រាជធានីភ្នំពេញ ៖ មនុស្សសរុបចំនួន៣៧នាក់បានស្លា.ប់ និង៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ករណី ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន១១នាក់ និងរបួស២២នាក់ ។
នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លា.ប់៨ និងរបួស២៨នាក់ ។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លា.ប់១១នាក់ និងរបួស២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១២ករណី មនុស្សស្លា.ប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់ ។
សូមរម្លឹកថា នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅទូទាំងប្រទេសចំនួន៤៥ករណីដែលបណ្តាលឱ្យមនុស្សចំនួន២៥នាក់បានស្លា.ប់ និងរងរបួសធ្ងន់ស្រាលចំនួន៩២នាក់ ។ ក្នុងនោះ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន៦ករណី បណ្តាលឲ្យមនុស្សស្លា.ប់២នាក់ របួសធ្ងន់ស្រាល១២នាក់ របួសធ្ងន់៦នាក់ និងរបួសស្រាល៦នាក់ ។
នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០លើក បណ្តាលឲ្យមនុស្សស្លា.ប់៧នាក់ របួសសរុប៤៨នាក់ របួសធ្ងន់៣១នាក់ របួសស្រាល១៧នាក់ និងថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង១៩លើក នៅពេលយប់៩លើក បានបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន១៥នាក់ របួសធ្ងន់ស្រាលចំនួន២៦នាក់ ៕
ចែករំលែកព័តមាននេះ