ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកខែថ្មី! ខេត្តមួយនៅប្រទេសចិន ជួបហេតុការណ៍បាក់ស្រុតផ្លូវល្បឿនលឿនមួយ ឆក់យកជីវិតមនុស្សរាប់សិបនាក់

2 អាទិត្យ មុន

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ហេតុការណ៍បាក់ស្រុតផ្លូវល្បឿនលឿនមួយ នៅក្នុងខេត្តក្វាងទុង របស់ប្រទេសចិន បានសម្លាប់មនុស្ស ៣៦នាក់ និងរបួស ៣០នាក់ផ្សេងទៀត។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​…

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ហេតុការណ៍បាក់ស្រុតផ្លូវល្បឿនលឿនមួយ នៅក្នុងខេត្តក្វាងទុង របស់ប្រទេសចិន បានសម្លាប់មនុស្ស ៣៦នាក់ និងរបួស ៣០នាក់ផ្សេងទៀត។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី០១ ខែឧសភា នៅ​លើ​ផ្លូវល្បឿនលឿន នៅ ទីក្រុង​ ម៉ីចូវ ខេត្តក្វាងទុង។ មន្ត្រី​បាន​និយាយ​ថា ផ្នែក​ដែល​បាក់​ស្រុងនោះ​មាន​ប្រវែង ១៧,៩ ម៉ែត្រ និង​មាន​ផ្ទៃ​ក្រឡា ១៨៤,៣ ម៉ែត្រការ៉េ។

យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ គិតត្រឹមម៉ោង ១១៖៤៥នាទីព្រឹកនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីពិនិត្យនៅនឹងកន្លែង គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យក្រឡាប់រថយន្តសរុប ១៨គ្រឿង។ មនុស្សសរុបចំនួន៤៩នាក់ បានជួបគ្រោះថ្នាក់ ១៩នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅនឹងកន្លែងកើតហេតុ និង ៣០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

បច្ចុប្បន្ន ផ្លូវExpressway មួយនេះ ត្រូវ​បាន​បិទ​ទាំង​សងខាង មិនឱ្យធ្វើចរាចរណ៍ ហើយមូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ក៏​កំពុង​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត​ផងដែរ៕ ប្រភព៖ https://english.news.cn/china/index.htm

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ