ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៤ថ្ងៃនៃសង្រ្កាន្តនៅខេត្តបន្ទាយ មានជ័យប្រព្រឹត្តទៅល្អប្រសើរ

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សភាពការណ៍

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឱ្យកត់សម្គាល់ ទន្ទឹមនោះកងកម្លាំងសមត្ថកិច្ចនគរបាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត រក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅតាមវត្តអារាម រមណីយដ្ឋាននានា និងការធ្វើដំណើរកម្សាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា៖កិច្ចប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុបៈចំនួន៣.១៩២នាក់(កម្លាំងនគរបាល ៩៧៨នាក់ កម្លាំងប្រជាការពារ ២.២០៤នាក់)មធ្យោ បាយៈរថយន្តស៊ឺរ៉ែនចំនួន៣៩គ្រឿង, រថយន្តអគ្គិភ័យ១៤គ្រឿង,រថយន្ត សង្គ្រោះ០១គ្រឿង ដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ស្នងការ ចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅវត្តអារាម(២៥៦វត្ត)រមណីយដ្ឋាន(០២កន្លែង)កន្លែងកម្សាន្តសប្បាយផ្សេងៗ ជាពិសេសគោលដៅសង្ក្រាន្ត សួនតេជោឈ្នះឈ្នះ ដែលរៀបចំដោយ ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងសង្ក្រាន្តនៅតាមស្រុក.ក្រុង ដែលរៀបចំឡើងដោយ លោក អភិបាល ក្រុង.ស្រុក ដោយប្រើប្រាស់កម្លាំងល្បាតតាមគោលដៅសំខាន់ៗរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាតិ អន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លទ្ធផលៈទទួលបានសុវត្ថិភាពល្អប្រសើរ។

របាយការណ៍បានបញ្ជាក់ថា៖ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌគ្មាន។ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍កើតមាន០១លើក ស្លាប់០១នាក់ របួសធ្ងន់០១នាក់ ។

សភាពការណ៍គ្រោះថ្នាក់ផ្សេងៗកើតមាន០៤លើក ក្នុងនោះ ធ្លាក់ពីលើបង្គោលខ្សែភ្លើងស្លាប់០១នាក់ ស្រុកអូរជ្រៅ លង់ទឹកស្លាប់០២នាក់(ស្រុកអូរជ្រៅ,ស្រុកព្រះនេត្រព្រះ) គ្រោះអញគីភ័យ ឆេះផ្ទះ០២ខ្នង បន្ទប់ជួល១៣បន្ទប់ ក្រុងប៉ោយប៉ែត ។

របាយការណ៍បានបង្ហាញទៀតថា៖ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមរម្យនីយដ្ឋាន វត្តអារាម តាមតំបន់ផ្សេងៗ និងដងផ្លូវនានាទូទាំងខេត្ត រយៈពេល០៤ថ្ងៃ សរុបចំនួន៨៦២.១៦២នាក់(ភ្ញៀវជាតិចំននួន៨៥៨.៧៨៨នាក់ ភ្ញៀវបរទេសចំនួន៣.៣៧៤នាក់) ប្រើប្រៀបធៀបឆ្នាំ២០២៣ កើនឡើង៣២.៦៣%(៨៦២.១៦២/៦៥០.០១៣)។

កត់សម្គាល់ផងដែរ ដោយឡែកសង្គ្រាន្តនៅសួនតេជោឈ្នះឈ្នះស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលរៀបចំឡើងដោយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ មានប្រជាពលរដ្ឋចូលរួមលេងសប្បាយចំនួន ២៦៥.០២៦នាក់ កម្លាំងនគរបាល បានរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព បានល្អប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ