ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃបុណ្យ Songkran ប្រទេសថៃ មនុស្សជាង២០០នាក់បានបាត់បង់ជីវិត និងជាង១០០០នាក់រងរបួសដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

1 អាទិត្យ មុន

(ថៃ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃចន្ទ ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​នេះ​នៅ​ប្រទេស​ថៃ​បាន​កត់ត្រា​អ្នក​ស្លាប់ចំនួន…

(ថៃ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃចន្ទ ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​នេះ​នៅ​ប្រទេស​ថៃ​បាន​កត់ត្រា​អ្នក​ស្លាប់ចំនួន ២០៦នាក់ និង​របួស​១,៥៩៣នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

តួលេខទាំងនេះត្រូវបានប្រកាស គិតត្រឹមចាប់ពីថ្ងៃទី១១ ខែមេសា ពីពេលដែលប្រជាជនថៃធ្វើដំណើរចេញពីទីក្រុងបាងកកសម្រាប់ថ្ងៃឈប់សម្រាក Songkran ហើយក្រោយមកត្រឡប់ទៅរដ្ឋធានីវិញ ហើយការ​បើកបរទាំងពេល​ស្រវឹង​គឺជា​មូលហេតុ​ធំ​បំផុត​នៃ​គ្រោះថ្នាក់។

ប្រភពបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបានកើតឡើងនៅចន្លោះម៉ោង ៤ ដល់ម៉ោង ៥ ល្ងាច ដោយជនរងគ្រោះដោយគ្រោះថ្នាក់ ទាំងអ្នកស្លាប់ និងរបួស ស្ថិតក្នុងក្រុមអាយុពី ២០ ទៅ ២៩ ឆ្នាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ