រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបាននៅចំណុចមុខផ្ទះលេខ៧៤២ ផ្លូវលេខ១២៨ ក្រុម១០ ភូមិ០៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល០៤នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើសនៅពីរ ទីតាំងផ្សេងគ្នា គឺ ៖
ទីតាំងទី១-នៅអាគារ KT TOWER ផ្ទះលេខ២៣ ផ្លូវលេខ១១២ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២និង៤៤នាទីរំលងអាធ្រាត្រ ។
ទីតាំងទី២-នៅផ្ទះលេខ៧៣៨ ផ្លូវលេខ១២៨ ក្រុមទី១១ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣និង៥០នាទីទាបភ្លឺ ។
ជនសង្ស័យមានឈ្មោះ លីស ដាលីន ហៅលីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងចាប់ រួមមាន ៖
១-ទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាក IPHONE X ពណ៌ ខ្មៅ ។
២-ទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាក realme ពណ៌ត្រៃអ៊ី ។
៣-ធុងបាស់ ខ្នាតតូច ចំនួន០១ ម៉ាក COLORFUL ។
ជនរងគ្រោះមានឈ្មោះ ៖
១-ឈ្មោះ ឆេង ម៉ារ៉ាឌីណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅអាគារ KT TOWER ផ្ទះលេខ២៣ ផ្លូវលេខ១១២ ក្រុមទី៤ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ស៊ន ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលកុំព្យូទ័រ ស្នាក់នៅផ្ទះលេខ៧៣៨E1 ផ្លូវលេខ១២៨ក្រុមទី១១ ភូមិ០៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ