ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចូល​ទៅ​ចា.ក់​​ប្រល័.យស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ រួច​ប៉ងផ្តា.ច់ជីវិ.តខ្លួនឯង

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​ក្នុងផ្ទះ​ ដោយសារ​តែ​បុរស​ម្នាក់​ទៀត​

រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​ក្នុងផ្ទះ​ ដោយសារ​តែ​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ចូល​ចាក់​ជា​ច្រើន​កាំបិ.ត បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​ធ្វើ​សកម្មភាព​អា.រកសម្លា.ប់​ខ្លួនឯង​ដែរ ។ ប៉ុន្តែ​មិន​បាន​ស្លា.ប់​តាម​បំណង​នោះ​ទេ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដួល​ដេក​ក្បែរ​គ្នា និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ដែល​ពុំ​ទាន់​ដឹង​ថា​ផ្ដើម​ចេញពី​រឿង​ទំនាស់​ស្នេហា​ត្រីកោណ ឬ រឿង​គំនុំ​អ្វី​នៅឡើយ​ទេ​។

ហេតុការណ៍ខាងលើ​​នេះ​បាន​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​៣៦ បុរី​ឈូក​វ៉ា​២ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ដែល​ស្លា.ប់​ឈ្មោះ​មាស ល​ក្ខិ​ណា អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ប្ដី​ឈ្មោះ​ហួ ស៊ិន អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​កិន​ថ្ម​ក្នុង​ខេត្តកំពង់ស្ពឺ អ្នក​ទាំង​២​មានកូន​ប្រុស​២​នាក់ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។ ដោយឡែក​ជន​ដៃដល់​ជា​ឃា.តករ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

បើ​តាម​អ្នក​រស់នៅ​ជិតខាង​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​កំពុង​នៅ​ក្រោម​សំ​យ៉ាប​ផ្ទះ​ខាង​មុខ ចំណែក​កូន​ៗ​របស់​នាង​នៅ​ក្នុង​ផ្ទប់​លើ​ផ្ទះ ហើយ​ប្ដី​របស់​នាង​មិន​នៅផ្ទះ​ទេ ព្រោះ​ជាប់រវល់​ទៅ​ធ្វើការ ។ ពេល​នោះ​ជន​ដៃដល់​ខាងលើ​ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ រួច​ចាក់​ទៅ​លើ​នាង​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​នាង​ដួល​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​តែ​ម្ដង​។

តាមប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​ចាក់​សម្លាប់​នាង​រួច​ហើយ ជន​ជា​ឃាតករ​រូប​នោះ​អត់​បានរ​ត់ទៅ​ណា​នោះ​ទេ ក៏​បាន​យក​កូនកាំបិត​នោះ​អារ.កសម្លា.ប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​បាន​ស្លា.ប់​តាម​បំណង​នោះ​ទេ គ្រាន់តែ​របួសធ្ងន់​ប៉ុណ្ណោះ​។ បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​ពេទ្យ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ចំពោះ​ដើមហេតុ​ដែល​ឈាន​ដល់​ការ​ចាក់​សម្លា.ប់​គ្នា​នេះ ពុំ​ទាន់​ត្រូវ​បានដឹង​ច្បាស់​ថា​ជា​រឿង​ស្នេហា​ត្រីកោណ ឬ ក៏​ជា​រឿង​គំនុំ​អ្វីមួយ​នៅឡើយ​ទេ ។

ចំណែក​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ស្រាវជ្រាវ អំពី​ដើមហេតុ​ខាងលើ​នោះ និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ