ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ឌ្រី​ម ជិះ​លឿន​វ៉ា​ជែង​រថយន្ត ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​អឹ​ម​ដេ ពេញទំហឹង

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ ១​គ្រឿង ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ ១​គ្រឿង ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា អឹ​ម​ដេ ១​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​បុរស​ម្នាក់ កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង ហើយ​ម៉ូតូ​ទាំង ២​គ្រឿង បាន​រង​ការ​ខូចខាត​ប្រើ​ការ​លែង​កើត​ទាំង​២​គ្រឿង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​នៅ​ជិត​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1A-4951 ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3659 ដែល​ជា​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ម៉ូតូ​នេះ បាន​វ៉ា​ជែង​រថយន្ត​ខាងលើ ហើយ​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។

ប្រភព​ដដែល បាន​ប្រាប់​បន្ត​ថា បន្ទាប់​ពី​វ៉ា​រថយន្ត​ផុត​បន្តិច ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា​អឹ​ម​ដេ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-8482 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង​តែ​ម្ដង​។ បណ្ដាល​ឱ្យ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ រួម​ទាំង​បុរស ដែល​ជា​អ្នកបើកបរ​បាន​ខ្ទាត​ទៅ​ពីមុខ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ ប៉ុន្តែ​រថយន្ត​នោះ ជាន់​ហ្វ្រាំង​ឈប់​ទាន់ ទើប​មិន​បាន​បុក ឬ​កិន​ថែម​បណ្ដាល​ឲ្យ​ស្លាប់​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​អ្នក​ជិះ​ម៉ូតូ​បាន​រង​របួសធ្ងន់​ទាំង​សងខាង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ប្រើ​ការ​លែង​កើត​ទាំង​២​គ្រឿង​តែ​ម្ដង ហើយ​បន្ទាប់​មក​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​កំ​បូល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​បាន​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង ២​គ្រឿង ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​រថយន្ត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ព្រោះ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ