ខេត្តស្ទឹងត្រែង ៖ យោងតាមស្ថិតិអ្នកទេសចរណ៍ផ្ទៃក្នុងរបស់ថ្នាក់ជាតិខេត្តស្ទឹងត្រែងមានអ្នកទេសចរទៅលេងកំសាន្តនៅតំបន់ទេសចរណ៍សំខាន់ៗរយៈពេលត្រឹម៣ថ្ងៃជាង២ម៉ឺន៧នាក់ រីឯស្ថិតិមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបូកសរុបរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ គឺមានមនុស្សជាង១០ម៉ឺននាក់បានលេងកំសាន្តនៅខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គិតចាប់ពីថ្ងៃទី១៣-១៧ខែមេសា ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែងមានអ្នកទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋសរុបចំនួន ១០៩,៥៩២នាក់កើនឡើង៧៨% ។

លោកបន្តថា ដោយឡែក នៅតាមរមណីយដ្ឋានសំខាន់ៗវិញ អ្នកទេសចរអន្តរជាតិ និងអ្នកទេសចរជាតិ បោះតង់ និងស្នាក់នៅមានចំនួន២៧,៥៩២នាក់ កើនឡើង៥% អ្នកទេសចរអន្តរជាតិចំនួន៤២នាក់កើនឡើង៥% ដែលចំនួននេះគិតត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ រួមនិងប្រជាជនដើរលេងកំសាន្តចំនួន៨២,០០០នាក់កើនឡើង១៣៤,២៨%។

ទាក់ទិនប្រជាពលរដ្ឋរាប់ម៉ឺននាក់ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយពីភូមិមួយទៅភូមិមួយ ដើម្បីចូលរួមអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃនិងឆ្លងទៅដល់៤ថ្ងៃជាប់គ្នាមានអត្រាប្រជាពលរដ្ឋរហូតទៅដល់ជាង១០ម៉ឺននាក់ ដែលកុំធ្លាប់មានកន្លងមក សម្រាប់ក្នុងឆ្នាំ២០២៤នេះដោយសារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តស្ទឹងត្រែង ប្រកបដោយអនុភាពនិងសុវត្ថិភាពស្ទើរគ្រប់ទីកន្លែងដែលសាកសមឲ្យប្រជាពលរដ្ឋបានដើរកំសាន្តទាំងយប់ទាំងថ្ងៃដោយពុំមានក្តីបារម្ភ ទាំងនេះដោយមានការយកចិត្តទុកដាក់ពីររដ្ឋបាលខេត្តឱ្យមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិភ្ញៀវទេសចរអន្តរជាតិមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាពិសេស ក្នុងឆ្នាំ២០២៤ ក្នុងទីក្រុងខេត្តស្ទឹងត្រែងបានតុបតែងរៀបចំទីតាំងកំសាន្តនានាជាការទាក់ទាញផងដែរ ក្នុងនោះទៀតតាមបណ្ដាអង្គភាពស្ថាប័ននានាបានតុបតែងភ្លើងចម្រុះពណ៌ជាការទាក់ទាញផងដែរ ៕

ចែករំលែកព័តមាននេះ