ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ក្នុងករណីក្ដៅខ្លាំងលើស ៤០អង្សា

4 ខែ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ ៖ ថ្លែងពីខេត្តព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន

ខេត្តព្រះសីហនុ ៖ ថ្លែងពីខេត្តព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពសិស្សានុសិស្សនៅពេលមានករណីក្ដៅខ្លាំងលើស ៤០អង្សាសេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹក ទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថាសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ អាកាសធាតុមានការក្ដៅខ្លាំង មិនមែនមាននៅកម្ពុជានោះទេ មាននៅលើពិភពលោក។

ជាមួយគ្នានោះដែរក្នុងករណីមេឃក្ដៅខ្លាំងនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យគោលការណ៍ទៅដល់ក្រសួង-ស្ថាប័ន ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងបញ្ហាទឹកសម្រាប់ប្រើប្រាស់ ក្នុងដូវក្ដៅនេះ។ លើសពីនេះ សម្ដេច ក៏បានណែនាំកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមកម្លាំង ដើម្បីជួយអន្ដរាគមន៍ប្រជាពលរដ្ឋ ក្នុងករណីរដូវប្រាំង។

សម្ដេច​នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖«ម្សិលមិញខ្ញុំ បានណែនាំក្រសួងអប់រំ ហើយក៏ឃើញក្រសួងអប់រំ ចេញគោលការណ៍ណែនាំ ជាពិសេសនៅតាមសាលា សាលាក្មេងៗតូចៗ បើថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រេ(អង្សាសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រង បើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រេ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។

សូមរំលឹកថា យោងតាមរយៈលិខិតរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល។

ជាមួយគ្នានោះដែរក្រសួងអប់រំក៏បានលើកឡើងថាក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រងគ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ