ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះភ្លៀងវាយប្រហារទីក្រុងឌូបៃ បណ្តាលឱ្យជន់លិច ទាំងផ្លូវ និងអាកាសយានដ្ឋាន

1 អាទិត្យ មុន

នៅថ្ងៃទី១៧ ខែមេសា ទីភ្នាក់ងារព័ត៌មាន និងសារព័ត៌មានធំៗជាច្រើនជុំវិញពិភពលោកបានរាយការណ៍ក្នុងពេលដំណាលគ្នាអំពីព្យុះភ្លៀងនៅទីក្រុងឌូបៃ ខណៈទីក្រុងនេះពុំដែលជួបប្រទះនូវគ្រោះធម្មជាតិបែបនេះពីមុនមក ដែលអាចនិយាយបានថានេះជាបរិបទនៃបញ្ហាការប្រែប្រួលអាកាសធាតុដែលកាន់តែគួរឱ្យព្រួយបារម្ភ។ យោងតាម កាសែត New York…

នៅថ្ងៃទី១៧ ខែមេសា ទីភ្នាក់ងារព័ត៌មាន និងសារព័ត៌មានធំៗជាច្រើនជុំវិញពិភពលោកបានរាយការណ៍ក្នុងពេលដំណាលគ្នាអំពីព្យុះភ្លៀងនៅទីក្រុងឌូបៃ ខណៈទីក្រុងនេះពុំដែលជួបប្រទះនូវគ្រោះធម្មជាតិបែបនេះពីមុនមក ដែលអាចនិយាយបានថានេះជាបរិបទនៃបញ្ហាការប្រែប្រួលអាកាសធាតុដែលកាន់តែគួរឱ្យព្រួយបារម្ភ។

យោងតាម កាសែត New York Times ប្រទេសអារ៉ាប់រួម បានកត់ត្រានូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៧៥ឆ្នាំដែលបណ្តាលឱ្យជើងហោះហើរជាបន្តបន្ទាប់ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន ហើយភ្លៀងនឹងបន្តរហូតដល់ថ្ងៃទី ១៧ ខែមេសា។

រ៉យទ័រ បានរាយការណ៍ថា ព្យុះភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បណ្តាលឱ្យមានទឹកជំនន់ដ៏គួរឱ្យភ័យខ្លាចនៅទីក្រុងឌូបៃកាលពីថ្ងៃទី១៦ខែមេសា នៅពេលដែលផ្លូវបានប្រែទៅជាទន្លេ ហើយទឹកបានជន់លិចចូលអគារ និងផ្ទះប្រជាពលរដ្ឋជាច្រើន។

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យអ្នកបើកបរយានយន្តជាច្រើនត្រូវបង្ខំចិត្តបោះបង់យានជំនិះនៅលើដងផ្លូវ នៅពេលទឹកជន់ឡើង។ ហើយវីដេអូពីប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទឹកហូរកាត់មជ្ឈមណ្ឌលលក់ទំនិញក្នុងតំបន់ និងបានជន់លិចជាន់ផ្ទាល់ដីនៃអគារជាច្រើនខ្នង។

ឌូបៃ ដូចជាប្រទេសដទៃទៀតនៃអារ៉ាប់រួម  មានអាកាសធាតុក្តៅនិងស្ងួត ដូច្នេះ ភ្លៀង​កម្រ​នឹង​កើត​មាន​ណាស់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ទល់​នឹង​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់។

ទីភ្នាក់ងារសារព័ត៌មានជាច្រើនក៏បានរាយការណ៍ថា នៅក្នុងប្រទេសអូម៉ង់ ជាប់ព្រំដែនប្រទេសអារ៉ាប់រួម ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់កាលពីថ្ងៃទី១៦ ខែមេសា៕ ប្រភព៖ Zing News/ hindus times/ sky news

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ