានមនុស្សនោះទេ ។

តាម​ប្រភពខាងលើ​បានបន្តទៀតថា ករណីនេះដែរ ដោយសារតែពួកគាត់សង្ស័យថាអាចមាន មនុស្សលោតទឹក ទើបបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឱ្យចុះទៅមើល តែពេលសមត្ថកិច្ចក្រុងតាខ្មៅចុះទៅដល់ ឃើញថាម៉ូតូស្ថិតនៅខាងទឹកដី​​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ ទើបរាយការណ៍បន្តជូនសមត្ថកិច្ចខណ្ឌច្បារអំពៅចុះមកពិនិត្យទីតាំងកើតហេតុបន្តទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកថ្មី បានចុះទៅពិនិត្យឃើញ​មានម៉ូតូស្មាសមួយគ្រឿង អត់មានស្លាកលេខ កាបូបស្ពាយមួយ មានកាតABA និងកាត់ wing មួយសន្លឹក និងមួកសុវត្ថិភាពមួយ ស្បែកជំពាមមួយគូរ និងទូរសព្ទអិនចុចពិលមួយ សង្ស័យជារបស់មនុស្សប្រុស ទើប​យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីស្វែងរកសាច់ញាតិ ក៏ដូចជាម្ចាស់ម៉ូតូ ។

​ជុំវិញ​ករណីខាងលើ​នេះដែរ គឺគ្រាន់តែសង្ស័យថាមានមនុស្សលោ.តទឹកតែប៉ុណ្ណោះ ដោយសារតែមិនមានអ្នកឃើញហេតុ​ការណ៍​ជាក់ស្ដែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ